Thursday, March 16, 2023

សម្តេចតេជោ ហ៊ុន សែន៖ យុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាលើបញ្ហាកំពង់ផែរាមចាប់ផ្តើមវិញហើយ

សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យបៀលប្រាយ (BBU) បានថ្លែងថា យុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាលើបញ្ហាកំពង់ផែរាម បានចាប់ផ្តើមវិញហើយ ក្រោយពីស្ងាត់មួយរយៈមក។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ពួកសារព័ត៌មានបរទេសនានា មិនចាំបាច់យករូបភាពតាមផ្កាយរណបមកបង្ហោះបំភ្លៃនោះទេ ពោលគឺកម្ពុជាបើកការដ្ឋានសាងសង់កំពង់ផែរាម ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន មិនមែនដើម្បីគំរាមអ្នកណានោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការចោទប្រកាន់ថា កំពង់ផែរាម សម្រាប់ឱ្យយន្តហោះចិនចុះចតបាន២គ្រឿងនោះ គឺជារឿងមិនពិតទេ ហើយដាច់ខាតកម្ពុជាមិនធ្វើដូច្នោះឡើយ។ បើសិនកម្ពុជា ចង់ធ្វើដូចការចោទមែននោះ គឺអនុញ្ញាតឱ្យយន្តហោះចិន ចុះចតនៅកងកេងវិញ បានរាប់រយគ្រឿងឯណោះ ដូច្នោះល្មមបញ្ឈប់ការចោទប្រកាន់់ដដែលៗនោះទៅ៕






No comments:

Post a Comment