ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពសក្ការៈ។
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមចែកសញ្ញាបត្រ ក៏ដូចជាបើកវគ្គសម្រាប់ការបណ្ដុះបណ្ដាល សម្រាប់មន្រ្តីនៅសាលាភូមិន្ទរដ្ឋបាលរបស់យើង ដែលខកខានមិនបានធ្វើក្នុងឆ្នាំ ២០២១, ២០២២ កន្លងទៅ ដោយសារតែបញ្ហាកូវីដ-១៩។
(១) និស្សិត ៦នាក់រៀននៅរដ្ឋធានីកាទុំ ប្រទេសស៊ូដង់ បានជម្លៀសខ្លួនដោយសុវត្ថិភាព
មុនចូលដល់បញ្ហាតទៅទៀត អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំ បានជូនដំណឹង ២សំខាន់៖ ទី១ ទាក់ទិនជាមួយនឹងនិស្សិតខ្មែរឥស្លាមរបស់យើង ដែលកំពុងរៀននៅរដ្ឋធានីកាទុំ ប្រទេសស៊ូដង់ ដែលកំពុងតែមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានោះ ត្រូវបានជម្លៀសចេញពីប្រទេសស៊ូដង់តាមនាវា។ ឥឡូវនេះ ពួកគេបានមកដល់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយជំនួយរបស់ប្រទេសម៉ាឡេស៊ី។ ព័ត៌មានយប់មិញនេះ ត្រឹមម៉ោង ៩ នៅប្រទេសអារ៉ាប៊ីសាអូឌីត ស្មើនឹងម៉ោង ១ យប់ នៅក្នុងប្រទេសរបស់យើង (ពួកគេ)បានមកដល់។ តាមការជូនដំណឹងរបស់ឯកឧត្តម អូស្មាន ហាហ្សាន់ និស្សិតទាំង ៦នាក់នេះ កំពុងធ្វើដំណើរទៅកាន់សណ្ឋាគារ ប្រហែលជាគេអាចដល់សណ្ឋាគារហើយ។ សូមជូនដំណឹងទៅដល់ក្រុមគ្រួសារនៃនិស្សិតទាំង ៦រូបនេះ ឱ្យបានជ្រាបថា កូនចៅរបស់ខ្លួន មានសុវត្ថិភាពហើយ។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ អរគុណចំពោះរដ្ឋាភិបាលនិងមន្រ្តីម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់ជួយដល់ប្រជាជនកម្ពុជាក្នុងការជម្លៀសខ្លួន(ពីសង្គ្រាមនៅក្រុងខាទូម) ហើយក៏សូមអរគុណចំពោះរដ្ឋាភិបាល និងមន្រ្តីអារ៉ាប៊ីសាអូឌីត ដែលបានផ្ដល់ឱកាសសម្រាប់ការជ្រកកោនរយៈពេលខ្លីរបស់និស្សិតកម្ពុជា។
(២) បង្កើតអនុក្រឹត្យ/ច្បាប់បាន ដូចនេះកែក៏បាន ដោយប្រមុខរាជរដ្ឋាភិបាល/សភានិងព្រឹទ្ធសភា
ចំណុចទី២ គឺវាជាព័ត៌មានដែលទាក់ទងនឹងការរង់ចាំរបស់ប្រជាពលរដ្ឋរបស់យើង ហើយដែលឯកឧត្តម ព្រុំ សុខា ក៏ជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ នោះមានទាក់ទងនឹងការកែទម្រង់ដដែលហ្នឹង។ បើសិនជាអ្វីដែលយើងដាក់ចុះទៅ ឃើញថាវាមិនត្រូវ យើងអាចកែវាបាន។ អនុក្រឹត្យយើងបង្កើតបាន យើងក៏លុបវាបាន។ ច្បាប់ក៏ដូចគ្នា យើងបង្កើតច្បាប់ យើងក៏មានលទ្ធភាពកែច្បាប់នោះឡើងវិញបានដែរ ប៉ុន្តែ កែឱ្យត្រូវនឹងកម្រិត។ បើសិនជាច្បាប់ ត្រូវកែដោយសភា ហើយឆ្លងកាត់ព្រឹទ្ធសភា និងមានព្រះរាជក្រមដាក់ឱ្យប្រើប្រាស់ដោយព្រះមហាក្សត្រ។ បើសិនជាទាក់ទិនទៅនឹងអនុក្រឹត្យ គឺត្រូវឆ្លងកាត់នាយករដ្ឋមន្រ្តីចុះហត្ថលេខាលើអនុក្រឹត្យនោះ។
(៣) ហាមឃាត់នេសាទដោយមងតំបន់ស្នូលមានផ្សោត មិនមានប្រសិទ្ធភាពនិងប៉ះពាល់គ្រួសារនេសាទ
រឿងនេះ វាទាក់ទងជាមួយនឹងអន្លង់ផ្សោត ដែលគ្របដណ្ដប់មួយផ្នែករបស់ខេត្តក្រចេះ និងមួយផ្នែករបស់ខេត្តស្ទឹងត្រែង។ ដោយសារតែសត្វផ្សោតនេះ វាបានស្លាប់ជាបន្តបន្ទាប់ ដោយសារការជាប់មង។ ពេលដែលខ្ញុំទៅបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅឯខេត្តក្រចេះ ខ្ញុំបានផ្ដល់អនុសាសន៍ឱ្យរៀបចំតំបន់ស្នូល ហើយហាមឃាត់ការធ្វើនេសាទដោយមង។ បន្ទាប់ពីការអនុវត្តនៅខែកុម្ភៈ រហូតមកដល់ខែមេសានេះ ក៏នៅតែមានសត្វផ្សោតងាប់ដដែល ជាមួយគ្នានឹងផលប៉ះពាល់ចំពោះអ្នកនេសាទរាប់ពាន់គ្រួសារ។ យប់មិញនេះ ខ្ញុំត្រូវសម្រេច … នេះដំណើរការតាមឌីជីថលទាំងអស់។ បើសិនជារង់ចាំបញ្ជូនឯកសារ ប្រហែលរង់ចាំដល់អាទិត្យក្រោយបានចេញ។ ខ្ញុំព្រះករុណាខ្ញុំ បានសម្រេចជ្រើសរើសយកវិធានការមួយ។
(៤) ពង្រឹងការអនុវត្តអនុក្រឹត្យចាស់ដោយគ្រប់គ្រងការដាក់មងក្រឡាធំនិងឆក់
ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដាក់ចេញនូវជម្រើស ៥ ក្នុងចំណោមជម្រើសទាំង ៥នេះ ខ្ញុំព្រះករុណាខ្ញុំ បានសម្រេចជ្រើសរើសយកជម្រើសទី១ គឺលុបចោលនូវអនុក្រឹត្យថ្មី លេខ ១៥៥ ថ្ងៃទី ២៧ ខែកុម្ភៈ។ (បើរក្សាទុក)អនុវត្តទៅ ក៏ស្ថានការណ៍វានៅដដែល។ សត្វផ្សោតជាប់មង ក៏វានៅជាប់មងដដែលហ្នឹង។ ទោះបីជាហាមឃាត់ម៉េច ក៏វាទៅមិនរួច។ ទន្ទឹមគ្នា ក៏មានផលប៉ះពាល់ចំពោះប្រជាជនរាប់ពាន់គ្រួសារ។ អញ្ចឹងទេ (ខ្ញុំយកការ)សម្រេចបែបនេះ ហើយត្រូវពង្រឹងការអនុវត្តអនុក្រឹត្យនោះ ដោយត្រូវពង្រឹងការគ្រប់គ្រងមងក្រឡាធំ រួមនឹងការឆក់(ត្រី)។ ការឆក់នៅតែបន្តមាន។ រឿងវានៅកន្លែងហ្នឹង។ មិនស្ថិតនៅកន្លែងមង ឬមិនមងនោះទេ។ វាស្ថិតនៅកន្លែងត្រង់ថា នាំគ្នាបណ្ដោយឱ្យមានការដាក់មងក្រឡាធំ ដែលវាជាប់ផ្សោត …។
(៥) និរាករណ៍អនុក្រឹត្យថ្ងៃ ២៧កុម្ភៈ២០២៣ អនុវត្តអនុក្រឹត្យថ្ងៃ ២៥កញ្ញា២០១២ ឡើងវិញ
យប់មិញនេះ នៅម៉ោង ១២ និង ៣១នាទីយប់ ឯកឧត្តម រដ្ឋមន្រ្តីកសិកម្មបានបាញ់ PDF ចូលមកឱ្យខ្ញុំនូវពង្រាងអនុក្រឹត្យថ្មី និរាករណ៍ចោលអនុក្រឹត្យចាស់ … កុំអីខ្ញុំស៊ីញ៉េទាំងយប់ដោយប៊ិចឌីជីថល … ប៉ុន្តែដោយសារតែ font អក្សរមានខុសអក្ខរាវិរុទ្ធនៅក្នុងហ្នឹងមួយចំនួន។ អនុក្រឹត្យថ្មីចុះថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣។ លុបចោលអនុក្រឹត្យនេះ ហើយទៅអនុវត្តអនុក្រឹត្យថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១២ វិញ។ អញ្ចឹងចំណុចនេះ សូមជូនព័ត៌មានទៅចំពោះអាជ្ញាធរខេត្តទាំង ២។ សូមឱ្យខុទ្ទកាល័យរបស់ខ្ញុំប្រញាប់ប្រញាល់ ដើម្បីនឹងដាក់ឱ្យខ្ញុំចុះហត្ថលេខាសម្រាប់ប្រកាសផ្សាយតែម្ដង។ ប៉ុន្តែខ្ញុំបានប្រកាសមុនហើយ។
(៦) កែសេចក្ដីសម្រេចចិត្តមិនចំគោលដៅបម្រើផលប្រយោជន៍ប្រជាជន មិនមានអី្វខុស គឺជាការកែទំរង់
ខ្ញុំបានធ្វើការសម្រេចចិត្តមួយក្នុងចរិតមានលក្ខណៈជាការកែទម្រង់។ ហ្នឹងហើយដែលហៅថាការកែទម្រង់។ កុំស្លាប់ក្រឡា។ បើសេចក្ដីសម្រេច វាមិនមែនត្រូវទាំងអស់ទេ វាមានសេចក្ដីសម្រេចទៅវាត្រូវ សេចក្ដីសម្រេចទៅវាខុស។ បើឃើញថា វាខុសហើយ យើងកែវាទៅ អាហ្នឹងហៅថា កែទម្រង់ហើយ។ ធ្វើម៉េច ធ្វើការសម្រេចចិត្តដោយផ្អែកលើផលប្រយោជន៍របស់ប្រជាជន។ នេះក៏ជាផ្នែកមួយដែលត្រូវអប់រំចំពោះសិស្សដែលបញ្ចប់ការសិក្សានិងសិស្សចូលថ្មី ក៏ដូចជាប្រាប់ទៅមន្រ្តីដែលកំពុងនៅកាន់មុខងារទាំងឡាយ។ “អ្វីដែលជាការសម្រេចរបស់យើង មិនមែនត្រូវទាំងអស់នោះទេ បើឃើញថា សេចក្ដីសម្រេចចិត្តនោះមិនចំគោលដៅបម្រើផលប្រយោជន៍ប្រជាជន យើងកែវាទៅ។ អត់មានអីដែលត្រូវខុស អត់មានអីដែលត្រូវលំបាកនោះទេ។
នេះជាចំណុចដែលខ្ញុំគួរត្រូវនិយាយមុន។ សូមប្រជាជននៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង គោលបំណងរបស់រាជរដ្ឋាភិបាលគឺល្អទេ ក៏ប៉ុន្តែអ្វីដែលបានអនុវត្តទៅនោះ វាមិនបានដូចគោលបំណងដែលយើងចង់បាន។ បើដូច្នេះ យើងវិលត្រឡប់ទៅស្ថានភាពដើម ប៉ុន្តែត្រូវពង្រឹងការគ្រប់គ្រងដោយមិនអនុញ្ញាតឱ្យមានការដាក់មងក្រឡាធំ ដែលអាចជាប់ទៅនឹងសត្វផ្សោត រួមទាំងការឆក់ផង។ នេះជាការជូនដំណឹងសម្រាប់ប្រជាជនដែលរស់នៅខេត្តក្រចេះ ដែលធ្លាប់ធ្វើនេសាទនៅតាមទីកន្លែងនោះប៉ុន្តែហាមឃាត់ការបំពានទៅលើការនេសាទ។
(៧) ត្រូវមានចំណេះដឹងចំណេះធ្វើជាមូលដ្ឋាននៃដំណើរការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិនិងថ្នាក់ជាតិ
ឥឡូវបកមកសាលារបស់យើង។ ខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះក្រសួងមុខងារសាធារណៈ ក៏ដូចជាសាលាភូមិន្ទរដ្ឋបាល ដែលបានខិតខំបើកវគ្គបណ្ដុះបណ្ដាលមន្រ្តីរាជការរបស់យើង។ ក្នុងរយៈពេលកន្លងទៅនេះ យើងបានធ្វើកិច្ចការជាច្រើនក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈរបស់យើង។ តាមរយៈនៃការកែទម្រង់រដ្ឋបាលនេះ យើងបានខិតខំបណ្ដុះបណ្ដាលមន្រ្តីរាជការ ដើម្បីពួកគេទទួលបាននូវចំណេះដឹង ចំណេះធ្វើសម្រាប់ដំណើរការ ទាំងនៅថ្នាក់ជាតិ ជាពិសេសនៅថ្នាក់ក្រោមជាតិ។ ខ្ញុំបានឃើញការធ្វើសម្ភាសន៍ខាង BTV របស់កញ្ញា ពៅ រក្សា ជាមួយនឹងអភិបាលរងស្រុកជាស្រ្តីនិងមន្រ្តីមួយចំនួនផ្សេងទៀត។ យើងត្រូវធ្វើកិច្ចការទាំងនេះតទៅទៀត។ បើសិនជាមិនអាចទទួលបាននូវការបណ្ដុះបណ្ដាលទេ វាលំបាកនឹង(សំរេចបាន)កិច្ចការដែលយើងត្រូវធ្វើ។ យើងត្រូវមានមូលដ្ឋានគ្រឹះនៃចំណេះដឹងចំណេះធ្វើក្នុងការដំណើរការគ្រប់គ្រងរដ្ឋបាល ទាំងថ្នាក់ក្រោមជាតិ ទាំងថ្នាក់ជាតិ តាមស្ថាប័ននានាក៏ត្រូវចេះអំពីរឿងនេះ។
រាប់ទាំងព្រះសង្ឃក៏មកសិក្សាដែរ។ ខ្ញុំព្រះករុណាខ្ញុំ ជឿថា អាចនឹងមាន ២ភាគ៣ សឹកទៅយកប្រពន្ធ។ រឿងនេះជារឿងធម្មជាតិ មិនដឹងថាម៉េចទេ តែជួនកាលជួបសិស្សក្នុងសាលាជាមួយគ្នាហ្នឹង។ ខ្ញុំព្រះករុណាខ្ញុំ មិនហាមឃាត់ទេ ព្រះតេជព្រះគុណអើយ។ ប៉ុន្តែសុំនៅចាំមួយវស្សាទៀតទៅ ខែនេះក្ដៅណាស់ ទោះបីសឹកទៅការក៏មិនបានដែរ ក្ដៅណាស់។ ចាំដល់ធ្លាក់ខ្យល់ពីជើងទៅ ចាំការ ក៏មិនទាន់យឺតពេលដែរ ការខែក្ដៅ គឺក្ដៅណាស់។ សូមអភ័យទោសចំពោះព្រះតេជព្រះគុណ ដែលខ្ញុំព្រះករុណាខ្ញុំ និយាយលេងរបៀបនេះ។
(៨) ការទប់ទល់ជំងឺកូវីដ-១៩ និងស្រាយគ្រោះមហន្តរាយ បង្ហាញពីជោគជ័យនៃកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ឬប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ
