Monday, April 06, 2015

ប្រ​មុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ប្រដៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​ធ្វើ​សកម្មភាព​មិន​ប្រក្រតី ប្រ​មុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ប្រដៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​ធ្វើ​សកម្មភាព​មិន​ប្រក្រតី

សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​ផ្ញើសារនយោ​បាយ​ដ៏សំ​ខាន់​មួយ​មុនចូលឆ្នាំថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរខាង​មុខ ​ជាការ​ដាស់​តឿន​ទៅកាន់អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ចំនួនដែលធ្វើ​សកម្ម​ភា​ព​មិនប្រក្រតី  និង​​ដោយ​មើល​ឃើញពីស្ថានភាពបែបហ្នឹង ​ទើបរាជ​រដ្ឋាភិបាល​ចាំ​បាច់​ត្រូវតែរៀប​ចំបង្កើត​ឱ្យមាន​ច្បាប់​គ្រប់​គ្រង​មួយ​ឱ្យបានច្បាស់លាស់។
 សម្តេចតេជោ​បាន​បញ្ជាក់​ថា ពេលវេលា​នៃការ​អនុម័ត​ច្បាប់​នេះ គឺចាប់ខែឧសភា​ទៅ​ប្រហែល​ដាក់​ចូល​គណៈ​រដ្ឋមន្ត្រី  រួច​ហើយ​ដាក់​ចូលទៅ​សភា​ ហើយ​បើទោះបី​ចង់​អ្នក​ណាគាំ​ទ្រ​ ឬ​មិន​គាំទ្រ សម្លេង​របស់សមាជិកសភាដែល​មាន​សិទ្ធិអនុម័ត៥០ បូក១ គឺគ្រប់គ្រាន់ ដើម្បី​នឹង​អនុ​ម័ត​​​ហើយ ដូច្នេះយក​ល្អ​ផ្តល់​មតិ​វិញ​ទៅ ជា​ជាង​ការ​ទប់​ស្កាត់។
 សម្តេចតេជោ ហ៊ុន សែន បាន​ឆ្លៀត​​ យក​ឱកាស​នេះ​លើក​ឡើង​ទាក់​ទងអំ​ពី​ច្បាប់​គ្រប់​គ្រង​អង្គការ​ក្រៅ​ រដ្ឋាភិបាល​បែប​នេះ ​ឱកាស​ដែល​សម្តេច​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង​ពិធី​សម្ពោធ​អគារ​ផ្កាម្លិះ​គាំទ្រ​ ចិត្ត​សាស្ត្រ​សង្គម​និង​សួរ​សុខ​ទុក្ខ​កុមារ​កំព្រា ពិការភ្នែក គ ថ្លង់ នៃ​សាលា​គ្រួសារ​ថ្មី និង​មណ្ឌល​ភ្នំ​ពេញ​ថ្មី នាព្រឹក​ថ្ងៃទី៥ខែ​មេសា នៅ​កុមារ​កំព្រា ពិការ​ភ្នែក គ ថ្លង់ ភ្នំពេញ​ថ្មី។
ក្រោយពី​កាត់ខ្សែបូរ​ជានិមិត្តរូបនៃ​ ពិធី​សម្ពោធ​អគារ​ផ្កាម្លិះគាំ​ទ្រ​ចិត្តសា​ស្ត្រសង្គម​សាខាកាក​បាទ​ក្រហម​ កម្ពុជា​រាជ​ធានី​ភ្នំពេញ​រួច​មក​ជាមួយ​នឹង​ថ្លែង​សេចក្តី​កោត​សរសើរ​ដល់​ ការ​ខិត​ខំ​របស់​អ្នក​គ្រប់​និង​គ្រូបង្រៀន​ទាំង​អស់​ព្រម​ទាំង​ការ​ផ្តាំ​ ផ្ញើ​ដល់​ចៅៗ​សូម​មេត្តា​យក​ចិត្ត​ទុក​ដាក់​ស្តាប់​គ្រូ​បង្រៀន​ទាំង​អស់​ ដោយ​មិន​ចំពោះ​តែ​អ្នក​គ្រូនាង​ផល្លា​ម្នាក់​នោះ សម្តេចតេជោ បានឆ្លៀ​ត​យកឱកាស​នេះ​លើក  ឡើង​ពីភាព​មិន​ប្រក្រតី​ដែល​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ដែល​ធ្វើ​សកម្មភាព​មិន​គប្បី