សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយភ្លើងឆេះព្រះរាជដំណាក់ស្តេចនៅខេត្តសៀមរាប ចំពោះករណីភ្លើងឆេះព្រះរាជដំណាក់ស្តេចត្រូវបានជនខិលខូចនៅក្រៅប្រទេស បានធ្វើការចោទប្រកាន់ទៅលើគណបក្សប្រជាជនកម្ពុជា ដោយគ្មានការពិត និងភស្តុតាងទាល់តែសោះ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា នេះជាពេលត្រូវសម្តែងនូវការសោកស្តាយ ហើយរាជរដ្ឋាភិបាល បានកំពុងគិតគូរសាងសងជាថ្មី ឡើងវិញ បែរជាជនខិលខូចឆ្លៀតយកករណីនេះចោទប្រកាន់ទៅលើគណបក្សប្រជាជនទៅវិញ។ ដូចនេះ
សូមបួងសួងដល់បារមីព្រះអង្គចេក ព្រះអង្គចម ដាក់បណ្តាសារទៅ ជនណាដែលបំភ្លៃការពិតពីករណីភ្លើងឆេះព្រះរាជដំណាក់ស្តេច ដោយកុំមានត្រាប្រណីទាំងជននោះឱ្យសោះ៕
No comments:
Post a Comment