ខ្ញុំព្រះករុណខ្ញុំ គិតថា យើងបានទទួលផលជាបណ្ដើរៗហើយ ផ្ដើមចេញពីការកែទម្រង់មុខងារសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់ទាក់ទងនឹងវិមជ្ឈការ និងវិសហមជ្ឈការ។ ចំណុចដែលគួរកត់សំគាល់ ដូចជាជោគជ័យក្នុងដោះស្រាយជំងឺកូវីដ-១៩ គ្រោះមហន្តរាយដូចជាគ្រោះទឹកជំនន់និងរាំងស្ងួត ខ្យល់កន្ដ្រាក់ បានចង្អុលបង្ហាញឱ្យឃើញថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឬហៅថា ប្រជាធិបតេយ្យថ្នាក់ក្រោមជាតិនោះ គឺបានទទួលផលរួចស្រេចទៅហើយ។ បើទោះបីថា វាមិនស្មើគ្នា ក៏ប៉ុន្តែ អាចនិយាយបានថា ជាតិទាំងមូលបានទទួលផលតាមរយៈនៃការផ្ទេរអំណាចពីថ្នាក់ជាតិ ទៅឱ្យថ្នាក់មូលដ្ឋាន។
(៩) ក្នុងយុទ្ធនាការគ្រប់គ្រងកូវីដ១៩ កំណែទំរង់វិស័យសុខាភិបាលបានផ្ទេរអំណាច ផ្ទេរថវិកានិងមន្ត្រី ទៅមូលដ្ឋាន
យើងធ្វើការពិនិត្យមើល ប្រសិនបើពេលនោះ យើងមិនធ្វើការកែទម្រង់ មិនផ្ដល់ឱកាសទៅឱ្យមូលដ្ឋានទេ សួរថា តើយើងមានលទ្ធភាពគ្រប់គ្រងសភាពការណ៍កូវីដ-១៩ បានទេ? ពិតជាមិនបានទេ។ ថ្នាក់កណ្ដាលអាចនឹងធ្វើដំណើរទៅដល់គ្រប់ទីកន្លែងទេ? ខ្ញុំព្រះករុណាខ្ញុំ នៅចាំថាក្នុងពេលយុទ្ធនាការនៃការគ្រប់គ្រងកូវីដ-១៩ យើងបានធ្វើកំណែទម្រង់ក្នុងវិស័យសុខាភិបាល ផ្ទេរអំណាចឱ្យបានកាន់តែច្រើនទៅថ្នាក់ក្រោមជាតិ។ នោះហើយ គឺជាសមិទ្ធផលដែលកើតចេញពីកំណែទម្រង់ការគ្រប់គ្រងដោយផ្ទេរអំណាចទៅឱ្យមូលដ្ឋាន ផ្ទេរទាំងថវិកា ផ្ទេរទាំងមន្រ្តីរាជការទៅឱ្យមូលដ្ឋាន។ បើសិនជាពេលនោះ យើងមិនបានមិនដោះស្រាយឱ្យហើយ អ្វីក៏ខាងលើទៅធ្វើជួស ច្បាស់ជាទៅមិនរួចទេ។
(១០) ក្រោយការបោះឆ្នោត១៩៩៣ បើរក្សាប្រព័ន្ធផ្តល់អំណាចមូលដ្ឋានរបស់អតីតរដ្ឋកម្ពុជា អាចដើរលឿនជាងនេះ ៥ឆ្នាំ
គប្បីយើងរំលឹកបន្ដិច។ ប្រសិនបើក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣ (រាជរដ្ឋាភិបាលចម្រុះនៅពេលនោះ)រក្សានូវប្រព័ន្ធអំណាចរបស់មូលដ្ឋាន គឺប្រហែលជាយើងដើរលឿនជាងនេះ ហោចណាស់ ៥ឆ្នាំ។ ជំនាន់អតីតរដ្ឋកម្ពុជា (រដ្ឋាភិបាលបាន)ផ្ដល់អំណាចឱ្យថ្នាក់ខេត្តធំណាស់។ ពេលនោះមានសង្រ្គាមផង។ ដាច់ស្ពានត្រឹម ១០ម៉ែត្រអី មិនឈឺក្បាលមកសុំក្រសួងសាធារណការទៅធ្វើឱ្យទេ។ មូលដ្ឋានធ្វើទាំងអស់។ មូលដ្ឋានប្រមូលកម្លាំងដើម្បីការពារទីរួមខេត្ត ការពារភូមិសាស្រ្ត ការពារប្រជាជន។ ចៅហ្វាយខេត្ត ជាគណៈបញ្ជាការឯកភាព។ ឥឡូវហៅគណៈបញ្ជាការឯកភាពដដែល។ គណៈបញ្ជាការឯកភាព(នេះ) ត្រូវបាត់បង់នូវអំណាចក្រោយពេលបោះឆ្នោតឆ្នាំ ១៩៩៣។
(១១) ការកែទម្រង់វិមជ្ឍការនិងវិសហមជ្ឈការ កំពុងវិលទៅរកការអនុវត្តច្បាប់/ប្រព័ន្ធ ផ្ទេរអំណាចទៅឱ្យមូលដ្ឋាននៃអតីតរដ្ឋកម្ពុជា
ខ្ញុំបានចុះទៅដើម្បីរៀបចំផែនការវាយប៉ៃលិន។ កាលហ្នឹងនៅវាយគ្នា។ ខ្ញុំចុះទៅបាត់ដំបង។ ពេលហ្នឹង អ៊ុង សាមី នៅធ្វើជាអភិបាលខេត្ត ហើយ សេរី កុសល ធ្វើជាអភិបាលរងទី១។ មួយខេត្តឱ្យគ្នាចាយលុយ ១ លានរៀលក្នុងមួយខែ។ ឱ្យធ្វើអីទៅ(ជាមួយទឹកប្រាក់ប៉ុណ្ណឹង)? នោះគ្រាន់តែជាការប៉ុនប៉ងបំផ្លាញចោលនូវរដ្ឋបាល ដែលរៀបចំដោយអតីតរដ្ឋកម្ពុជាតែប៉ុណ្ណោះ។ ឥឡូវនេះ យើងកំពុងតែធ្វើការកែទម្រង់ដើម្បីជម្រុញទៅច្បាប់ដើមរបស់យើងពីមុន។ អញ្ចឹង បើរក្សាច្បាប់ដើមរបស់យើងកាលពីមុន ដើរលឿនជាងហ្នឹង ៥ឆ្នាំ ដោយសារប្រព័ន្ធដែលយើងផ្ទេរអំណាចទៅឱ្យមូលដ្ឋាន។ គ្រាន់តែពេលហ្នឹង ត្រូវរៀបចំច្បាប់អំពីការគ្រប់គ្រងមូលដ្ឋានស្អីហ្នឹង ឱ្យវាបានជាក់លាក់បន្ថែមទៀត។ ចំណុចនេះ វាឱ្យផលសម្រាប់យើង ទាក់ទិនជាមួយនឹងការគ្រប់គ្រង។
(១២) គួបផ្សំការទទួលខុសត្រូវរបស់នាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តី ក្នុងការជ្រើសរើស/តែងតាំងមន្រ្តី
មួយផ្នែកទៀត សិទ្ធិអំណាចក្នុងការជ្រើសរើសមន្រ្តីនយោបាយជាថ្នាក់រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬហៅថាមន្រ្តីនយោបាយ ជាសិទ្ធិអំណាចរបស់នាយករដ្ឋមន្រ្តី។ ក្នុងមួយរយៈកាលនេះ ខ្ញុំបានផ្ដល់ឱកាសឱ្យបណ្ដារដ្ឋមន្រ្តីមានលទ្ធភាពជ្រើសរើសមន្រ្តីដែលមានសមត្ថភាព ហើយស្នើមកខ្ញុំ។ ខ្ញុំមិនដែលទាត់ចោលសំណូមពររបស់រដ្ឋមន្រ្តី ដែលស្នើតែងតាំងថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទេ។ ពិតមែន ខ្ញុំក៏ត្រូវពិនិត្យអំពីបញ្ហាហ្នឹងដែរ។ ជាទូទៅ ខ្ញុំគោរពនូវការសម្រេចរបស់រដ្ឋមន្រ្តីដែលស្នើឡើង ទោះបីវាជាសិទ្ធិរបស់នាយករដ្ឋមន្រ្តី ព្រោះនាយករដ្ឋមន្រ្តីចុះហត្ថលេខា ចាប់ពីអនុក្រឹត្យជាប្រធាននាយកដ្ឋាន ជាអគ្គនាយករង អគ្គនាយក អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ គឺធ្វើសំណើទៅព្រះមហាក្សត្រ ដើម្បីសុំព្រះរាជក្រឹត្យ … អ្វីដែលស្នើឡើងគឺខ្ញុំចុះហត្ថលេខាឱ្យទាំងអស់។ ក្រសួងមុខងារសាធារណៈ ក៏បានផ្ដល់នូវយោបល់ … ពេលដែលលើកសំណើត្រង់មកនាយករដ្ឋមន្រ្តី ក៏នាយករដ្ឋមន្រ្តីមិនដែលជំទាស់ដែរ។ ធ្វើបែបនេះ វាក៏អាចបង្ហាញនូវចំណែកនៃការទទួលខុសត្រូវ។ តែមានការខុស គឺនាយករដ្ឋមន្រ្តីទទួលខុសហើយ ក៏ប៉ុន្តែយើងបានគួបផ្សំគ្នានៅក្នុងការជ្រើសរើសនិងតែងតាំងមន្រ្តី។ យើងត្រូវបន្តការខិតខំ ដើម្បីជម្រុញកំណែទម្រង់នេះ ឱ្យទៅមុខជាបន្តទៀត។
(១៣) ក្រសួង/ស្ថាប័នជាតិនិងក្រោមជាតិ យកចិត្តទុកដាក់ពង្រឹងសមត្ថភាពមន្រ្តីរាជការគ្រប់កម្រិត
មិនទាន់ចប់ទេ។ នៅសល់កំណែទម្រង់មួយចំនួន ដែលយើងត្រូវតែបំពេញ។ ឥឡូវនេះ ក្រៅពីចំណុចដែលខ្ញុំនឹងលើកឡើងបន្ថែម ខ្ញុំគួរតែផ្ដល់អនុសាសន៍មួយចំនួនបន្ថែមទៀត សម្រាប់ក្រសួង ក៏ដូចជាសម្រាប់សាលាភូមិន្ទរដ្ឋបាលឬក៏ស្ថាប័ននានា។ ទី១ គ្រប់ក្រសួងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពមន្រ្តីរាជការនៅគ្រប់កម្រិត។ ត្រូវកសាងផែនការជាក់ស្ដែង សម្រាប់អភិវឌ្ឍមន្រ្តីរាជការ ដោយធានាបាននូវគុណភាព គុណវុឌ្ឍិគុណធម៌ ផ្អែកលើគោលការណ៍គុណាធិបតេយ្យ។ ទីកន្លែងណាក៏ដោយ ខ្ញុំនៅតែនិយាយដដែលៗ បើទោះបីថា វិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនដល់ណាក៏ដោយ តែបើមនុស្សវាមិនជឿនលឿនទេ វានៅតែប៉ុណ្ណឹង។ សម័យឌីជីថល ប៉ុន្តែមនុស្សអត់ឌីជីថល វាធ្វើម៉េច។
(១៤) រចនាសម្ព័ន្ធគ្រប់គ្រងផ្ដើមចេញពីមនុស្ស, កែទម្រង់ស្ថាប័ន ត្រូវកែទម្រង់មនុស្សឲ្យមានសមត្ថភាព មានការចេះដឹង មានការគិតគូរ និងទាន់សម័យ
លើការជាក់ស្ដែង ថ្ងៃមុន ខ្ញុំរអ៊ូដាក់នាយកវិទ្យាស្ថានជាតិអប់រំថា “គេដើរដល់សម័យមានអគារល្អអញ្ចេះហើយ ទោះបីគ្មានអគារលញអញ្ចឹង គេក៏មានអគារដំបូលអីស្រួលបួលដែរ។ ឯងនៅដាក់រោងការជំនាន់ទសវត្សរ៍ ៨០ ហើយឱ្យមន្រ្តីថ្នាក់បរិញ្ញាបូកមួយអង្គុយទៀត”។ បានសេចក្ដីថា មន្រ្តីអត់ធ្វើការកែទម្រង់ខ្លួនឯង។ សម័យហ្នឹង សម័យខ្ញុំទៅចែកសញ្ញាបត្រទសវត្សរ៍៨០ ឬ៩០។ មនុស្សមួយចំនួនអង្គុយជុំគ្នានៅខាងក្នុងហ្នឹង។ ដល់មើលទៅខាងក្រៅ បង្គោលដោតអញ្ចឹងហើយដាក់រោងពីលើ។ អាសូរតែខ្វះលុយ។ អញ្ចឹងបានថ្ងៃហ្នឹង ខ្ញុំទិតៀនត្រង់ តែម្ដង … បានជាថា មនុស្សម្នាក់ៗ យើងទាំងអស់គ្នា និយាយរួមគ្រប់ស្ថាប័ន ទាមទារឱ្យយើងចូលរួម ព្រោះរចនាសម្ព័ន្ធគ្រប់គ្រងផ្ដើមចេញពីមនុស្ស។ បើចង់កែទម្រង់ស្ថាប័ន វាត្រូវកែទម្រង់មនុស្ស ឲ្យមនុស្សមានសមត្ថភាពឡើង ឲ្យមនុស្សមានការចេះដឹង ឲ្យមនុស្សមានការគិតគូរ ឲ្យមនុស្សមានភាពទាន់សម័យឡើង គេហៅថា update។ នោះ out of update ឬអត់ទាន់សម័យទេ។ អញ្ចឹងទេ ចំណុចនេះ ក្រសួងស្ថាប័ននានា ត្រូវតែពង្រឹងធនធានមនុស្ស បើមិនអញ្ចឹង យើងទៅគ្រប់គ្រងយ៉ាងម៉េច។
(១៥) ក្រសួង/ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សហការជាមួយក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល ជ្រើសរើសមន្ត្រីរាជការមានលក្ខណៈសម្បត្តិទទួលការបំពាក់បំប៉ននិងបណ្តុះបណ្តាល
ចំណុចមួយទៀត គ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តសហការជាមួយក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល ដើម្បីជ្រើសរើសមន្ត្រីរាជការដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មកទទួលការបំពាក់បំប៉ន និងបណ្តុះបណ្តាលឲ្យក្លាយជាមន្ត្រីល្អឈានមុខ ក្នុងវិស័យសាធារណៈ។ អញ្ចឹងទេ រៀងរាល់បើកវគ្គម្តងៗ សាលាភូមិន្ទរដ្ឋបាល ក្រសួងមុខងារសាធារណៈ ត្រូវជូនដំណឹងទៅគ្រប់ស្ថាប័ន ថាយើងត្រូវទទួលប៉ុន្មាន ឲ្យគេបញ្ជូនមកប៉ុន្មាន។ កុំរបៀបអញ្ចេះ ពីមុន បើចង់ឲ្យអ្នកណាចាកចេញពីតួនាទីហ្នឹង ចាត់ឲ្យអ្នកហ្នឹងទៅរៀន រួចតែងតាំងមន្ត្រីជំនួស។ ហ្នឹងធ្លាប់មានពីទស្សវត្សរ៍ ៨០។ ឲ្យតែឲ្យទៅរៀន បានសេចក្តីថា មុខតំណែងហ្នឹងត្រូវបាត់។ អញ្ចឹងឲ្យទៅរៀនទៅខ្មោចអី។ ទៅរៀនដើម្បីពង្រឹងសមត្ថភាព ត្រឡប់មកធ្វើការកន្លែងហ្នឹងវិញ ឬតម្លើងសក្តិ ហើយបើសិនជាមុនតម្លើងសក្តិ តម្លើងឋានៈ បានទៅរៀនជាការល្អ ឬក៏នៅពេលដែលតម្លើងឋានៈឲ្យពួកគេទៅរៀន ដើម្បីបានចំណេះដឹងមកធ្វើ។ បើក្នុងកងទ័ពវិញ កាលពីសម័យមុន មុននឹងតម្លើងសក្តិឲ្យកាន់តួនាទីមួយខ្ពស់ជាង ត្រូវតែមានការហ្វឹកហាត់ ឆ្លងកាត់ការបណ្តុះបណ្តាល ឬបំពាក់ការបណ្តុះបណ្តាល មកកាន់ឋានៈ នាទីហ្នឹង ហើយបានចូលទៅសិក្សា។ អានេះជាចំណុចដែលគួរត្រូវលើកមកនិយាយនៅទីនេះ។
(១៦) សាលាភូមិន្ទរដ្ឋបាល រៀបចំកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ
សាលាភូមិន្ទរដ្ឋបាល ក៏ត្រូវតែរៀបចំកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ក្នុងវិស័យសាធារណៈ ដោយបង្កើតឲ្យមានវេទិកាភាពជាអ្នកដឹកនាំ និងនាវានុវត្តន៍នៅក្នុងវិស័យរដ្ឋបាលសាធារណៈ។ ចំណុចនេះ សាលាខ្លួនឯងក៏ត្រូវកែទម្រង់ដែរ កុំមករៀនដដែលៗ ទ្រឹស្តីតាំងពីណាពីណី វានៅតែដដែល។ ត្រូវមានការកែទម្រង់នៅក្នុងសាលា។ ឥឡូវនេះ តាមស្ថាប័ននានាគឺមានមន្ត្រីដែលមានបទពិសោធន៍ច្រើនណាស់ ដែលយើងអាចអញ្ជើញមន្ត្រីទាំងនោះ មកធ្វើបទឧទ្ទេសនាម។ ខ្ញុំនៅមានឈ្មោះជាសាស្ត្រាចារ្យកិត្តិយសសាលាហ្នឹងឬអត់ ឬក៏លុបឈ្មោះខ្ញុំចោលបាត់ហើយ? នៅដដែល។ ខ្ញុំក៏ជាសាស្ត្រាចារ្យកិត្តិយសនៅសាលាហ្នឹង … ប៉ុន្តែឥឡូវអត់បានទៅបង្រៀនទេ គឺមកបង្រៀនវគ្គចុងក្រោយហ្នឹងតែម្តង គឺថ្ងៃបិទវគ្គ …។
(១៧) ក្រោយចាកចេញពីមុខតំណែង អាចនឹងរកពេលមកឆ្លើយសំណួរនៅសាលាភូមិន្ទរដ្ឋបាល
ថ្ងៃក្រោយ បើសិនជាមានពេល ខ្ញុំនឹងទៅឧទ្ទេសនាមទៀត។ ខ្ញុំមិនទៅនិយាយឲ្យគេស្តាប់ទេ ចង់ទៅឲ្យគេសួរ។ ប៉ុន្តែសំណួរយ៉ាងច្រើនគឺ១០។ ឧទាហរណ៍ថា ស្វាគមន៍អីបន្តិចបន្តួចហើយដាក់ជាសំណួរតែម្តង នៅក្នុងក្របខណ្ឌនៃកិច្ចការដែលត្រូវតែធ្វើ។ អញ្ចឹងជាលទ្ធភាពមួយដែលខ្ញុំអាចធ្វើទៅរួច ប៉ុន្តែរង់ចាំមើលសិន តើពេលណានាយករដ្ឋមន្ត្រីរូបនេះ គឺចាកចេញពីមុខតំណែង ដើម្បីផ្ទេរទៅឲ្យអ្នកក្រោយនោះ។ ឥឡូវនេះ ទៅមិនទាន់រួចទេ … ថ្ងៃណាក៏ថ្ងៃការងារដែរ។ តែបើអត់មានការងារធ្វើ គឺអផ្សុក រឿងវាអញ្ចេះ។ សាច់កម្ម។ យ៉ាងម៉េចបានទេវតាគូសក្រយ៉ៅឲ្យមកនៅកន្លែងហ្នឹង។ ប្រកួតកីឡា ប្រកួតបាល់ទាត់ បាល់ទះ ឬក៏ប្រកួតវាយកូនគោល ឬក៏ប្រកួតស្អីៗបាន តែប្រកួតជាមួយព្រហ្មលិខិតប្រកួតមិនបានទេ។ ខ្ញុំមិនដែលប៉ុនប៉ងណាមួយ ធ្វើចៅហ្វាយស្រុក ធ្វើចៅហ្វាយខេត្ត ធ្វើរដ្ឋមន្ត្រី ធ្វើនាយករដ្ឋមន្ត្រី ខ្ញុំមិនដែលប៉ុនប៉ងទេ ការប៉ុនប៉ងរបស់ខ្ញុំកាលពីដើម គឺត្រឹមធ្វើគ្រូបង្រៀនប៉ុណ្ណោះ ប៉ុន្តែអត់នឹកស្មានថា ស្រាប់តែមកធ្វើនាយករដ្ឋមន្ត្រីជិត ៤ ទស្សវត្សរ៍ … ហ្នឹងជាព្រហ្មលិខិតក៏អាចថាបាន ប៉ុន្តែបើយើងមិនប្រឹងទេ វាក៏អត់បានដែរ និយាយឲ្យពិតទៅ។
(១៨) ៨០% នៃក្តីសុបិន្ត គឺជាកសិករ ជាទាហាន មិនមែនជានាយករដ្ឋមន្ត្រី
អ្នកខ្លះដេកយល់សប្តិ ក៏ដេកយល់សប្តិជានាយករដ្ឋមន្ត្រីដែរ។ ឯខ្ញុំ ៨០% នៃការដេកយល់សប្តិ គឺមិនមែននាយករដ្ឋមន្ត្រីទេ គឺជាកសិករ ឬជាទាហាននៅក្នុងស្ថានភាពភ័យខ្លាច ដែលស្រមោលអតីតកាលវាបានចងភ្ជាប់យើង ដែលខ្ញុំបាននិយាយថា របួសរាងកាយគឺងាយព្យាបាលបាន ប៉ុន្តែរបួសផ្លូវចិត្ត វាពិបាកព្យាបាលណាស់។ ដូចជាសោកនាដកម្មដែលបានកើតឡើងសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំ សោកនាដកម្មដែលបានកើតឡើងចំពោះកូនប្រុសរបស់ខ្ញុំ នៅពេលដែលកើតឡើង គេស្លាប់ដោយសារការធ្វេសប្រហែសរបស់គ្រូពេទ្យ។ កូនស្លាប់ គ្មានសិទ្ធិយកកូនទៅកប់ ប្រពន្ធឆ្លងទន្លេ គ្មានសិទ្ធិនៅមើល។ គេហៅថាជារបួសផ្លូវចិត្ត ដែលព្យាបាលមិនជា។ ខ្ញុំក៏ជាអ្នកពិការភ្នែកម្នាក់ ក៏ប៉ុន្តែយើងព្យាបាលទៅ យើងជា ក៏ប៉ុន្តែព្យាបាលផ្លូវចិត្តនេះ គឺវាលំបាក។
(១៩) មន្ត្រីជាអ្នកបំរើ មិនមែនជាចៅហ្វាយរបស់ប្រជាជន
ខ្ញុំបាននិយាយអម្បាញ់មិញ សាលាត្រូវធ្វើទំនើបកម្មជាបន្តបន្ទាប់នូវកម្មវិធីសិក្សា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង ដែលយើងបាននឹងកំពុងស្ថិតនៅនេះ។ អ្វីដែលខ្ញុំគួរតែរំលឹកជាមួយនឹងមន្ត្រីរបស់យើង ជានិច្ចជាកាលដែលខ្ញុំតែងតែនិយាយ គឺមន្ត្រីត្រូវរំលឹកខ្លួនឯងថា ខ្លួនជាអ្នកបំរើប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជនទេ។ កុំអាងបានធ្វើមន្ត្រី ហើយប្រើអំណាចទាំងទទឹងទិស។ យើងគឺជាអ្នកបំរើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជនទេ។ បើក្តាប់មិនជាប់កន្លែងហ្នឹងទេ មន្ត្រីហ្នឹងងាយនឹងរបូត ហើយពេលដែលរបូតទៅទៀតនោះ ខ្មែរគេថា ឆ្កែក៏វាមិនមើលមុខដែរ ដោយសារការស្អប់របស់ប្រជាជនចំពោះទង្វើមិនល្អរបស់មន្ត្រីទាំងនោះ។ សូមយកចិត្តទុកដាក់ទៅលើការអប់រំគុណធម៌ សីលធម៌ របស់មន្ត្រីរបស់យើង។ ខ្លួនជាអ្នកបំរើប្រជាជន មិនមែនជាចៅហ្វាយប្រជាជនទេ។ ខ្ញុំសង្កេតឃើញថា ឥឡូវនេះ ពិតមែនតែវាមិនស្មើៗគ្នា ក៏ប៉ុន្តែចំនួនមន្ត្រីដែលធ្វើការបំរើប្រជាជន នៅកៀកកិតជាមួយប្រជាជន គឺកាន់តែប្រសើរ។
(២០) តែងតាំងមន្ត្រីនៅមូលដ្ឋាន ល្អជាងយកមន្ត្រីទៅពីចំងាយ
អញ្ចឹងបានជាខ្ញុំតែងតែផ្តល់អនុសាសន៍អំពីការរៀបចំតែងតាំងមន្ត្រី។ យើងយកមន្ត្រីនៅក្នុងមូលដ្ឋាន គឺវាល្អជាងយកមន្ត្រីទៅពីចំងាយ យើងលើកបញ្ហានេះទៅចុះ ឧទាហរណ៍ថា អភិបាលខេត្ត ឬអភិបាលរងខេត្ត អភិបាលស្រុក ឬអភិបាលរងស្រុក បើយើងរកបាននៅក្នុងខេត្តនោះគឺវាល្អ។ ចៅហ្វាយខេត្តថាវាលំបាកបន្តិច អាចសារ៉េពីត្រង់នេះទៅត្រង់នោះ ប៉ុន្តែអភិបាលរងខេត្ត អភិបាលស្រុក អភិបាលរងស្រុក បើរើសបាននៅកន្លែងហ្នឹងល្អ។ មូលហេតុគាត់មានផ្ទះសំបែងនៅកន្លែងហ្នឹងស្រាប់ គេហៅថាកូនក្រោលនៅកន្លែងហ្នឹង។ បើសិនជា យើងបញ្ជូនមន្ត្រីទៅពីចំងាយ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ អត់នៅប្រចាំការនៅខេត្តទេ គឺមកជួបប្រពន្ធកូននៅភ្នំពេញ។ អញ្ចឹងបានជាខ្ញុំតែងតែជំទាស់ ហើយមិនផ្តល់នូវការចុះហត្ថលេខាសម្រាប់មន្ត្រីដែលបោះពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ។
រយៈពេលកន្លងទៅនេះ អំពីមន្ត្រីដែលបញ្ជូនពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ ខ្ញុំឲ្យតែប៉ុន្មានកន្លែងទេ។ នៅចាំទេ យើងបានកែច្បាប់ដើម្បីពង្រីកអាសនៈនៅថ្នាក់រាជធានី ខេត្ត ស្រុក ខណ្ឌ ក្រុង ដោយសារតែទំហំការងារត្រូវបានផ្ទេរពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ។ យើងមានការចាំបាច់ដើម្បីបង្កើនចំនួនអាសនៈអភិបាលរងខេត្ត រាជធានី ស្រុក ខណ្ឌ ក្រុង។ ខ្ញុំបានចេញសារ បន្ទាប់ទៅដូចជាមានត្រឹមតែ ៤ ឬ ៥ នាក់ប៉ុណ្ណឹងទេ ដែលបញ្ជូនពីខាងលើ។ ក្រៅពីនោះឲ្យរើសនូវមូលដ្ឋាន។ បើមិនដូច្នេះ មន្ត្រីថ្នាក់ជាតិទៅដណ្តើមកន្លែងមន្ត្រីថ្នាក់ក្រោមជាតិ ខ្លួនឯង។ ឧទាហរណ៍ថា ជាទាហានពាក់ផ្កាយប៉ុណ្ណេះ ជាប៉ូលីសពាក់ផ្កាយប៉ុណ្ណេះ នៅថ្នាក់ជាតិ បន្ទាប់ទៅបញ្ជូនទៅដណ្តើមយក post ចៅហ្វាយខេត្ត post អនុខេត្ត post ចៅហ្វាយស្រុក post អនុស្រុក។ វាមិនសមរម្យទេ ហើយវាមិនយុត្តិធម៌សម្រាប់មន្ត្រីមូលដ្ឋានផង។ គេធ្វើការនៅមូលដ្ឋាន គេក៏ចង់ឡើងថ្នាក់ដែរ។
(២១) សូមផ្តាំថាកុំផ្តល់ការស្នើការតែងតាំងអោយអ្នកស៊ើបការ/រត់ការ/តាមខ្សែ យកតំណែង
ប៉ុន្តែក្រុមខ្លះពូកែស៊ើបណាស់ … ខ្ញុំសូមផ្តែផ្តាំសម្តេចក្រឡាហោម ឬក៏សម្តេចពិជ័យ(ពីរឿងហ្នឹង) ព្រោះច្រើនមានអ្នកពូកែស៊ើប ថាអ្នកនេះជិតចូលនិវត្តហើយ អញ្ចឹងរត់ការយកកន្លែងជិតចូលនិវត្តហ្នឹង។ ក្រុមណារត់ការ ហ្នឹង គឺកុំឲ្យឲ្យសោះ។ បើដឹងដល់ខ្ញុំ គឺខ្ញុំអត់ឲ្យទេ។ មកដល់ខ្ញុំត្រូវស៊ីញ៉េ ខ្ញុំមិនឲ្យតែម្តង កុំឲ្យមានទម្លាប់រត់ការ ខ្សែតាមនេះតាមនោះ ចូលតាមប្អូន ចូលតាមបងថ្លៃ ចូលតាមប្អូនថ្លៃ ចូលតាមញាតិមិត្ត។ កុំលេងធុនហ្នឹង។ ចាត់តាំងមន្ត្រី ត្រូវផ្តល់យុត្តិធម៌ឲ្យមន្ត្រីនៅថ្នាក់ក្រោមជាតិដែលគេកំពុងធ្វើការនៅកន្លែងនោះ។ ខ្ញុំមិនជឿថាមិនអាចរើសបានទេ។ ប៉ុន្តែយើងនៅខាងលើនេះ គ្រាន់តែតម្លើងអាសនៈភ្លាម ដាក់ពាក្យសុំមក។ ខ្ញុំឃើញដូច្នឹង ចេញសារមួយភ្លាម ថាអត់បានទេ។ បន្ទាប់ទៅបានប្រាប់ទៅ សម្តេចក្រឡាហោម គួរដាក់ប៉ុន្មានអីប៉ុន្មាន។ ហ្នឹងយើងមានតម្រូវការដែលយើងត្រូវដាក់ … បើយើងបោះពីកន្លែងផ្សេងទៅកាន់ស្រុកហ្នឹង ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ គេទៅប្រពន្ធកូនគេ។ ដល់មានការនៅក្នុងស្រុក ឥឡូវនេះ ទូរស័ព្ទទៅធ្វើម៉េចដឹង បើទូរស័ព្ទលើតុអាហ្នឹងងាយដឹង ប៉ុន្តែឥឡូវគឺ mobile phone ទូរស័ព្ទចល័ត សូម្បីតែនៅក្នុងខារ៉ាអូខេក៏ចេះឆ្លើយថា ខ្ញុំនៅកន្លែងធ្វើការដែរ។
ចៅហ្វាយខេត្តយើងមួយចំនួនដែលអស់តំណែង រហូតដល់ជាប់គុក ដោយសាររឿងមានស្រីតើ។ រហូតទៅដល់មានឃាតកម្មកើតឡើងទៀតផង។ រឿងដែលខ្ញុំសោកស្តាយគឺរឿងអញ្ចេះ នៅពេលដែលមានការសំខាន់ៗ ខ្ញុំតែង forward ឬក៏សារសម្លេងរបស់ខ្ញុំ ជូនទៅអភិបាលខេត្តឲ្យបានដឹង។ ប្រហែលជាអភិបាលខេត្តដែលមានស្រីនោះ បើកឲ្យនារីស្នេហ៍របស់ខ្លួនស្តាប់ទៀតក៏មិនដឹង ដើម្បីបង្ហាញថានាយករដ្ឋមន្ត្រីទាក់ទងមកអញអញ្ចឹង នាងឯងស្រឡាញ់អញមិនខុសទេ។ រឿងអីយើងវាមិនត្រូវពឹងមូលដ្ឋាន។ កន្លែងណាអីកន្លែងណា យើងបញ្ជូនសារទៅ។ ក្នុងហ្នឹងមានទាំងសម្លេងរបស់យើងទៅផង … សម័យនេះវាសម័យទូរស័ព្ទចល័ត។ អញ្ចឹងទេ កំពុងតែដេកជាមួយស្រីស្នេហ៍ សារសម្លេងនាយករដ្ឋមន្ត្រី ឬក៏រដ្ឋមន្ត្រីមហាផ្ទៃ ឬរដ្ឋមន្ត្រីការពារជាតិទៅដល់ ហ្នឹងបណ្តោយ នាងហ្នឹងបានស្តាប់រំភើយ រួចហើយនាងហ្នឹងកាន់តែស្រឡាញ់ប្រុសស្នេហ៏ហ្នឹងទៀត។
អស់ចៅហ្វាយខេត្តប៉ុន្មានខេត្តហ្នឹងដឹងហើយ។ អញ្ចឹងបានឥឡូវ ចាប់ផ្តើមឱ្យគេប្រច័ណ្ឌ។ វាមិនខុសទេ … ប៉ុន្តែប្រច័ណ្ឌខុសទំនងក៏វាពិបាកដែរ។ អញ្ចឹងបានកន្លងទៅខ្ញុំថា ឥឡូវណែនាំទាក់ទងនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយសេវាកម្សាន្តសម្រាប់មនុស្សពេញវ័យនោះ គឺក៏ជាសេដ្ឋកិច្ចមួយនៅក្នុងចំណោមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលយើងមិនត្រូវបោះបង់ចោលទេ។ អញ្ចឹងទេដើម្បីចៀសវាងការប្រច័ណ្ឌណាមួយចាត់តាំង ប្រពន្ធចៅហ្វាយខេត្តហ្នឹងធ្វើមេដឹកនាំបណ្តោយទៅ កុំឱ្យប្រច័ណ្ឌប្តី អញ្ចឹងទេ ឱ្យទៅជួយអប់រំធ្វើម៉េចដោះស្រាយ បញ្ហាអីសម្រាប់ គ្នាអ្នកដែលធ្វើការនៅកន្លែងហ្នឹង យើងមិនអាចមើលស្រាយហើយរើសអើងបានទេ …។