នាំ​ឱ្យកិត្តិ​យសរបស់​ជាតិ​អាប់​ឱន ហើយ​សម្តេច បាន​លើក​ឡើងពី​ភាព​មិន​ប្រក្រតី​ដែល​មាន​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​មួយ​ចំនួន ធ្វើ​សកម្មភាព​មិន​គប្បី ដើម្បី​តែ​ផល​ប្រយោជន៍​​ទទួល​ជំនួយ​ពីបរទេស មក​បង្កើត​អង្គការ​នៅ​ស្រុក​ខ្មែរ និង​អង្គការ​ខ្លះដែល​ធ្វើ​សកម្មភាព​នាំឱ្យ​កិត្តិ​យស​របស់​ជាតិ​អាប់​ឱន ហើយ​បើគង់​តែធ្វើសកម្មភាព​យក​កិត្តិយស​ជាតិ​ទៅចាក់​ចោល​ដដែល មិន​គួរធ្វើ​ទេ។ ​អ្នក​ខ្លះ​ក៏​ប្រឹង​ទៅ​ស្រែក​ជេរ រាជ​រដ្ឋាភិបាល​អំពីការ​កៀបសង្កត់​សិទ្ធិ​មនុស្ស​ដើម្បី​ឱ្យគេ​ឱ្យ​លុយ​មក​ធ្វើ​សិទ្ធិ​​មនុស្ស។អញ្ចឹង​ទេនៅ​ពេល​ខាង​មុខ​នេះ បើគ្រាន់​តែយក​កិត្តិយស​ខ្មែរ​ថា គេ​ចាប់​រំលោភ អញ្ចេះ​អញ្ចុះ ហើយ​ទៅកៀង​គរ រកជំនួយ​មក​បង្កើត​ជា​អង្គការ​នៅស្រុក​ខ្មែរ​វាជា​ការ​ខាត​បង់​កិត្តិ​យស ប៉ុន្តែ​ឥឡូវ​កិត្តិយស​របស់​យើងត្រូវ​បាន​ស្តារ តាមរយៈ​នៃការ​រកឃើញ​នូវ​អ្វីដែល​បាន​កើត​កាល​ពីរយៈពេលមុន។ ​
 សម្តេច ក៏​បាន​រំ​លឹក​ដែរថា កាល​ពី​ថ្ងៃ​មុន សម្តេច​ ធ្លាប់​បាន​និយាយ​ជា​មួយ​លោកអគ្គ​លេខា​ធិការ​​អង្គការ​សហប្រជា​ជាតិ បានគី​មូន នៅសាន់ដាយ ថា​កាល​ឆ្នាំ២០០៥ ប្រជុំ​អាស៊ាន និង​អង្គ​ការ​សហ​ប្រជា​ជាតិ នៅញូយ៉ក សម្តេច​បាន​ប្រាប់​ទៅ លោក កូហ្វីអាណន់ ថា «ខ្ញុំ​មិន​រំពឹង​ថា មាន​របាយការណ៍​ល្អ​ពីសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ទេ» ព្រោះ​បើ​សិនជារាយ​ការណ៍ល្អ​ពី​សិទ្ធិ​មនុស្ស​​​នៅ​កម្ពុជា ពួក​អ្នក​ធ្វើ​ការ​ពី​សិទ្ធិ​មនុស្ស​លែង​មាន​ការងារ​ធ្វើ​ហើយ។ រឿង​ហ្នឹង​វា​ជា​រឿង​ពិត។អញ្ចឹង​ទេ នៅ​ពេល​ខាង​មុខ​នេះ ចាំ​បាច់​ណាស់​ត្រូវ​ធ្វើ​ច្បាប់ ស្តី​ពី​ការ​គ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល ។
 សម្តេច បន្តថា មាន​អ្នក​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​គេហៅ​ថា​អ្នក​វិភាគ​ឯករាជ្យ ដែលថា មិនឯក​ភាព​នោះ សម្តេច​ បាន​ប្រតិកម្មតប​ទៅ​វិញថា លោក​ឯង​មិន​ឯក​ភាព​ទេ ហី ព្រោះ​មិន​មែន​រឿង​របស់​លោក​ឯង ឯណា គឺរឿង​របស់​សភា និង រឿងរបស់​រាជរដ្ឋាភិបាល ហើយ​បើលោក​ឯង​ចង់​ឯកភាព​ ឬ​មិន​ឯកភាព​ ចាំ​លោក​ឯង​ឈ្នះ​ឆ្នោត​លោក​ឯង​លុប​ច្បាប់​ហ្នឹងចោល​ទៅ! ​ព្រោះ​រដ្ឋធម្ម​នុញ្ញមាត្រា​ទី​៤២​បាន​បញ្ជាក់​ច្បាស់​ណាស់ ដោយ​ក្នុងមាត្រា​ទី៤២​នោះ​បាន​សរសេរថា ​ប្រជាពល​រដ្ឋទាំង​ឡាយ​មាន​សិទ្ធិ​បង្កើត​គណ​បក្ស​នយោបាយ ឬអង្គការ​សមាគម មាន​ន័យ​ថា ការ​បង្កើត​គណ​បក្សនយោ​បាយ ​ឬអង្គការ​សមាគម​ត្រូវ​កំណត់​ដោយ​ច្បាប់។

