Thursday, April 27, 2023

សម្តេចតេជោ ហ៊ុន សែន ៖ និស្សិតខ្មែរ ៦នាក់ ត្រូវបានជម្លៀសចេញពីប្រទេសស៊ូដង់

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា ពលរដ្ឋខ្មែរចំនួន ៦នាក់ ដែលជានិស្សិត កំពុងសិក្សានៅប្រទេសស៊ូដង់ ត្រូវបានជម្លៀសចេញហើយកាលពីម្សិលមិញ។ ហើយពេលនេះ ពួកគេកំពុងស្ថិតនៅប្រទេសអារ៉ាប៊ីសាអូឌីត។


សម្តេចតេជោ ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នេះ ក្នុងឱកាសពិធីបិទវគ្គបណ្ដុះបណ្ដាល និងបើកវគ្គបណ្ដុះបណ្ដាលថ្មីនៃសាលាភូមិន្ទរដ្ឋបាល ដែលបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។


សម្ដេចតេជោនាយករដ្ឋមន្ត្រី បន្តឲ្យដឹងថា និស្សិតខ្មែរទាំង ៦នាក់នោះ ត្រូវបានជម្លៀសតាមកប៉ាល់មួយជាមួយនឹងពលរដ្ឋម៉ាឡេស៊ី ប្រហែលជានៅម៉ោង ៩យប់ ហើយបានមកដល់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រហែលជាម៉ោង ១យប់នៅកម្ពុជា។


សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់ជួយដល់ប្រជាជនកម្ពុជាក្នុងការជម្លៀសចេញពីប្រទេសស៊ូដង់ និងបានថ្លែងអំណរគុណទៅដល់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលបានផ្ដល់ឲ្យនិស្សិតខ្មែរស្នាក់នៅរយៈពេលខ្លីផងដែរ៕






No comments:

Post a Comment