(២២) ចៀសវាងឱ្យខានតែបាន «ប្តីស័ក្តិ ៣ ប្រពន្ធស័ក្តិ ៤ កូន ស័ក្តិ ៥»
រំលឹកខ្លួនឯងជាបន្តបន្ទាប់ថា ខ្លួនគឺជាអ្នកបម្រើប្រជាជនទេ មិនមែនជាចៅហ្វាយរបស់ប្រជាជនទេ។ ម៉្យាងទៀតគួរតែត្រូវចៀសវាងឱ្យខានតែបាននូវពាក្យចាស់ដែលយើងធ្លាប់តែលឺតាំងពីនៅក្មេង «ប្តីស័ក្តិ ៣ ប្រពន្ធស័ក្តិ ៤ កូន ស័ក្តិ ៥» … ជួនកាលមន្ត្រីល្អក៏ប៉ុន្តែដោយសារប្រពន្ធវាស្រួលពេកវាទៅជាខូចអស់មន្ត្រីហ្នឹងទៅ។ អញ្ចឹងសុំស្ត្រីទាំងឡាយដែលជាភរិយារបស់មេដឹកនាំប្រយ័ត្នប្រយែង។ កូនក្មួយទាំងឡាយ កូនៗទាំងឡាយដែលជាកូនរបស់មន្ត្រីដឹកនាំក៏ត្រូវតែប្រយ័ត្នប្រយែងដែរ។ ប្រជាពលរដ្ឋគាត់និយាយត្រង់ៗ … ខ្ញុំលឺតាំងពីដើមមក។ តាំងពីសម័យដើមឯណោះ “អាចៅហ្វាយស្រុកនេះវាមិនអីទេ ណាស់តែមីប្រពន្ធហ្នឹងតើ”។ ជួនកាលគាត់ថាទាំងប្តីទាំងប្រពន្ធរបស់លោកចៅហ្វាយស្រុកមិនជាអីទេ ប៉ុន្តែណាស់តែអាកូនហ្នឹងតែម្តង។ ឥឡូវហ្នឹងវានៅមានភាសាហ្នឹងតទៅទៀត តជំនាន់ច្រើនជំនាន់ហើយ ហើយមិនមែនមានតែស្រុកខ្មែរទេ មាននៅគ្រប់ប្រទេសអារឿងហ្នឹង អាងអំណាចប្តី អាងអំណាចឪពុកទៅធ្វើបាបអ្នកទន់ខ្សោយ ឬទៅរកស៊ីមិនប្រក្រតី ត្រូវប្រុងប្រយ័ត្នអាកន្លែងហ្នឹង។
បើមិនមានការប្រុងប្រយ័ត្នទេ គឺច្បាស់ណាស់ថា វានឹងអាចបង្កើតទៅជាបញ្ហាសម្រាប់ខ្លួនយើង។ អញ្ចឹងទេបើលោកស្រី ក្មួយៗដែលជាកូនរបស់មន្ត្រីចង់ឱ្យប្តីល្អ ចង់ឱ្យឪពុកល្អបានឡើងស័ក្តិ ឡើងយស ត្រូវធ្វើអំពើល្អ ទើបជួយលើកតម្កើងប្តី ទើបជួយលើកតម្កើងឪពុក។ កុំឱ្យគេថា ប្តីស័ក្តិ ៣ ប្រពន្ធ ស័ក្តិ ៤ កូន ស័ក្តិ ៥។ បទពិសោធន៍មួយក្នុងចំណោមបទពិសោធន៍ដែលខ្ញុំទទួលជោគជ័យ គឺប្រពន្ធខ្ញុំមិនដែលលូកដៃចូលកិច្ចការរបស់ខ្ញុំ កូនរបស់ខ្ញុំក៏មិនទៅបំពានអ្នកដទៃ ហ្នឹងជាបទពិសោធន៍ជោគជ័យ។ ជោគជ័យរបស់មេដឹកនាំទាំងអស់ ដែលមកដល់ថ្ងៃនេះគឺផ្តើមចេញពីជោគជ័យនៃការរួមចំណែករបស់ភរិយា និងកូន។ ឥឡូវខ្ញុំមិនត្រឹមតែភរិយា និងកូនទេ ចៅរបស់ខ្ញុំចូលដល់កម្រិតគេថា កម្រិតដែលត្រូវតែយកចិត្តទុកដាក់ដែរ ២២នាក់ … ជួនកាលអាចភ្លាត់តែមួយឬពីរ គឺគេដៀលទាំងពូជទៀត។ ឥឡូវ ត្រូវពឹងពាក់ទៅលើឪពុកម្តាយ របស់គេអប់រំចៅតទៅទៀត។ បើមិនអញ្ចឹងគេយកបញ្ហាចៅរបស់យើងធ្វើជាប្រធានបទវាយប្រហារមកចំពោះយើងទៀត។
អញ្ចឹងបន្ទុករបស់ខ្ញុំវាកាន់តែធំ។ ពីមុនខ្ញុំមានកូនតែម្នាក់ បន្ទាប់ទៅរីកបានដល់ទៅ ៥នាក់ បានកូនប្រសារ ៥នាក់ទៀត ឡើង ១០នាក់ បានចៅ ២២នាក់ទៀត ហើយដល់បន្តិចទៀតចៅវាមានប្តី វាមានប្រពន្ធទៅទៀត វារីកទៅទៀត។ ប៉ះតែមានចៅណាមួយមានបញ្ហាគឺគេដៀលអ្នកហ្នឹងហើយ គេដៀលមកដល់យើងទៅទៀត។ អាហ្នឹងជាចំណុចដែលយើងត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា មិនមែនប្រដៅអស់លោកទេ ខ្ញុំក៏ប្រដៅខ្លួនឯងដែរ។ មានអាចៅមួយរបស់ខ្ញុំ។ ពីដើមគឺវានៅកៀកកិតជាមួយខ្ញុំ។ ម្តាយវាទេប្រាប់ ថាគេដើរទៅហ្នឹងមិនសូវនិយាយស្តី ហើយមិនសូវលេងជាមួយក្មេងគ្នាឯងទេ។ ចូលចិត្តទៅនិយាយជាមួយចាស់ៗ។ បើថាវាទៅផ្ទះតាខ្មៅវិញវាចូលចិត្តទៅសន្ទនាជាមួយនឹងអង្គរក្ស។ ប៉ុន្តែដល់វាទៅកន្លែងផ្សេងវាប្រាប់ថាវាចៅរបស់សម្តេច ហ៊ុន សែន។ លឺប៉ុណ្ណឹង ខ្ញុំបានហៅចៅមកប្រាប់ថា ចៅថ្ងៃក្រោយអត់បាននិយាយភាសាហ្នឹងទេ។ កុំឱ្យអ្នកណាដឹងថាចៅជាចៅរបស់តា … យើងប្រដៅតាំងពីតូច។ វាទើបនឹងអាយុ ៦ឆ្នាំទេ។ ហ្នឹងត្រូវប្រដៅតាំងពីអាយុ ៦ឆ្នាំ ឱ្យហើយទៅ ឱ្យវាចាំត្រចៀក។ ចាំបាច់អីទៅប្រាប់ថាជាចៅរបស់នាយករដ្ឋមន្ត្រី ចៅសម្តេច ហ៊ុន សែន។
(២៣) មន្ត្រីគណបក្សប្រជាជនមិនដែលអួតអាងថាខ្លួនជាអ្នកស្នេហាជាតិ ប៉ុន្តែជាអ្នកការពារជាតិ ការពារប្រជាជន រស់ជាមួយប្រជាជន
ខ្ញុំធ្លាប់តែនិយាយអំពីបញ្ហាមន្ត្រី គ្រាប់ល្ពៅ ឥឡូវនេះក្រោយពេលខ្ញុំនិទានរៀងរាល់ពេលនៃការជួបមន្ត្រីមុនពេលចេញពីធ្វើការ អំពីមន្ត្រី គ្រាប់ល្ពៅ វាមានអ្នកដែលវាយសារមកខ្ញុំថា ខ្ញុំជាមន្ត្រីគ្រាប់ល្ពៅប្រភេទទី ៤ ហើយមកតាំងខ្លួន ខ្លួនឯង ហើយវាយចូល Messenger របស់ខ្ញុំ ជួនកាល Add ចូលក្នុង Telegram វាយមកទៀត ហើយខ្ញុំអត់បានស្គាល់ទេ។ គេថា “ខ្ញុំជាប្រភេទមន្ត្រីគ្រាប់ល្ពៅប្រភេទទី៤” មកអួតអាងខ្លួនឯងអាធុននេះអត់ផ្លូវទេជាមួយខ្ញុំ។ មន្ត្រីដែលល្អពិតប្រាកដគេមិនបានអួតថាគេជាអ្នកស្នេហាជាតិ គេជាអ្នកស្រឡាញ់ប្រជាជនទេ គេធ្វើទង្វើជាក់ស្តែង លើកការជាក់ស្តែង មន្ត្រីគណបក្សប្រជាជនមិនដែលទៅអួតអាងថាខ្លួនជាអ្នកស្នេហាជាតិទេ ក៏ប៉ុន្តែទីចុងបំផុតខ្លួនគឺជាអ្នកការពារជាតិ ការពារប្រជាជន ខាំស្មៅរស់ជាមួយប្រជាជន។ តាំងពីពិបាកវេទនា ខុសគ្នាជាមួយនឹងគណបក្សដទៃ ដែលតាំងខ្លួនជាអ្នកសេ្នហាជាតិ ជាអ្នកសេ្នហាស្រឡាញ់គ្រប់យ៉ាងទាំងអស់។ អញ្ចឹងទេចំណុចនេះ មន្ត្រីគ្រាប់ល្ពៅ នេះបានក្លាយជាប្រធានបទ។
(២៤) មន្ត្រីគ្រាប់ល្ពៅ និងមន្ត្រីមិនខ្លាចប្រពន្ធ
រឿងនេះវាជារឿងគេថា គតិលោក ទេ ដែលព្រះរាជាព្រះអង្គចង់ដឹង ថាមន្ត្រីរបស់ព្រះអង្គយ៉ាងម៉េច? អ្នកទាំងអស់គ្នាធ្លាប់បានដឹងហើយ ខ្ញុំគ្រាន់តែរំលឹកត្រួសៗថា ព្រះរាជាព្រះអង្គចង់ដឹងថា មន្ត្រីរបស់ព្រះអង្គយ៉ាងម៉េច? ព្រះអង្គស្ងោរគ្រាប់ល្ពៅ រួចហើយយកមកឱ្យពួកមន្ត្រីយកទៅដាំ មន្ត្រីនានាបានប្រឹងណាស់វេចខ្ចប់យកទៅហើយយកទៅដាំ។ ដល់ទៅពេលវេលាដូចជា ៣ខែកន្លះអញ្ចឹង … ហៅមន្ត្រីហ្នឹងមកប្រជុំ។ ដល់មកចេញ ៤ប្រភេទ។ មន្រ្តី៖ ប្រភេទទី ១៖ ប្រភេទថាគ្រាប់ល្ពៅដែលព្រះអង្គប្រទានទៅនេះ ដាំទៅល្អណាស់ព្រះអង្គ ទូលព្រះបង្គំបានដឹកមក ប៉ុន្តែអាអ្នកយាមវាំង វាមិនឱ្យទូលព្រះបង្គំដឹកល្ពៅចូល បានដាក់កំហុសទៅលើអ្នកយាមវាំងទៀត។ អាប្រភេទទី ២៖ ថាល្ពៅរបស់ទូលបង្គំក៏មានផ្លែដែរក៏ប៉ុន្តែអត់បានបេះមកទេ។ អាប្រភេទទី ៣៖ ថាទូលព្រះបង្គំ !គ្រាប់ល្ពៅ យកទៅកណ្តុរវាស៊ីបាត់ទៅ ក្មេងវាយកទៅលេងបាត់ទៅ អត់បានដាំទេ។ ដល់ប្រភេទទី ៤៖ ព្រះអង្គអើយ! ដាំមិនដុះទេ។ គ្រាប់ល្ពៅហ្នឹងស្ងោរហើយតើ។
ព្រះរាជាព្រះអង្គយល់ឃើញថា មន្ត្រីប្រភេទទី ៤ នេះគឺជាមន្ត្រីដែលល្អបំផុតហើយ ដែលហ៊ាននិយាយត្រង់ និយាយពិតថាគ្រាប់ល្ពៅវាស្ងោរ។ ឯអាប្រភេទទី ៣ អាហ្នឹងគឺជាប្រភេទដែលថា បណ្តុះបណ្តាលបាន ព្រោះប្រហែលជាភូតមិនដឹងថា បានដាំ ឬក៏កណ្តុរ វាស៊ីមែន ដាក់កំហុសទៅកណ្តុរ ឬក្មេងយកលេង។ ប៉ុន្តែអាប្រភេទទី ១ អាហ្នឹងត្រូវយកទៅឱ្យដំរីជាន់តែម្តង អានេះមិនមែនត្រឹមតែបោកព្រះមហាក្សត្រទេ ប៉ុន្តែវាចេះទម្លាក់កំហុសទៅកងការពាររាជវាំង ដែលធ្វើឱ្យអ្នកដទៃកើតទុក្ខ មានរឿងដោយសារវាទៀត ប្រសិនបើព្រះមហាក្សត្រ ព្រះអង្គមិនបានយល់អំពីបញ្ហានេះទេ ទៅបន្ទោសកងការពារនោះទៅទៀត។ និយាយដល់រឿងព្រះរាជាចង់សាកល្បងមន្ត្រី។
មានរឿងមួយទៀតព្រះរាជាមួយព្រះអង្គ ក៏ចង់ដឹងថាតើ មន្ត្រីរបស់ព្រះអង្គមានប៉ុន្មានទៅខ្លាចប្រពន្ធ? ហើយមានប៉ុន្មានដែលមិនខ្លាចប្រពន្ធ? អញ្ចឹងទេប្រមូលផ្តុំជួបមន្ត្រី អញ្ចឹងទៅប្រាប់ថា ឥឡូវ អស់លោកទាំងអស់គ្នា មន្ត្រីណាដែលខ្លាចប្រពន្ធទៅនៅឈរខាងនោះ អញ្ចឹងចេះតែដើរហែៗចេញពីជួរទៅហើយទៅឈរម្ខាង នៅសល់ម្នាក់ដែលមិនព្រមទៅ។ ព្រះរាជាពីដើមទ្រង់ព្រះតម្រិះថា ហោចណាស់ក៏មានម្នាក់ដែរ ដែលមិនខ្លាចប្រពន្ធ ប៉ុន្តែដល់សួរថា ម៉េចលោកមន្ត្រីឯងអត់ខ្លាចប្រពន្ធទេ? ទូលព្រះបង្គំ ប្រពន្ធទូលព្រះបង្គំប្រាប់មកថា ឈរកន្លែងណាគឺត្រូវឈរកន្លែងហ្នឹង អ្នកណាដើរទៅណាក៏កុំទៅដែរ។ ការពិតខ្លាចប្រពន្ធជាងគេទៅទៀត ខ្លាចរហូតដល់ព្រះមហាក្សត្រឱ្យទៅកន្លែងម្ខាង(ក៏មិនទៅព្រោះ) ខ្លាចប្រពន្ធអត់ហ៊ានដើរចេញ។ រឿងវាអញ្ចេះ យើងនិយាយសើចលេងក៏ប៉ុន្តែវាជា គតិលោក មួយដែល ជាការរំលឹកសម្រាប់យើង។
(២៥) ទទួលព័ត៌មាននិងសិក្សា កុំយកមន្ត្រីចាក់រុកដាក់ក្បែរខ្លួន
ដោយសារបទពិសោធន៍ឆ្លងកាត់យូរឆ្នាំជាមន្ត្រីដឹកនាំ (ខ្ញុំសូមដាស់តឿនថា)ខិតខំទទួលយកមកសិក្សានូវព័ត៌មានដែលពិត សុំកុំយកកៀកខ្លួននូវមន្ត្រីដែលចាក់រុក យករឿងដែលមិនល្អយកមកដាក់ក្បែរខ្លួន។ មិនមែនបានសេចក្តីថា កន្លងទៅខ្ញុំមិនបានកត់សម្គាល់អំពីមន្ត្រីទេ។ សុំកុំភាន់ច្រឡំ។ ថ្ងៃនេះខ្ញុំនិយាយទៅចុះ។ ពីដើមយើងច្រើនតែប្រដៅស្រីៗទេថា “ដាក់ក្តិតអង្គុយភ្លាម និយាមដើមគេ”។ ខ្ញុំក៏មានមន្ត្រីខ្លះទៅជួបខ្ញុំ។ រាយការណ៍ការងារខ្លួនឯងចប់ បន្ទាប់ទៅគឺដើមពីអ្នកដទៃ។ មានអាអញ្ចឹងដែរ។ ខ្ញុំមានការធុញទ្រាន់ ហើយក៏កត់សម្គាល់ចំពោះមន្ត្រីហ្នឹងដែរ។ មិនមែនអត់ទេ។ និយាយដោយត្រង់ ចាប់ពីនេះទៅប្រហែលជាគ្មានមន្ត្រីហ៊ានមកបោកប្រាស់ទៀតទេ។ ខ្ញុំក៏កត់សម្គាល់ដែរ ហើយមិនដឹងថា រឿងខ្លះរឿងយើងអាថ៌កំបាំងមិនដឹងថា ទៅលួចដឹងពីកន្លែងណាមកទេ រួចមកនិយាយប្រាប់យើងវិញ។ បើសិនជាយើងមិនរឹងមាំដើម្បីនឹងធ្វើការសម្រេចចិត្ត ដោយឈរលើសច្ចៈភាពពិតប្រាកដ វានឹងនាំទៅដល់ការសម្រេចចិត្តខុសតែម្តង។
