សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសនៅព្រឹកថ្ងៃទី១៦ មីនា ២០២៣ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យបៀលប្រា(BBU)ថា គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន គឺជានិមិត្តរូបនៃការផ្លាស់ប្ដូរនៃព្រះរាជាណាចក្រកម្ពុជា។ ដែលការផ្លាស់ប្ដូរនោះមាន ៖
⁃ ការផ្លាស់ប្ដូរពីវាលពិឃាត មកការរស់រានមានជីវិត
⁃ ការផ្លាស់ប្ដូរពីសង្គ្រាម មកកាន់សន្តិភាព
⁃ ការផ្លាស់ប្ដូរពីភាពក្រីក្រ តោកយ៉ាក មកកាន់ស្ថានភាពនៃប្រទេសមួយដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងអាចឈានទៅការផ្លាស់ប្ដូរនៅឆ្នាំ 2030 សម្រាប់ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ2050 សម្រាប់ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កម្ពុជាយើងនឹងចាកចេញផុតពីប្រទេសស្ថិតក្នុងប្រទេសអភិវឌ្ឍន៍តិចតួច៕
#នមិត្តរូបនៃការផ្លាស់ប្ដូរ
#គណបកសប្រជាជនកម្ពុជា #CPP
#ហនសែន #HunSen
#កមពុជា #Cambodia
No comments:
Post a Comment