Wednesday, September 04, 2019

កិច្ចប្រជុំបន្ទាន់ស្តីពីការអនុវត្តន៍ច្បាប់ការពារធនធានធម្មជាតិ

ពោធិ៍សាត់៖ នៅសាលាស្រុកវាលវែង លោក ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាង លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំបន្ទាន់ដើម្បីអនុវត្តន៍ច្បាប់ការពារធនធានធម្មជាតិដោយមានការចូលរួមពីសំណាក់កងកំលាំងប្រដាប់អាវុធទាំងបីមេបញ្ជាការកងការពារព្រំដែនប៉ូលីសព្រំដែន មេឃុំទាំងប្រាំមេភូមិទាំង៣៨ភូមិមន្ត្រីរាជកាពាក់ព័ន្ធនឹងអង្គការ សម្ព័ន្ធមិត្តសត្វព្រៃ។
សូមជម្រាបផងដែរថា កិច្ចប្រជុំបានដាក់ចេញនៅចំណុចសំខាន់ ចំនួន២គឺ៖
១-ទប់ស្កាត់ការកាប់បំផ្លាញធនធានធម្មជាតិ នឹងការកាប់រុករាន ទន្ទ្រានដីព្រៃ របស់រដ្ឋយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។
២-ត្រួតពិនិត្យលើផ្លូវច្បាប់ចំពោះបុគ្គល ដែលបានប្រព្រឹត្តខុសនៃការកាប់ទន្ទានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ត្រូវប្រគល់ជូនរដ្ឋវិញនឹងចាត់វិធានការត្រួតពិនិត្យច្បាប់សិប្បកម្មដេប៉ូឈើគ្មានច្បាប់។
អង្គប្រជុំក៏បានធ្វើការណែនាំដល់មេឃុំ មេភូមិ ឱ្យយកច្បាប់ទៅផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋដែលនៅតាមបណ្ដា ភូមិ ឃុំ ឱ្យបានយល់ ជាពិសេសរអនុក្រឹត្យលេខ១របស់រាជរដ្ឋាភិបាល៕



No comments:

Post a Comment