អញ្ចឹងធ្វើជាមន្ត្រីដឹកនាំ កុំឱ្យគេបោកប្រាស់ព័ត៌មានបាន។ រឿងខ្លះវាជារឿងផ្ទាល់ចរិតរបស់មន្ត្រីនេះមន្ត្រីនោះ។ និយាយដើមគេហ្នឹងបង្កើតទម្លាប់អាក្រក់។ មិនមែនយើងមិនចង់ទទួលព័ត៌មានទេ ប៉ុន្តែពេលខ្លះយើងទទួលបានព័ត៌មាន យើងពិនិត្យមើលរឿងហ្នឹងពិតឬអត់។ ខ្ញុំត្រូវពិនិត្យ។ អញ្ចឹងបានជាពេលនិយាយពីសេចក្តីសម្រេច ខ្ញុំបាននិយាយហើយមិនមែនថាសេចក្ដីសម្រេចទាំងអស់វាត្រូវទេ រាប់ទាំងបញ្ហាដូចដែលខ្ញុំបាននិយាយពីខាងដើមទាក់ទងនឹងការកែតម្រូវនូវសេចក្ដីសម្រេចទាក់ទិននឹងតំបន់ផ្សោត នៅឯខេត្ត ក្រចេះ និង ស្ទឹងត្រែងផងដែរ។ ត្រូវចាំកុំឱ្យមានការចាក់រុក។ អ្នកខ្លះចាក់រុកតាមរយៈប្រពន្ធ តាមរយៈកូន។ អាហ្នឹងកាន់តែគ្រោះថ្នាក់ទៀត។ ស្ដាប់ប្រពន្ធ ស្ដាប់កូន ផ្លុំដាក់ត្រជៀកហ្នឹងគឺទៅហើយ ធ្វើសេចក្ដីសម្រេចខុស ហើយកាយកប់ត្រឡប់ជាន់។
(២៦) ត្រូវមានយុត្តិធម៌ ស្ដាប់ឱ្យគ្រប់ជ្រុងជ្រោយ មុនធ្វើការសំរេចចិត្ត
មានរឿងមួយមកដល់ម៉ោងនេះ ខ្ញុំអាចនិយាយបាន។ សម្ដេចក្រឡាហោមនៅចាំទេ? កុំអី ស ចំរុង ដែលជាប្រធានគណៈកម្មការសភារាល់ថ្ងៃ ជាសមាជិកសភារាល់ថ្ងៃ ត្រូវចាប់ខ្លួនដោយតុលាការពោធិ៍សាត់ទៅហើយ។ ពេលហ្នឹង សម្ដេចក្រឡាហោមជឿទៅតាមអនុខេត្តម្នាក់ ហងើយបើខ្ញុំស្ដាប់សម្ដេចក្រឡាហោម ស ចំរុង ត្រូវចាប់ខ្លួនបាត់ទៅហើយ ហើយផ្ទេរសមត្ថកិច្ចមកតុលាការខេត្តពោធិ៍សាត់។ ប៉ុន្តែខ្ញុំបានការពារសច្ចធម៌មួយ …កាលហ្នឹងដូចជាខ្ទង់ឆ្នាំ២០០៧ មុន២០០៨។ ខ្ញុំដឹងរឿងរ៉ាវរបៀបហ្នឹង ខ្ញុំចេញអនុក្រឹត្យដកអនុខេត្តមួយនោះចេញតែម្ដង។ ក្រោយមក ស ចំរុង មិនត្រឹមតែរក្សាបានតួនាទីជាអភិបានរងខេត្តបន្ទាយមានជ័យទេ ត្រូវបានបញ្ជូនទៅធ្វើអភិបាលខេត្តក្រចេះរហូតចូលនិវត្ដ ហើយទៅជាសមាជិកសភា។ ឥឡូវគឺជាប្រធានគណៈកម្មការមួយរបស់រដ្ឋសភា។ បើសិនជាពេលហ្នឹងខ្ញុំអនុវត្តទៅតាមការចង់បានរបស់អនុខេត្តម្នាក់ ឆ្លងកាត់តាមសំណើររបស់សម្ដេចក្រឡាហោម (លោក) ស ចំរុង ជាប់គុកតាំងពីពេលនោះ។
រឿងអនុខេត្តម្នាក់ពេលហ្នឹងមានច្បាស់។ មើលក្នុងលិខិតហ្នឹង ខ្ញុំមិនព្រម។ ទីចុងបំផុតខ្ញុំចេញសេចក្ដីសម្រេចដោយខ្លួនឯង ព្រោះអនុក្រឹត្យស្ថិតនៅលើដៃនាយករដ្ឋមន្ត្រីដកអនុខេត្តនោះចេញមួយ។ ដល់ដកអនុខេត្តហ្នឹងចេញមួយទឹកវាថ្លា អនុខេត្តនោះចាក់តែទឹកល្អក់ចូលមកមើលអីអត់ឃើញ។ បំភាន់ដល់រដ្ឋមន្ត្រីមហាផ្ទៃ ប៉ុន្តែមិនបំភាន់បានដល់នាយករដ្ឋមន្ត្រីទេ។ អញ្ចឹងបាននេះជាបទពិសោធន៍។ បើសិនជាពេលហ្នឹងខ្ញុំចុះហត្ថលេខាយល់ព្រមហើយចាប់ខ្លួន ស ចំរុង ដោយផ្ទេរសមត្ថកិច្ចពី បន្ទាយមានជ័យ មកតុលាការខេត្តពោធិ៍សាត់ ស ចំរុង ជាប់គុកតាំងពីពេលនោះ មិនមែន ស ចំរុង កំពុងធ្វើសមាជិកអចិន្ត្រៃយ៍សភានិងជាប្រធានគណៈកម្មការបស់សភាទេ។ ខូចមន្ត្រីមួយចោលទទេ ដោយសារតែការញុះញង់របស់អនុខេត្តម្នាក់។ ខ្ញុំនិយាយមុខអ្នកទាំងអស់គ្នា រាប់ទាំងសម្ដេចក្រឡាហោម ដែលធ្វើសំណើរមកខ្ញុំនៅពេលនោះ។ យើងធ្វើការអ្វីក៏ដោយត្រូវមានយុត្តិធម៌ស្ដាប់ឱ្យគ្រប់ជ្រុងជ្រោយរឿងចាក់រុកញុះញង់នេះកុំឱ្យសោះ កុំយកក្បែរខ្លួនឱ្យសោះគ្រោះថ្នាក់ណាស់ ហើយមិនគួរទេមិនគួរចង់បានកន្លែងគេហើយទៅចាក់រុកថាអ្នកហ្នឹងមិនល្អ ជួនកាលអ្នកខ្លះថាចៅហ្វាយខេត្តនេះអត់ល្អ បានខ្ញុំសួរថាបើអ្នកហ្នឹងមិនល្អអ្នកណាល្អទៀត។
(២៧)ឱ្យតែគាំទ្រនយោបាយឈ្នះឈ្នះគឺជាប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ
អ្នកខ្លះថា ហ៊ុន សែន អត់ល្អទេ។ បើ ហ៊ុន សែន មិនល្អអ្នកណាល្អទៀត។ ខ្ញុំមិនល្អចំពោះមុខពួកអាក្រក់តែប៉ុណ្ណឹងទេ តែខ្ញុំល្អចំពោះមុខអ្នកដែលធ្វើអំពើល្អ។ ខ្ញុំគឺជាសត្រូវរបស់ពួកដែលចង់បំផ្លាញជាតិ ព្រោះខ្ញុំជាអ្នកចង់បង្ក្រាបវា។ អា ពត ក៏វាជេរខ្ញុំ វាស្អប់ខ្ញុំព្រោះខ្ញុំអ្នកផ្ដួលវា។ រំលាយអង្គការចាត់តាំងនយោបាយនិងយោធាក៏ដោយសារស្នារបស់ ហ៊ុន សែន ដែលមានការគាំទ្រពីប្រតិបត្តិករទាំងអស់នៅទូទាំងប្រទេស។ អ្នកណាក៏ដោយឱ្យតែគាំទ្រនយោបាយឈ្នះឈ្នះគឺជាប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ មិនមែនមានតែប៉ុន្មាននាក់នោះទេ។ បងប្អូនអតីតកម្លាំងខ្មែរក្រហមក៏ជាប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ។ ចំណុចនេះខ្ញុំគួរតែផ្ដាំផ្ញើបងប្អូនយើង ក្ដាប់បញ្ហាឱ្យជាប់ ហើយសុំកុំឱ្យមានការបំភ្លៃបោកប្រាស់ … ខ្ញុំតែងតែកត់សម្គាល់មនុស្សហ្នឹងបើមកជិតយើងនិយាយដើមអ្នកដទៃ ពេលទៅជួបអ្នកដទៃនិយាយដើមពីយើង។ ច្បាស់ណាស់រឿងនេះ។ ខ្ញុំប្រាកដក្នុងចិត្តកន្លែងហ្នឹង។ ប្រហែលជាចាប់ពីពេលហ្នឹងទៅគ្មានអ្នកណាយករឿងអ្នកដទៃមកនិយាយប្រាប់ខ្ញុំនិយាយដើមគេទេ។
(២៧) កុំដុតឱ្យខ្លោចកុំរោចឱ្យឆៅ
មានអ្នកចេះរកវិធីនិយាយទៀត។ សូម្បីតែ ឃួង ស្រេង បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី២ ទេ។ ខ្ញុំនិយាយឱ្យច្បាស់តែម្ដង។ ព័ត៌មានចេញពីជ្រុងនោះវាយអា ស្រេង រហូត។ ប៉ុន្តែខ្ញុំរឹង។ និយាយឱ្យពិតមានអញ្ចឹង តែខ្ញុំក៏មិនដែលប្រាប់ ឃួង ស្រេង ទេ។ ឥឡូវខ្ញុំនិយាយចំហតែម្ដងទៅ ដើម្បីដាស់តឿនមន្ត្រីឈប់ទៅរឿងដើរជេរគេឯង។ ថ្ងៃមុនខ្ញុំជេរចៅហ្វាយខេត្តកែប នៅនេះដែរ ខ្ញុំថាអត់មានចៅហ្វាយខេត្តណាល្ងង់ជាងចៅហ្វាយខេត្តកែបទេ ប៉ុន្តែមានថែមអំបិល ថែមប្រហុក ចេញដូចជា ភ្នំពេញដេលី ទាមទារឱ្យចៅហ្វាយខេត្តចេញ។ ខ្ញុំសឹងតែបកត្រឡប់ទៅវិញថា កុំដុតឱ្យខ្លោចកុំរោចឱ្យឆៅ។ វាល្ងង់ៗហើយ។ ម៉ែអាណា! ចូលជាន់ដីកែបគឹបយកភាស៊ី។ វាល្ងង់ហួស។ ស្ដីឱ្យព្រោះអាហ្នឹងវាដូចកូនអញ្ចឹង។ មិនដឹងថា សោម ចិន ចូលក្នុងគ្រុប ១២៥ ហើយឬនៅ? ជាទាហ៊ាននៅជាមួយខ្ញុំតាំងពី ១៩៧៨ ឯណោះ។ ឥឡូវបានកូនធ្វើចៅហ្វាយខេត្តកែប។ កំពុងវាយកូនហ្គោល … ស្រាប់តែឃើញបង្ហោះចេញមក។ ចូលដីហ្នឹងគេដាក់ទាំងបារ៉ាស់។ ដល់ មុន្នីរ័ត្ន ធ្វើរបាយការណ៍មក (ជាការ)បំពានមែនទៅលើអាហ្នឹង។ ខ្ញុំសូមឱ្យលុបចោលអាហ្នឹង យើងបានទិញតាំងពីស្ពាន, ផ្លូវ ត្រឡប់មកវិញទាំងអស់ដើម្បីឱ្យប្រជាជនប្រើដោយឥតគិតថ្លៃ។
ផ្លូវល្បឿនលឿនដែលយើងប្រុងធ្វើពីភ្នំពេញភ្ជាប់ទៅព្រំដែនវៀតណាម-បាវិត យើងសុខចិត្តចេញប្រាក់ ២៣០លានដុល្លារ ធ្វើស្ពានខ្លួនឯងដើម្បីជៀសវាងកុំឱ្យប្រជាជនឆ្លងស្ពានបង់ប្រាក់។ នៅពេលខាងមុខនេះយើងត្រូវធ្វើ ព្រោះក្នុងគម្រោងគេហ្នឹង ឆ្លងស្ពានក៏យកលុយ ជិះលើផ្លូវក៏យកលុយ។ ឆ្លងស្ពាននេះមិនបានទេ ខ្លះឆ្លងព្រឹកល្ងាច មួយថ្ងៃឆ្លង៥ដងអី បង់លុយទាំង៥ដងវាមិនងាប់គ្នាហើយ។ ជជែកគ្នាចុះឡើងទៅយើងធ្វើស្ពានខ្លួនឯង រួចហើយភ្ជាប់នៅផ្លូវល្បឿនលឿនចាំឡើងផ្លូវល្បឿនលឿនចាំបង់លុយ។ បើអ្នកណាមិនចង់ឡើងផ្លូវល្បឿនលឿនទេ ទៅឆ្លងស្ពានអ្នកលឿងទៅតាមផ្លូវជាតិលេខ១ មិនបាច់បង់លុយទេ។ ដូចទៅខេត្តព្រះសីហនុ អញ្ចឹង អ្នកមិនចង់បង់លុយទេទៅតាមផ្លូវលេខ៤ឬផ្លូវលេខ៣ទៅ អ្នកណាចង់បង់លុយទៅតាមផ្លូវល្បឿនលឿន ក៏ប៉ុន្តែឥឡូវនេះគេចូលចិត្តទៅតាមផ្លូវល្បឿនលឿន វាអស់ពេលតិចជាងនិងអស់សាំងតិចជាង តម្លៃគិតគូរទៅផ្លូវល្បឿនលឿនគឺចំណាយលុយតិចជាងទៅវិញ។
(២៨) បន្តកែទំរងថ់និងសំរេចចិត្តឈរលើផលប្រយោជន៍និងបំរើអោយចំគោលដៅប្រជាជនភាគច្រើន
នៅពេលខាងមុខ យើងត្រូវមានការកែទម្រង់បន្តទៀត។ កែទម្រង់ប៉ុននេះអត់ទាន់ចប់ទេ … ការដ្ឋានកែទម្រង់ រដ្ឋបាលសាធារណៈ កែទម្រង់យុត្តិធម៌ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលទើបនឹងដាក់ឱ្យប្រើ កែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ គឺកំណែទម្រង់យើងមានច្រើនដែលត្រូវតាមឱ្យទាន់នូវសភាពការណ៍។ របៀបនៃការធ្វើសេចក្ដីសម្រចចិត្ត ត្រូវយកការធ្វើសម្រេចចិត្តទាំងអស់គ្នាឱ្យបានច្បាស់។ ត្រូវឈរលើផលប្រយោជន៍ប្រជាជន ដើម្បីធ្វើសេចក្ដីសម្រេចចិត្ត។ ប្រជាជនគឺជាស្នូលសម្រាប់សកម្មភាពរបស់យើង។ រាល់ការធ្វើសេចក្ដីសម្រេចចិត្តគឺត្រូវបម្រើឱ្យចំគោលដៅ ឪគឺផលប្រយោជន៍ប្រជាជនភាគច្រើន។ ចុងភៅម្នាក់មិនអាចតម្រូវចិត្តមនុស្សទាំងអស់គ្នាបានទេ ប៉ុន្តែយ៉ាងណាក៏ដោយគឺការធ្វើសេចក្ដីសម្រេចចិត្ត ដែលបំរើឱ្យផលប្រយោជន៍ប្រជាជន។
(២៩) មន្ត្រីត្រូវធ្វើតាមច្បាប់ កុំចាំបទបញ្ជា
ព្រឹកមិញនេះខ្ញុំបញ្ជាក់តាំងពីខាងដើមហើយ យើងចង់កែលំអស្ថានភាពទីនោះដើម្បីការពារសត្វផ្សោតដែលជិតផុតពូជ ប៉ុន្តែមិនត្រឹមតែមិនអាចការពារបានទេ ផ្សោតនៅតែស្លាប់ដោយជាប់មងដដែល ថែមទាំងប៉ះពាល់ដល់រាប់ពាន់គ្រួសារដែលធ្លាប់នេសាទក្នុងទន្លេ។ អញ្ចឹងទេតើយើងគួរធ្វើទេ? គួរបន្តទៀតទេ ត្រូវលុបវាចោលហើយដាក់ត្រឡប់មកវិញនូវការអនុវត្តឱ្យប្រជាជនបានទទួលផលពីទន្លេដែលខ្លួននៅជិតហ្នឹង ហើយយើងមកពង្រឹងការគ្រប់គ្រង កុំឱ្យរាយមងក្រឡាធំនិងឆក់ដែលវាបំផ្លាញដល់ត្រី។ ម៉្យាងទៀតខ្ញុំក៏សូមដាស់តឿនមន្ត្រីទាំងឡាយ ត្រូវធ្វើតាមច្បាប់កុំចាំបទបញ្ជារឿងនេះខ្ញុំតែតែរំលឹក កុំចាំតែស្អី ហ៊ុន សែន ស្រែកទៅបាននាំគ្នាធ្វើ ស្អីស្រែកទៅបាន ហ៊ុន សែន ស្រែកទៅបាននាំគ្នាធ្វើកុំលេងរបៀបហ្នឹង ខិតខំធ្វើទៅ។
(៣០) ការដោះស្រាយកត្ដាចៃដន្យបង្ហាញពីសមត្ថភាពរបស់អ្នកដឹកនាំ
ដូចដែលខ្ញុំធ្លាប់លើកមុនៗ វិធីសាស្ត្រដឹកនាំនិងធ្វើការងារ ៣ដំណាក់កាលរបស់វាត្រូវត្រៀមបម្រុងត្រូវតែធ្វើ។ ការៀបចំផែនការជាក់លាក់មួយ មានស្ថានភាពគ្រប់ជ្រុងជ្រោយ បន្ទាប់ទៅរៀបចំផែនការសកម្មភាពចាត់តាំងអនុវត្ត ហើយជាមួយនោះត្រូវត្រៀមដោះស្រាយកត្តាចៃដន្យ ដែលវាលេចឡើងនៅក្នុងពេលដែលយើងប៉ាន់ស្មានមិនបាន ហើយការដោះស្រាយកត្តាចៃដន្យនេះហើយ វាបង្ហាញពីសមត្ថភាពពិតប្រាកដរបស់មន្ត្រី។ សូម្បីតែស៊ីហ្គេម តើមានកត្តាចៃដន្យអីខ្លះវានឹងលេចឡើង។ ព្រឹកមិញនេះភ្ញាក់ពីដេកភ្លាម ខ្ញុំនិយាយ។ ព្រឹកមិញមិនមែននិយាយអង្គុយទេ មិនមែននិយាយដោយក្រវ៉ាត់កទេ។ ទូរស័ព្ទចាប់យកមកដេកនិយាយ អំពីសណ្ដាប់ធ្នាប់ក្នុងការប្រកួតកីឡាក្នុងពេលខាងមុខ។
