Monday, April 06, 2015

ឯក​ឧត្តម​ កែវ​ រ៉េមី​ ប្រតិកម្ម​ និង​អង្គកា​រសង្គម​ស៊ីវិល​ ដែល​រិះគន់​រាជរដ្ឋាភិបាល​ជុំវិញ​កា​របង្កើ​តច្បាប់​គ្រប់​គ្រង​សមាគម​ និងអង្គការ​

ឯកឧត្តម ​កែវ រ៉េមី ​រដ្ឋលេខា​ធិការ​ និង​ជា​អនុប្រធាន​អង្គភាព​ព័ត៌មាន​ និងប្រតិកម្ម​រហ័ស​ នៃទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ បាន​ប្រតិកម្ម​ខ្លាំងៗ​ទៅនឹង​ក្រុមអង្គការ​សង្គមស៊ីវិល​មួយ​ចំនួន​ ដែលបាន​ធ្វើបទ​សម្ភាសន៍​ជា​មួយ​សារ​ព័ត៌មាន និង​វិទ្យុ​មួយ​ចំនួន ដោយ​បាន​ធ្វើការរិះគន់ និង​វាយ​ប្រហារ មកលើ​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​រៀប​ចំ​ឲ្យ​មាន​ច្បាប់​គ្រង​គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដោយ​ចោទថា ច្បាប់​នេះ ធ្វើ​ឡើង​ការពារ​តែ​ផល​ប្រយោជន៍ គណបក្ស​កាន់​អំណាច ហើយ​រឹត​បន្តឹង​សេរីភាពបញ្ចេញ​មតិ។
 ប្រតិកម្ម​ក្នុង​រឿង​នេះ ឯកឧត្តម កែវ​ រ៉េមី បាន​ពន្យល់​ថា «យើង​មិន​អាច​ទទួល​យក​បានទេ​ នូវ​ការចោទ​ប្រកាន់​ពីសំណាក់​អង្គការ​សង្គមស៊ីវិល​ទាំងនោះ​ ដែល​បាន​លើក​ឡើង​ថា សម្តេចតេជោ ហ៊ុន សែន ជា​មេដឹក​នាំ​មិន​ទទួល​ខុស​ត្រូវ និង ផ្តាច់​ការ ជុំវិញការ​លើក​ឡើង​របស់​សម្តេច​កន្លងមក អំពី​ការ​បង្កើតឲ្យ​មាន​ច្បាប់​គ្រប់​គ្រង​អង្គការ​នោះ​។»
 ឯកឧត្តម កែវ រ៉េមី នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន នាទី​ស្តី​ការណៈរដ្ឋមន្ត្រី នៅថ្ងៃទី ០៦ ខែ​មេសា ឆ្នាំ ២០១៥នេះ បាន​ប្រតិកម្ម​ខ្លាំងៗ​ជុំ​វិញ​ការ​លើក​ឡើង​ខ្វះ​ការ​ពិត​ និង​មាន​លក្ខណៈ​ជាកា​រវាយប្រហារ​មក​លើ​រាជរដ្ឋាភិបាល។ ឯកឧត្តម​បានប​ន្ថែម​ទៀត​ថា កម្ពុជា​ជាឋាន​សួគ៌​នៃ​អង្គការសមាគម ព្រោះ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សិទ្ធិ​សេរី​ភាព​ឲ្យ​ពួក​គេ​ច្រើន​ ណាស់ រហូត​ទាល់​តែ​ទំ​យើ​អស់​ទៅ​ហើយ។ ឯកឧត្តមបន្តថា មាន​អង្គ​ការសមាគម​ខ្លះ បាន​ធ្វើ​សកម្មភាព​ខុស​ច្បាប់ជាច្រើន​កន្លង​មក ដូច​ជា​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើ​បាតុ​កម្ម បិទផ្លូវ និង​ថែម​ទាំង​ជេរប្រមាថ​ថ្នាក់​ដឹក​នាំកម្ពុជា​ជាញឹក​ញាប់ ប៉ុន្តែ​ប្រមុខ​រាជរដ្ឋាភិបាល​មិន​បាន​យក​ទោស​អូស​ដំណើរ​ពួក​គេ​ឡើយ​។