 សម្តេច បាន​សួរ​ទៅ​ក្រុម​អ្នក​រិះ​គន់​នោះថា « មូលហេតុ​អ្វីបាន​ជាអ្នកខ្លាច​ច្បាប់​គ្រប់​គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ? មាន​អាទិកំបាំង​អ្វី​នៅ​ពី​ក្រោយ​ខ្នង? សម្តេច​បាន​បន្ត​ថា បើ​តាម​ខ្ញុំ​ដឹង​ខ្លះៗអ្វី​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះដែល​ស៊ីលុយ​បរទេស មុន​នឹង​និយាយត្រូវ​យកចូល​ទៅ​ស្ថាន​ទូតចំនួន២ថ្ងៃ។ ស្ថានទូតផ្តល់​មតិ​ទើប​អង្គការ​នោះ​មាន​សិទ្ធិ និយាយ។​ បើ​អញ្ចឹង​ប្រទេស​នេះ​ត្រូវ​ញាំ​ញីដោយ​ការ​បំពាន​អធិបតេយ្យ។ ដូច្នេះ​អស់​លោក​កុំ​ស្មាន​តែ​គេ​មិន​ដឹង និង​មិន​យល់! អញ្ចឹង​អស់​លោក​ល្មមៗបាន​ហើយ សិទ្ធិរបស់​អស់​លោក​គ្រាន់​តែ​តែង​តាំង​ដោយ​ខ្លួន​ឯង ធ្វើ​ប្រធាន​ដោយ​ខ្លួន​ឯង និងអ្វីៗដោយ​ខ្លួន​ឯង។ អញ្ចឹងទេ ទាំង​អស់​គ្នា​ត្រូវ​តម្លាភាព» ។ សម្តេច​បាន​បន្ថែម​ទៀត​ថា អង្គការ​ខ្លះ​និយាយ​អាក្រក់ពី​រដ្ឋាភិបាល​រួច​ហើយ​ទៅសុំ​លុយ​ពីបរទេស តែអង្គការ​គ្រួសារ​ថ្មី​អត់​ទេ គេ​ធ្វើ​សកម្មភាព​បណ្តុះបណ្តាល​មនុស្ស គេទៅ​សុំលុយ​ពី​បរទេស អាហ្នឹង​រឿង​មួយ​ហើយ​អ្នកទាំង​នេះ​គេ​អត់​ខ្លាច​នឹង​រាយការណ៍​ទេ ៕

No comments:

Post a Comment