ថ្ងៃទី២៩ ត្រូវចាប់ផ្តើមប្រកួតទាត់បាល់។ អញ្ចឹងកត្តាចៃដន្យអាចកើតឡើងដោយសារការសម្រុកទៅមើល(ការប្រកួត)នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ យើងធ្លាប់បានឃើញហើយ ឆ្នាំ ២០១៦ គឺមានផ្លោះរបងចូលក្នុងទីនោះ។ ប៉ុន្ដែពេលនោះវាមិនមានបញ្ហា។ យើងចាំបានទេ នៅកោះពេជ្ររបស់យើងរត់ជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រ នេះហើយសុតតែជាកត្ដាចៃដន្យលេចឡើង នៅពេលដែលយើងដំណើរការ។ ត្រូវត្រៀមបំរុងដោះស្រាយកត្ដាចៃដន្យអ្វីដែលយើងសអាចនិយាយបានទៅមុនគឺស្រួល ប៉ុន្ដែវាលេចឡើងដែលយើងប៉ាន់ស្មានអត់បានត្រូវ ប្រទេសខ្លះពេលទាត់បាល់គឺរត់ជាន់គ្នាស្លាប់ ប្រទេសខ្លះទៀតមានហិង្សានៅក្នុងពេលប្រកួតរវាងអ្នកគាំទ្រម្ខាងៗគប់គ្នាពេញតារាងបាល់។
(៣១) សូមរក្សានូវសណ្ដាប់ធ្នាប់និងសេចក្ដីថ្លៃថ្នូរដើម្បីជោគជ័យក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម
អញ្ចឹងតាមរយៈនេះក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើងរក្សានូវភាពថ្លៃថ្នូរ ព្រោះបើមិនអញ្ចឹងក្នុងឋានៈជាម្ចាស់ផ្ទះដែលចំណាយលុយរាប់រយលានដុល្លារ ហើយចុងក្រោយត្រូវចំនាយលុយ ១១៨ លានដុល្លារ ដើម្បីចាត់តាំងការប្រកួត រាប់ទាំងយើងមិនយកប្រាក់ ៥០ ដុល្លារពីកីឡានានា ដែលយើងត្រូវចំនាយ ៧ លានដុល្លារ ដើម្បីទ្រទ្រង់ការហូបចុកនិងស្នាក់នៅនៃកីឡាបរទេស។ ខ្មែរវាអញ្ចឹង។ ឲ្យគេស្គាល់ខ្មែរ។ រឿងលុយ ៧លានដុល្លារវាច្រើន តែវាមិនច្រើនជាងទឹកចិត្តធំទូលាយដើម្បីឲ្យមិត្តភក្ដិរបស់យើងស្គាល់កម្ពុជា។ ជាកិត្តិយសរបស់កម្ពុជា។ ខ្ញុំនិយាយហើយ កាលពីម្សិលម៉្ងៃដូចជាប្រទេសខ្លះគាត់អនុវត្ដគោលការបដិការនៅពេលក្រោយ។ នៅពេលដែលគាត់ប្រកួតនៅកម្ពុជា កម្ពុជាមិនយកប្រាក់ អញ្ចឹងថ្ងៃក្រោយកម្ពុជាទៅវិញគាត់មិនយកប្រាក់វិញ អាចទៅរួច ដែលប្រទេសមានចិត្តអាចអនុវត្ដដែរ។ យើងធ្វើនេះ យើងមិនទាមទារ(ការអនុវត្ដដូចគ្នានេះ)ទេ។ បើយើងធ្វើប៉ុណ្ណឹងហើយ បែរជាមានរឿងហិង្សានៅក្នុងការប្រកួត អ្វីដែលយើងបានចំណាយទៅគឺរលាយទាំងអស់ បោះចោលទាំងអស់នូវការខិតខំប្រឹងប្រែងដូចជា៥ ឆ្នាំ ដែលយើងរៀបចំតាំងពីធ្វើស្ដាតមក សំរេចចិត្តថាយើង(នឹងធ្វើជាម្ចាស់ផ្ទះ)ដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ៥ ឆ្នាំ និងការរង់ចាំអស់ ៦៤ ឆ្នាំ។ អញ្ចឹងបានសូមអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើងសូមមេត្ដារៀបចំឥរិយាបថថ្លៃថ្នូរសម្រាប់ទទួលស៊ីហ្គេម។
សូមគ្រប់រាជធានី ខេត្ត ទាំងអស់រៀបចំឲ្យបានច្រើនកន្លែងសម្រាប់ប្រជាជនមើល(ការផ្សាយ)។ ពេលបើកគាត់ចង់មើលណាស់។ យើងរៀបចំដាក់ស្លាយឲ្យគាត់មើល។ រៀបចំទីតាំងឲ្យល្អ ឲ្យគាត់សប្បាយក្នុងឋានៈជាម្ចាស់ផ្ទះប្រកបដោយភាពថ្លៃថ្នូរនិងសូមកុំសម្រុកចូលទីកន្លែងដែលយើងគ្មានសំបុត្រ។ សំបុត្រគេបានកំណត់ថាចូលបានប៉ុន្មានម៉ឺននាក់ ចូលតាមទ្វារណាក្នុងតំបន់ណា កៅអីលេខប៉ុន្មាន។ ប្រសិនបើយើងទៅលើសពីនឹងក៏វាមិនបានដែរ។ នៅពេលមានការប្រកួត ការគាំទ្រកុំមានការលេងគប់ដបទឹកសុទ្ធទៅក្នុងទីលានប្រកួតអី។ ធ្វើរបៀបហ្នឹងមិនមែនជាទំលាប់របស់ខ្មែរទេ។ ខ្ញុំជឿថាខ្មែរធ្វើបាន មិនមែនអាចទេ គឺធ្វើបានតែម្ដង។
(៣២) កង្វះការចេះដឹងរបស់ថ្នាក់លើជាឧបសគ្គនៃការលូតលាស់របស់ថ្នាក់ក្រោម
ចុងក្រោយ ខ្ញុំព្រះករុណាខ្ញុំ ចង់អំពាវនាវជ័យលាភីទាំងអស់នៅទីនេះ ជាមួយនឹងការអបអរសាទរជោគជ័យនៃការសិក្សា និងអបអរសាទរសម្រាប់អ្នកសិក្សាបន្ដនៅឆ្នាំ ២០២៣នេះ សូមឲ្យអ្នកចូលសិក្សាថ្មីខិតខំរៀនបង្កើនសមត្ថភាព។ អ្នកដែលចេញទៅ សូមខិតខំបន្ដការសិក្សាដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ហើយមិនមែនពង្រឹងសមត្ថភាពត្រឹមតែមន្ដ្រីដែលធ្វើវិក្រឹត្យការ និងការរៀនសូត្រនៅទីនេះទេប៉ុណ្ណោះទេ។ មន្ដ្រីទាំងអស់នាំគ្នារៀនមួយជីវិត។ វាជាឧបសគ្គធំណាស់នៅពេលដែលយើងជាមេដឹកនាំ ហើយបែរជាយើងគេហៅថាខ្វះការចេះដឹង វាទៅជាឧបសគ្គនៃការរីកលូតលាស់របស់ថ្នាក់ក្រោម។
(៣៣) មន្ដ្រីសម្របសម្រួលរឿងរ៉ាវក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្រៅប្រព័ន្ធតុលាការ
មន្ដ្រីត្រូវខិតខំយកចិត្តទុកដាក់។ ដោយសារមន្ដ្រីរបស់យើងប៉ុន្មានខេត្តនៅទីនេះស្រាប់ ផ្ដាំផ្ញើឲ្យយកចិត្តទុកដាក់ខិតខំដោះស្រាយទំនាស់នានាក្រៅប្រព័ន្ធតុលាការ យកចិត្តទុកដាក់បញ្ហានានាដែលកើតក្នុងខេត្តរបស់ខ្លួន។ជម្លោះដែលបានកើតឡើងត្រូវខិតខំដោះស្រាយក្រៅប្រព័ន្ធតុលាការ។ យើងមិនអាចបន្ទោសតុលាការបានទេ។ ឲ្យតែចូលតុលាការមិនដែលកាត់ឲ្យស្មើទេ គឺកាត់ឲ្យមួយឈ្នះមួយចាញ់។ អ្នកឈ្នះថាតុលាការយុត្តិធម៌ អ្នកចាញ់ថាតុលារការអយុត្ដិធម៌។ អញ្ចឹងជម្រើសមួយដែលល្អជាងគេគឺជម្រើសដោះស្រាយក្រៅប្រព័ន្ធតុលាការ … មន្ដ្រីរបស់យើងត្រូវតែឈរនៅចន្លោះកណ្ដាលថ្លឹងថ្លែង ហើយសម្របគូភាគីឲ្យត្រូវគ្នាជាពិសេសរឿងរ៉ាវទាក់ទងនឹងបញ្ហដីធ្លីនេះឯង។ មន្ដ្រីរបស់យើងកុំរពឹសដៃចុះហត្ថលេខាទាក់ទងនឹងដីព្រៃ រឿងដីធ្លីនេះសូមប្រយ័ត្នប្រយែងពីបញ្ហានេះ … ខ្ញុំព្រះករុណាខ្ញុំថាមិននិយាយច្រើនប៉ុន្ដែវានៅតែច្រើន។
ប៉ុន្ដែធ្វើម៉េចបើយើងមានឱកាសបានមកបង្រៀនតែគេឲ្យមកបិទវគ្គនឹង។ ប៉ុន្ដែនឹងជាពរជ័យមួយដែរ ហើយបាននិយាយរឿងរ៉ាវដែលមិនធ្លាប់និយាយពីមុនឲ្យបានដឹង រាប់ទាំងអ្នកដែលសំបូររឿងយកមកឲ្យខ្ញុំស្ដាប់។ ចាប់ពីថ្ងៃនេះទៅ រាងចាលហើយ។ អ្នកខ្លះ add ចូលមកប្ដឹងផ្ដល់គ្នា។ អ្នកខ្លះដឹងលេខ add telegram យើងមិនដឹងថាអ្នកនឹងជាអ្នកណាទៀត ប៉ុន្ដែមានមួយនោះគឺខ្ញុំប្លុកចោលតែម្ដង។ ថ្ងៃណាក៏ថ្ងៃមានរឿងយកមកប្ដឹងដែរ។ខ្ញុំនឹងបន្ដប្លុកប្រវាត់ចោលទៀត ប៉ុន្ដែករណីដូចជាករណីនៅស្រុកពញាឮុ គាត់ថតរូបសាលារៀនចូលមក គាត់ថាសាលានឹងនៅយ៉ាងម៉េចអីយ៉ាងម៉េច។ ខ្ញុំក៏ឲ្យ ខេង សុមេធ ចុះទៅ ឃើញដើរមើល ហើយប្រជាជន លោកគ្រូ អ្នកគ្រូ គាត់សប្បាយរីករាយ ព្រោះវិទ្យាល័យនឹងវាល្មមដល់អាយុរបស់វាដែរ។
(៣៤) កុំស្ដាប់តែម្ខាងឬស្ដាប់តែការញុះញង់ដែលជាការដុតឲ្យខ្លោចរោចឲ្យឆៅ និងជាគ្រោះថ្នាក់សម្រាប់មន្ដ្រីល្អ
អ្នកខ្លះគេលើកពីអញ្ចឹង ប៉ុន្ដែអ្នកខ្លះអត់ទេរាប់ទាំងទាមទារឲ្យឯងដកចៅហ្វាយខេត្តកែបចេញអារឿងនឹង។ រឿងនឹងវាបានកើតទៅហើយ។ ខេត្តគេបានកែតម្រូវហើយដែរ ហេតុអ្វីចាំបាច់រុញឲ្យខ្លោច រោចឲ្យឆៅ … នេះជាការចែករំលែក។ បើនិយាយតាមម្ខាង នេះជាការស្រោចទឹកមុនពេលអ្នកទាំងឡាយចេញទៅធ្វើការ ព្រោះជាមន្ដអាគមន៍ការពារខ្លួន ដូចជាពាក្យថាកុំជឿអ្នកញុះញង់ ឬពាក្យថាប្ដីសក្ដិ ៣ ប្រពន្ធសក្ដិ ៤ កូនសក្ដិ ៥ ហើយពាក់ព័ន្ធជាមួយបញ្ហាមិនតាំងខ្លួនជាចៅហ្វាយតែតាំងខ្លួនជាអ្នកបំរើ វាសុតតែជាវិធីការពារខ្លួនដើម្បីការរីកលូតលាស់របស់សង្គមផង និងការរីកលូតលាស់របស់ខ្លួនយើងផង។
បានទម្លាយរឿងខ្លះដែលជាបទពិសោធន៍ពីបន្ទាយមានជ័យរហូតដល់ខេត្តក្រចេះ រហូតដល់សភា ដែលកើតពី១ ទសវត្សរ៍កន្លះហើយ។ គេមិនបា្រប់ប៉ុន្ដែខ្ញុំត្រូវរំលេចឲ្យដឹងថាកុំយកក្រុមចាក់រុកមកនៅជិត ដែលបង្កើតជាការដោះស្រាយមិនយុត្ដិធម៌។ ខ្ញុំលើកឧទារហណ៍នេះជាការចែករំលែក ហើយរឿងនេះជាអាថ៌កំបាំងដែលខ្ញុំមិនដែលនិយាយ។ ថ្ងៃនេះអាចនឹង ស ចំរ៉ុង ស្ដាប់លឺ ដោយសារតែខ្ញុំមិនព្រមចុះហត្ថលេខាផ្ដល់សិទ្ធិឲ្យមានការចាប់ខ្លួន ស ចំរ៉ុង ដោយតុលាការពោធិសាត់ ទើបមាន ស ចំរ៉ុង នៅថ្ងៃនេះទៅធ្វើចៅហ្វាយខេត្តក្រចេះរហូតដល់ចូលនិវត្ដ ជាប់ជាតំណាងរាស្ដ្រ មកធ្វើសមាជិកអចិន្ដ្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មាការមួយ យ៉ាងហោចណាស់ខ្ញុំការពារបានមន្ដ្រីល្អម្នាក់ដែលក្រោយមករកឃើញថាជាមន្ដ្រីល្អ។ បើពេលនោះខ្ញុំចុះហត្ថលេខាព្រឹបគឺគេយកខ្លួនមកកាត់ទោសនៅខេត្តពោធិសាត់គឺផ្ទេរសមត្ថកិច្ចពីខេត្តបន្ទាយមានជ័យមកពោធិសាត់។ នឹងវាជារឿងដើម្បីបង្ហាញថាកុំឲ្យមនុស្សអាក្រក់ផ្ដល់ព័ត៌មានក្លែងក្លាយមកយើងដែលធ្វើឲ្យយើងសម្រេចចិត្តខុសដែលគ្រោះថ្នាក់ដល់អ្នកដទៃ។
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំបាននាំមកសម្រាប់សិក្ខាកាម និងកម្មសិក្សាការីត្រូវទទួលវិញ្ញាបនបត្រថ្ងៃនេះ ចំនួន ១០២១ អង្គ/នាក់។ក្នុងនោះមានសិស្សពិការចំនួន ៧ នាក់ សិស្ស និងកម្មសិក្សាដែលចូលរួមបើកវគ្គនៅថ្ងៃនេះ ៧២៩ អង្គ/នាក់ ក្នុងនោះសិស្សពិការ ១០ នាក់ សរុប ១ ៧៥០ អង្គ/នាក់ សូមប្រគេន និងជូនថវិកាក្នុងម្នាក់ៗ ១០ ម៉ឺនរៀល។ជូនសិស្សពិការ ១៧ នាក់ ក្នុង ១ នាក់ ១ លានរៀល។
ជូនបុគ្គលិក ១៨៨ នាក់ ២០ម៉ឺនរៀល /នាក់។ជូនសាលាភូមិន្ទរដ្ឋបាល ២០ លានរៀល ។ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ៣ លានរៀល។ជាមួយនឹងការអបអរសាទរជានឹងវឌ្ឍនភាពរបស់ក្រសួងមុខងារសាធារណៈ ជាពិសេសសាលាភូមិន្ទរដ្ឋបាល ជាមួយនឹងការអបអរសាទរជាមួយជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ និងអរអរសាទរជាមួយសិក្ខាកាម ដែលត្រូវចូលរៀននៅថ្ងៃនេះ។ ខ្ញុំព្រះករុណាខ្ញុំសូមប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ។ជូនពរសម្ដេចឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងជ័យលាភីទាំងអស់នូវសេចក្ដីសុខចម្រើនជាមួយនឹងពុទ្ធពរ និងពរទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខ ពលំ និងបដិភានៈកុំបីឃ្លៀងឃ្លាតឡើយ៕