 ឯកឧត្តម កែវ រ៉េមី បាន​បញ្ជាក់​ថា «ថ្វី​បើកម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ តែ​យើង​មាន​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ ដូច្នេះ​យើង​នឹង​មិន​បន្ត​ឲ្យអង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងនោះ​ ធ្វើអ្វី​តាម​ចិត្ត​ទៀតទេ ដល់​ពេល​ដែល​យើង​ត្រូវ​ធ្វើ​ច្បាប់ ដើម្បី​គ្រប់​គ្រង​ពួក​គេ​ឲ្យមាន​សណ្តាប់​ធ្នាប់​ល្អ។ » ឯកឧត្តម លើក​ឡើង​ថា «វាមិន​មែន​ជារឿង​ប្លែក​ទេសំរាប់ កម្ពុជា និង​ពិភព​លោក ព្រោះ​ច្បាប់​គ្រប់​គ្រង​ការបង្កើត​អង្គការ និង​ច្បាប់​គ្រប់​គ្រង​អង្គការសមាគម​នេះ គឺ​មាន​ស្ទើរ​គ្រប់​ប្រទេស​ទៅហើយ សូម្បី​តែប្រទេស​ជិត​ខាង​របស់​កម្ពុជា​ក៏គេ​មាន​ច្បាប់​នេះដែរ ជាមួយ​គ្នា​នេះ​ប្រទេស​ជាច្រើន​ក៏បាន​ដាក់​ឲ្យ​អនុវត្ត​ជា​យូរ​យារណាស់​មក​ហើយ នូវ​ច្បាប់​នេះ មាន​តែ​កម្ពុជា​ប៉ុណ្ណោះ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​របស់​យើង​មាន​ការយោគ​យល់​ច្រើន។» ឯកឧត្តម​បន្តថា យើង​ចាំ​បាច់​ត្រូវ​ធ្វើ​តាម​ការ​ចង្អុលបង្ហាញ​របស់​ច្បាប់​រដ្ឋធម្មនុញ្ញ ដែល​មាត្រា៤២ បាន​ចែង​យ៉ាង​ច្បាស់ ឲ្យយើង​ធ្វើច្បាប់​នេះ​ រួមទាំង​ការជំរុញ​ឲ្យ​មាន​នីតិរដ្ឋ។ «ឯកឧត្តម បាន​មាន​ប្រសាសន៍​បន្តថា ប្រទេស​ប្រជាធិបតេយ្យ ធំបំផុត​នោះ គឺអ្នក​តំណាង​រាស្ត្រ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណាអ្នក​តំណាង​រាស្ត្រ​ក៏​ត្រូវ​តែ​ស្ថិត​នៅក្រោម​ ច្បាប់​ដែរ ផ្ទុយ​ទៅ​វិញ​អង្គការ​សង្គម​ស៊ីវិល ដែល​មិន​មាន​សិទ្ធិ​អំណាច​អ្វីនោះ ​បែរ​ជាចង់​នៅពីលើ​ច្បាប់​ទៀត តើ​វា​ដូច​ម្តេច​ទៅវិញ​ចឹង? »
ឯកឧត្តម​លើក​ឡើង មាន​អង្គការសង្គម​ស៊ីវិល​មួយ​ចំនួន​ធំ​នៅ​កម្ពុជា គឺ​គេធ្វើ​ការ​បាន​ល្អ​ណាស់ គេបាន​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ជួយប្រជាពលរដ្ឋ​លើ​វិស័យ​ផ្សេងៗជាច្រើន។
 ឯកឧត្តម កែវ រ៉េមី បាន​សង្កត់​ធ្ងន់​ថា ច្បាប់​គ្រប់​គ្រង​អង្គការ​នេះ គឺ​មាន​គុណប្រយោជន៍​ច្រើន​ណាស់​ ទាក់​ទង​និង​ការរឹតបណ្តឹង ​និង​ទប់ស្កាត់​ការប្រព្រឹត្ត​ខុស​ច្បាប់​ របស់​អង្គការសមាគមក្រៅ​រដ្ឋាភិបាល ទប់​ស្កាត់​លំហូរ​នៃការលាង​លុយ​កង្វក់ និង​ការពារ​អំពើភារវកម្មជា​ដើម។ ឯកឧត្តម​បញ្ជាក់​ថា ឆ្លង​តាម​គុណ​ប្រយោជន៍​ជា​ច្រើន​នៃ​ច្បាប់​គ្រប់​គ្រង​អង្គការ​នេះ ​អង្គកា​រសង្គម​ស៊ីវិល​នៅ​កម្ពុជា​ទាំង​អស់ មិន​គួរ​ព្រួយបារម្ភ​ខ្លាំង​ពេក ជុំវិញ​ការ​បង្កើត​ច្បាប់​នេះ​ឡើយ ប្រសិន​ណា​ជា​ខ្លួន​មិន​មាន​កំហុស ​និង​មិន​បាន​ធ្វើ​សកម្មភាព​ដើម្បី​តែ​បំរើ​ឲ្យ​មហិជ្ជតា​នយោបាយ​របស់​គណបក្ស រឺ​ក្រុម​ណា​មួយ​នោះ។
