Wednesday, September 04, 2019

ខេត្តកោះកុង រៀបចំពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ប្រព្រឹត្តទៅដោយតម្លាភាព គណនេយ្យភាព សមធម៌ និងយុត្តិធម៌

កោះកុង៖ លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី អបអរសាទរពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការខេត្តកោះកុង។
ក្នុងឱកាសនេះដែរ លោកស្រី អភិបាលខេត្ត សូមអោយមន្ត្រីរាជការ ដែលបានតែងតាំង ចូលកាន់មុខតំណែងថ្មីនាពេលនេះ ពិតជាយកនូវបទពិសោធន៍ល្អៗ និងសមត្ថភាពពិត មកបំពេញការងារបានល្អប្រសើរ ដោយស្របតាមច្បាប់ លិខិតបទដ្ឋាននានាជាធរមាន ព្រមទាំងចូលរួមអភិវឌ្ឍន៍អង្គភាព និងមូលដ្ឋានអោយបានរីកចម្រើនលើគ្រប់វិស័យ ជាមួយនិងការទទួលខុសត្រូវលើមុខតំណែងថ្មី។
លោក លោកស្រី ខិតខំបំពេញការងារដែលថ្នាក់លើប្រគល់ជូនដោយមិនរុញរា មិនគិតពីការនឿយហត់ឡើយ ប្រើប្រាស់នូវចំណេះដឹងឲ្យអស់លទ្ធភាព ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ និងពង្រីកកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ក្នុងការបំពេញភារកិច្ច សំដៅលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ដោយផ្អែកលើគោលការណ៍ប្រសិទ្ធភាព ប្រសិទ្ធផល ពិគ្រោះយោបល់ តម្លាភាព គណនេយ្យភាព សមធម៌ និងយុត្តិធម៌៕




No comments:

Post a Comment