*******
Selected Comments Samdech Techo Hun Sen,
At the closing of the training course in 2022 and launching the training course in 2023 of the Royal School of Administration (RSA/ERA)
[Unofficial Translation]
(1) The six Cambodian Muslim students in the Sudanese capital, Khartoum, have been evacuated
[…] About our Cambodian Muslim students studying in the capital of Kathmandu, Sudan, which there is fighting […] have been evacuated from Sudan by ship […] arriving in Saudi Arabia with the help of Malaysia […] according to the announcement of HE Osman Hassan, these six students are on their way to the hotel […] please inform the families of these six students that their children are safe. Take this opportunity, I thank the Malaysian government and officials for taking care of the Cambodian people in the evacuation (from the war in Khartoum) and also to the Saudi government and officials for providing short stay for those Cambodian students […]
(2) Revocation of sub-decree on February 27, 2023, re-implementation of sub-decree on September 25, 2012
[…] Launching the construction of the bridge across the Mekong River in Kratie province, I recommended setting up a core area (where the fresh water dolphins reside in the Mekong) and banning fishing with nets. The implementation of the Sub-decree from February to April, we continued to have this situation of dead dolphins, with impacts on thousands of fishing families […] the Ministry of Agriculture, Forestry and Fisheries has suggested five options to me […] at 12:31 pm, the Minister of Agriculture sent me a PDF new draft sub-decree repealing the old sub-decree […] I could have signed it at night […] but the font has got some misspellings. We repeal the new Sub-Decree dated 27 February 2023 (on the preparation of the core area for dolphin residence, prohibiting fishing with nets) […] and re-implement the former sub-decree on September 25, 2012. Please provide information to the provincial authorities of Kratie and Stung Treng and ask my cabinet to expedite the sub-decree for me to sign so that the proclamation can start […]
(3) To repeal decisions that do not serve the interests of the people is reform
[…] (About the sub-decree on dolphin preservation areas) I made a decision with the nature of reform […] not every decision one makes is right. There could be decisions that are right and that are wrong. If we find it wrong, we have to correct it. That is called reform. It is important to make decisions based on the interests of the people […] what we decide is not always right. If we see that the decision does not serve the interests of the people, we correct it. There is nothing wrong […] we must strengthen controls to ban the placement of large mesh pattern fishing nets that could be deadly to the Mekong dolphins […] this is to inform people living in Kratie province who used to fish in that area and had been prohibited from fishing […] to maintain the safety of the dolphins and avoiding harming the interests of thousands of families, we repealed the most recent sub-decree in favor of the older one […]
(4) Fighting Covid-19 and resolving disasters demonstrate the success of decentralization and de-concentration or sub-national democratic reforms
[…] We have gradually benefited from the reform of public functions, the reform of public administration, and the reforms related to decentralization and de-concentration. It is noteworthy that the success of the fight against Covid-19, and in tackling disasters such as floods and droughts, hurricanes, etc., indicates that decentralization and de-concentration reforms, or sub-national democracies, have been successful already […] if we did not reform, did not give the grassroots power, would we be able to control the situation of Covid-19? Certainly not. Can the central authority travel everywhere? I remember that during the Covid-19 campaign, we reformed the health sector, transferring more power to the sub-national level. That is the achievement of management reform by transferring power – both budgets and civil servants to the grassroots. If at that time we did not do that, we would not be able to solve it and the central authority would not be able to fix everything everywhere […]
(5) After the 1993 election, if the local power system of the former state of Cambodia is maintained, we can move 5 years faster
I should remind a little on this issue. Under the former State of Cambodia, (the government) had given great power to the provincial level, even we were in war. A bridge of 10 meters was blown up, (the local authority did not bother to) ask the Ministry of Public Works to repair it. They basically do it all. The local level authority gathers forces to protect the provincial town, protect their geographical location and protect the people. If, after the 1993 elections (the coalition government at the time) maintained the local power system, we would have been at least five years faster. I went down to work on plans to attack Pailin […] Ung Samy was still the provincial governor (of Battambang) and Serey Kosal was the first deputy governor, the then Royal Government permitted each province to spend one million riel per month. What could they do (with that amount of money)? In fact that was just an attempt (by the opposition and partners) to overthrow the administration organized by the former State of Cambodia. We are now reforming and moving back to our original version to give more power to the local level […]
(6) Ministries and national and sub-national institutions to strengthen the capacity of civil servants at all levels
It is not over yet. There are still more reforms that we must complete. In addition to the points I made, I should make some more recommendations for the Ministry as well as for the Royal School of Administration or other institutions. All ministries, national institutions and sub-national levels must continue to pay attention to strengthening the capacity of civil servants at all levels. We need to develop a concrete plan for the development of civil servants by ensuring the quality, qualifications, and virtues based on the principles of meritocracy […] in general, we require all institutions participate because the management structure starts from people. If you want to reform the institution, it is necessary to reform people to be capable, to make people knowledgeable, to make people think, to make people up to date […]
(7) Royal School of Administration must organize public sector leadership training program