 គួរ​បញ្ជាក់​ថា ការ​ប្រតិកម្មតប​របស់ ឯកឧត្តម កែវ រ៉េមី ខាង​លើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​អង្គការ សមាគម ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន បាន​រិះគន់​ចំពោះ​ប្រសាសន៍​របស់​សម្តេចតេជោ ហ៊ុន សែន ដែល​បាន​ថ្លែង​កាល​ពីពេល​កន្លង​ទៅ​ថា ច្បាប់​គ្រប់​គ្រង​អង្គការ​សង្គម​ស៊ីវិល និងចេញជា​រូបរាង​ក្នុង​ពេល​ឆាប់​ៗខាង​មុខ​នេះ។ សម្តេចតេជោ ក៏បាន​សង្កត់​ធ្ងន់ថា «សូម​អ្នក​ទាំង​ឡាយ​ដឹង​ខ្លួន​ឲ្យបាន​ច្បាស់ តួនាទី​ខ្លួន​កម្រិត​ណា។ ហើយ​ខ្ញុំ​សូម​ប្រកាស​ទុក​ជា​មុន​ច្បាប់​គ្រប់​គ្រង​អង្គការ​ក្រៅរដ្ឋាភិបាល នឹង ចេញ​នៅ​ពេល​ខាង​មុខ។ កុំ​ឲ្យ​វា​ធ្វើ​តាម​ចិត្ត​ចង់។ ឥឡូវ​អ្នក​ឯង​កំពុង​ស្ថិត​នៅក្រៅ​​ច្បាប់​ហើយ។ បើ​ចង់​មាន​បញ្ជី​ជាតិ ទាល់​តែ​ធ្វើ​អាច្បាប់​ហ្នឹង​បាន​ចុះ​បញ្ជី​ជាតិ​បាន។ អញ្ចឹងច្បាប់អង្គការ​ក្រៅរដ្ឋាភិបាល​ត្រូវ​តែ​ចេញ» ប៉ុន្តែ​អង្គការ​សមាគម​មួយ​ចំនួន បាន​ប្រឆាំង​នឹង​ការលើកឡើង​នេះ ដោយ​ពួក​គេ​ចាត់​ទុក​ថា ច្បាប់​នេះ​នឹង​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព​របស់​ពួក​គេ​ក្នុង​ការ​បញ្ចេញមតិ និង​ការ​ធ្វើ​ប្រតិបត្តិការ​ការងារ​របស់​ខ្លួន។
តាម​ការចុះផ្សាយ​របស់ គេហទំព័រ​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា «លោក ​នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃសមាគម​អាដហុក និយាយថា ច្បាប់​នេះ​ធ្វើ​ឡើង​ការពារ​តែប្រយោជន៍ គណបក្សកាន់អំណាច ហើយ​រឹត​បន្តឹង​សេរីភាព​របស់​ពលរដ្ឋ។»
ជាមួយ​គ្នានេះ​ អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម លោក កែម ឡី បាន​ព្រមាន​ថា «នៅ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើច្បាប់រិត​បន្តឹង​សង្គម​ស៊ីវិល ដោយ​ព្រោះតែ​យល់​ថា ពួកគេជា​អ្នក​ប្រឆាំងនោះ នឹងនាំឲ្យ​ជីវិត​នយោបាយគណបក្ស​នេះបាត់​បង់​ការ​គាំទ្រ​ពីប្រជាពលរដ្ឋ​ថែម​ទៀត។»
ទាំង​លោក នី ចរិយា និងលោក កែម ឡី ព្រមាន​ថា បើ​តំណាងរាស្ត្រ​នៃ​គណបក្សណា ក្នុងចំណោមបក្ស​ទាំង​ពីរ​ដែល​ជាប់​ឆ្នោត ចូល​រួម​លើក​ដៃអនុម័តច្បាប់​គ្រប់​គ្រង​អង្គការ​មិន​មែន​រដ្ឋាភិបាល នោះ​ជីវិត​នយោបាយ​របស់​ពួក​គេនឹង​ត្រូវ​បញ្ចប់ ដោយ​សារ​តែពលរដ្ឋ​ឈប់​គាំទ្រ។
ការ​បកស្រាយ​របស់​ក្រុម​ប្រឆាំងនេះ គឺ​មាន​តម្លៃ​ស្នើ​នឹង​ការប្រឆាំង​ជា​មួយ​សេចក្តី​ព្រាង​ច្បាប់ ដែល​មាន​ប្រយោជន៍​ដ៏ឧត្តុង្គឧត្តម​សម្រាប់​សង្គម​ជាតិ ហើយ​ពួក​គេ បាន​នឹង​កំពុង​យក​កំហឹងបុគ្គល​មក​ប្រឆាំង​ជា​មួយ​ច្បាប់៕      


អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment