Monday, April 06, 2015

សមត្ថកិច្ច​អាជ្ញាធរ​ជាតិ​អប្សរា​ការពា​រប្រាង្គ​ប្រាសាទ ​បំភ្លឺអំពី​ការ​ពិត​ នៃ​ការផ្សព្វផ្សាយ​រូប​ភាព​កាត់ត​របស់​ជន​បរទេស​ម្នាក់​ឡើង​ទៅ​លើកំ​ពូល​ចេតីយ​

រូប​ភាព​កាត់​តមួយ​ ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ ​ឈ្មោះ​ថា ខ្មែរ​សុវណ្ណភូមិ ដែល​មាន​ចរិត​ប្រឆាំង​ជា​មួយ​នឹង​រាជ​រដ្ឋាភិបាល បង្ក​ចលាចលសង្គម ស្តី​ពី​​សកម្មភាព​​របស់​ជន​បរទេស​ម្នាក់​ឡើង​ទៅ​លើ​កំ​ពូល​ចេតីយ៍​ដ៏​ ទ្រុឌទ្រោម​មួយ​ ហើយ​ត្រូវ​បាន​ក្រុម​អ្នក​រិះ​គន់​ថា ជា​ការបណ្តែត​បណ្តោយ ឬភាព​ធូររលុងរបស់​អាជ្ញាធរ​ជាតិ​អប្សរា លើ​ការងារ​គ្រប់​គ្រង​មិន​បាន​ល្អ ប៉ុន្តែ ក្នុង​ករណី​នេះ នគរបាល​ការពារបេតិកភណ្ឌ​ នៅ​ក្នុង​តំ​បន់​អង្គ​បាន​ចេញ​មកពន្យល់​អំ​ពី​ការ​ពិត​ថា  នេះ​ជា​រូប​ភាព​​រូបកាត់​ត ដោយ​ប្រើ​បច្ចេកទេស​នៅ​មានកម្រិត​អន់នៅ​ឡើយ  ព្រោះ​បើពិនិត្យ​ឲ្យបាន​ច្បាស់លាស់ រូប​ភាព​កាត់​តនេះ នៅ​សល់​ផ្នែក​មួយ​ចំ​នួន​ លុប​មិន​ជ្រះ​ កាត់​តមិន​ត្រូវនឹង​ទី​តាំង​  ខុសប្លង់។ ​
 ហើយ​បើ​ពិនិត្យ លើ​គណនីហ្វេសប៊ុក​នេះ បង្កើត​ឡើង​មិន​មែន​ក្នុង​ន័យ​សុច្ចរិត​ដែល​ទិតៀន​ក្នុង​ន័យ​ស្ថាបនា​ទេ​ គឺ​ពួក​គេ​បង្កើត​ឡើង​សំរាប់​បង្កចលាចល​ក្នុងសង្គមខ្មែរដោយ​យកខ្មែរ​គ្នា​ឯង​​​ជា​សត្រូវ មិន​ចូល​រួម​គិត មិន​ចូល​រួម​ធ្វើ មិន​ចូល​រួម​ស្វែងរក​ដំណោះ​ស្រាយ​តែ​តាំង​ខ្លួន​ជាអ្នក​ស្នេហា​បេតិកភណ្ឌ​តែ​ម្នាក់​ឯង។​
គេបាន​កត់​សម្គាល់​ឃើញ​ទៀត​ថា ម្ចាស់​គណនីដែល​បង្ហោះ​រូប​នេះ គួរតែ​ចូលរួម​ទប់​ស្កាត់​នូវសកម្មភាព​បែប​នេះ​ក្នុងនាម​ខ្លួន​ឯង​ជា​អ្នក​ ស្នេហាបេតិក​ភណ្ឌ​ ព្រោះ​ខ្លួន​អះអាង​ថា បាន​ឃើញ​មែន​ ប៉ុន្តែម្ចាស់​គណនី​គ្មាន​គំនិត​ចូល​រួមទប់​ស្កាត់​ទាល់តែ​សោះ ដែលនេះ គឺ​ជាការខុស​ឆ្គង​ទាំង​​​ស្រុង ព្រោះ​ថាការ​ចូល​រួមទប់​ស្កាត់​ទាំង​អស់គ្នា គឺជាកត្តា​នាំមក​នូវជ័យ​ជំនះ​។
 ឯការបង្ហាញ​នូវសកម្មភាព​ខុស​ឆ្គង​របស់​ភ្ញៀវ​ទេសចរណ៏បរទេស បែប​នេះ គឺសំរាប់​បំរើ​គោល​បំណង​កេង​ចំណេញ​ផ្នែក​នយោបាយ ឬដើម្បី​បំភ័ន្ត​សាធារណៈមតិ​តែ​ប៉ុណ្ណោះ។​
ជា​និច្ចកាល​ គេបានដឹង​ថា ការងារ​គ្រប់​គ្រង​សណ្តាប់​ធ្នាប់​ទេសចរណ៏តែង​តែទទួល​បាន​ការ​យក​​​ចិត្តទុក​ដាក់​ខ្លាំង ពី​មន្រ្តី​ជំនាញ​របស់​អាជ្ញាធរអប្សរា ព្រោះ​ថានៅ​រាល់​គ្រប់​ប្រាសាទ​ទាំង​អស់​អាជ្ញាធអប្សរា​បាន រៀប​ចំឲ្យ​មាន​ភ្នាក់ងារទេសចរណ៏ ភ្នាក់ងារ​សណ្តាប់​ធ្នាប់ និង​ភ្នាក់ងារ​វប្បធ៌ម ដើម្បី​ធ្វើ​ការយាម​កាម និង​ល្បាត​មើល​គ្រប់​ផ្នែក​នៃប្រាសាទ។ ម្យ៉ាង​ទៀត​អាជ្ញា​ធរ​អប្សរា​បាន​បំពាក់នូវ កញ្ចែ វិទ្យុទំនាក់​ទំនង​ ជូន​ដល់​ភ្នាក់ងារ​ទាំង​នោះ ហើយ​ប្រសិន​បើ​ឃើញ​មាន​សកម្មភាព​របស់ ភ្ញៀវ​ទេសចរណ៏​ដែល​ធ្វើសកម្មភាព​មិន​ប្រក្រតី ភ្នាក់​ងារ​របស់​អាជ្ញាធរ​អប្សរា​នឹង​បញ្ឈប់​រាល់​សកម្ម ភាព​មិន​ប្រក្រតី​ទាំង​នោះ។ ដូច​ការ​បញ្ជាក់​របស់​សមត្ថ​កិច្ច​យាម​ ការពារ​សណ្តាប់​ធ្នាប់​នៅ​តំ​បន់​អង្គ​របាន​បញ្ជាក់​យ៉ាងថា វាមិន​អាច​ទៅ​រួច​ទេ ពី​ព្រោះ​ចេតីយ៍​នេះ​ គឺ​មាន​សភាព​ទ្រុឌទ្រោមខ្លាំង បើ​ឡើង​ទៅ​ដល់​កំ​ពូល​នឹង​បាក់​រលំ​។
 ក្នុង​ការ​កាត់​តរូប​ភាព​ ក្លែង​បន្លំ​សាធារណ​មតិនេះ​ដែរ នគរបាល​បេតកភណ្ឌ​មួយ​រូប​ទៀត​ បាន​បន្ថែម​យ៉ាង​ដូច្នេះ​ដែរ។
តាម​រយៈការ​បង្ហាញ​ការពិត​ប៉ុណ្ណេះ​ គឺ​មាន​ន័យ​គ្រប់​គ្រាន់​ អាច​បញ្ជាក់​បាន​ថា ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម​មួយ​ចំ​នួន បាន​បង្កបញ្ហា​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ពី​សាធារណ​មតិជាតិ​ និង​អន្តរជាតិ ក្នុង​ការ​កេង​ចំ​ណេញ​នយោបាយ​របស់​ក្រុម​ខ្លួន ការ​សម្អុយ​មក​លើ​រាជ​រដ្ឋាភិបាល ជា​ពិសេស មក​លើ​អាជ្ញាធរ​ជាតិ​អប្សរា  ប៉ុន្តែ ពួក​គេភ្លេចគិត​ថា កន្លង​ម​ក អាជ្ញាធរអប្សរាបាន​ធ្វើ​ការ​ឃាត់​ខ្លួន​ភ្ញៀវ​ទេសចរណ៏​បុរស សញ្ជាតិ​បារាំង ​​០៣​រូប និង​ស្ត្រីសញ្ជាតិ​អាមេរិកកាំង​ ០២រូប ដែល​បាន​ធ្វើ​សកម្មភាព​ថត​រូប​ស្រាត រួចបញ្ជូនទៅ​ជុំនំ​ជម្រះ​នៅ​សាលា​ដំបូង​ខេត្ត​សៀម​រាប​ ដោយ​បាន​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ចំនួន ០៦ខែ ពិន័យ​ជា​ប្រាក់​ចំនួន ១លានរៀល​ក្នុង​ម្នាក់ៗ មិន​អនុញ្ញាត​ឲ្យ​ចូល ប្រទេស​កម្ពុជា​ចំនួន​​៤ឆ្នាំ ព្រម​ទាំង​រឹប​អូស​វត្ថុតាង​និងសំភារៈ​ពាក់ព័ន្ធ​ទុក​ជា​សម្បត្តិរដ្ឋផង​ដែរ ដែល​ទាំង​អស់​នេះ គឺ​ជា​ការ​ទទួល​ខុសត្រូវ​ខ្ពស់​បំ​ផុត​របស់​អាជ្ញាធរ​អប្ស​រា ក្នុង​​ការ​ងារ​ថែរក្សា អភិរក្ស និង​អភិវឌ្ឍតំ​បន់​រមណី​ដ្ឋាន​អង្គ​រ ដែល​ជា​សម្បត្តិ​បេតិក​ភណ្ឌ​​​ពិភព​លោក។

សូម​ចូល​រួម​ គិត ចូល​រួម​ការពារ​ និង​ថែរក្សាសម្បត្តិបេតិកភណ្ឌ​ទាំង​គ្នា​ ជា​ជាង​ចូល​រួម​បំ​ផ្លាញ និយាយបំ​ភ្លើស នាំ​ឲ្យ​មាន​ភាព​ចលាចល និង​អាប់​ឱន​ដល់​កិត្តិយស និងមុខមាត់​របស់​កម្ពុជា​៕

No comments:

Post a Comment