[…] The Royal School of Administration must organize a leadership training program in the public sector by establishing leadership forums and innovations in the field of public administration […] the (Royal) school (of administration) itself must reform. Do not repeat the old and not updated theory […] there needs to be reform in school […] in institutions now, there are many experienced officials that we can invite to give talks […] I am still an honorary professor (to RSA […] I do not come to teach, but to give a talk like this at the closing as the last course […]
(8) After leaving the position, may find time to answer questions at the Royal School of Administration
[…] In the future, if there is time, I will come to give lecture. I do not come to talk but to let students ask questions […] a little word of welcome, students can put questions in the framework of works we are doing. This is a possibility that I can think of, but wait and see when this Prime Minister leaves office to transfer to the next one. Now it is not over […] every day is a work day. If I do not have work to do, I am bored […] in sports, football, volleyball or golf, you can compete but not with destiny. I have never thought of being a district governor, a provincial governor, a minister, or a prime minister […] just a teacher. Unexpectedly, I have been the Prime Minister for almost four decades […] that is fate […] some people dream of being the Prime Minister. As for me, 80% of the nightmare is not about being the Prime Minister, but a farmer or a soldier in a state of fear that the shadow of the past binds me. I already said that physical wounds are easy to heal, but the mental ones are difficult to heal. Take for instance, the tragedy that befell my family, the tragedy that befell my son who died because of a medical staff’s negligence […]
(9) Public officials are servants, not masters of the people
[…] What I should always remind public officials is that they should remind themselves that they are the servants of the people, not the masters of the people. Do not pretend to be an official and use power in unethically. We are the faithful servants of the people, not the masters of the people. If they do not hold on to this concept, the public officials will easily slip away, and like the Khmer people say – even the dog does not look at him/her because of the people’s hatred for the bad deeds of those officials […] in this regard, I have always made recommendations on appointing officials. For local administration, appointing local officials is better than taking someone from a distance […] appointing officials, we must give justice to the sub-national officials who are working there. I do not believe that we cannot find the right pick. At the central level, when there is a promotion, there comes the application immediately. In response to that, I immediately sent out a message to warn against it. My next step was to tell Samdech Krala Hom and discuss how to go about deciding on that matter […]
(10) CPP officials live with and protect the people
[…] The success of all leaders to this day begins with the contribution of wives and children. For me, not only my wife and children, I now have come to a stage of taking care of my 22 grandchildren as well […] sometimes for one or two mistakes, people could be mocking our family. Now we have to rely on their parents to educate their grandchildren. Otherwise, crooked people will take the issue of our grandchildren as the subject of an attack on us […] as for the really good officials, they do not brag about being patriots. They love the people and take real actions. In practicality, the Cambodian People’s Party’s officials never brag that they are patriots. They are the ones who defend and protect the people. They bite the grass and live with the people […]
(11) Receive and study information, keep officials who inflame others away
Owing to the many years of experience as a leading official (I would warn you to) try to accept and study the real information and do not take officials who inflame others closer to you. They might have thought that I did not notice that, some officials who came to see me, after reporting to me their works, they make a negative report on someone else afterward. I am sick of it. Sometimes, they come tell me of some secrets (we have worked on), and I do not know where it sneaked from. If we are not strong enough to make decisions based on the truth, it will lead to the wrong decision […] to be a leader, do not be deceived by gossip. It is not that we do not want to get information, but upon receiving information, we must check whether it is true or not. When it comes to decisions, I have said above that not all decisions are right, including the issues I mentioned regarding the revision of decisions regarding dolphin areas in Kratie and Stung Treng provinces […]
(12) Continue reform and stand by the interests and serve the goals of the majority of the people
In the future, we need to have further reforms. This reform is not over yet […] public administration reform, judicial reform, public financial management reform that we have just introduced, decentralization and de-concentration reforms. We have many reforms to keep up with the situation. We must make a collective decision clearly. We must stand by the interests of the people to make decisions. People are the core for our actions. Every decision is made to serve the goal (i.e.) the interests of the majority of the people. A chef cannot please everyone, but it has to be a decision that serves the interests of the people […] on the other hand, I would like to urge officials to take action according to the law. I have always reminded on this matter. Do not wait for Hun Sen to shout out to take actions […] and, as I said before, we have to pay attention to the three-step approach to leadership. First, there has to be a specific plan based on comprehensive circumstances. Then, we have to organize the action plan, […] and be prepared to deal with the random factors that appear in an unpredictable manner. The solution to this random factor shows the true capabilities of officials […]
(13) Maintain order and dignity to succeed as the host of the SEA Games I am calling on the people to maintain their dignity as hosts. We are spending hundreds of millions of dollars and recently spending 118 million dollars to organize the tournament, including us not taking the US$ 50 from athletes – which we have to spend USD 7 million more to support the food and accommodation. Let us Cambodians do this together to let other people know. The USD 7 million dollars is a reasonably big sum but it is not more than our generous hearts for our friends to know Cambodia […] if there were violence in the game, what we have spent – the five years that we have been planning since the construction of a new stadium, […] and the fact that we had to wait for 64 years – would all melt away. Therefore, I am calling on our people to prepare a dignified attitude to host the SEA Games […]./.
No comments:
Post a Comment