នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច មិនល្អចំពោះមុខមនុស្សអាក្រក់ ប៉ុន្តែសម្តេចធ្វើល្អជាមួយមនុស្សដែលធ្វើល្អ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេច គឺជាសត្រូវរបស់ពួកដែលចង់បំផ្លាញជាតិ សូម្បីតែប៉ុលពត ក៏ស្អប់និងជេរសម្តេចដែរ ដោយសារសម្តេច បានបំផ្លាញចោលអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមក្រោមនយោបាយឈ្នះឈ្នះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រតិបត្តិករនយោបាយឈ្នះឈ្នះទាំងអស់ដែលបានចូលរួមស្វែងរកសន្តិភាពនៅកម្ពុជា រួមទាំងពួកអតីតខ្មែរក្រហមផងដែរ ក៏ជាប្រតិបត្តិករនយោបាយឈ្នះឈ្នះផងដែរ៕
No comments:
Post a Comment