Wednesday, September 04, 2019

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធធ្វើពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលចំនួន ២១៦នាក់។
ក្នុងនោះ ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមានចំនួន៣៦នាក់ និងបំពាក់ឋានន្តរស័ក្តិចំនួន១៨០នាក់ រួមមាន ៖
-ថ្នាក់វរសេនីយ៍ទោ ចំនួន៣៦នាក់
-ថ្នាក់វរសេនីយ៍ត្រី ចំនួន១៩នាក់
-ថ្នាក់អនុសេនីយ៍ឯក ចំនួន៧៥នាក់
-ថ្នាក់អនុសេនីយ៍ទោ ចំនួន៤០នាក់
-ថ្នា់ក់អនុសេនីយ៍ត្រី ចំនួន០៩នាក់
-និងថ្នាក់ព្រិន្ទបាលទោ ចំនួន០១នាក់។
ពិធីនេះធ្វើឡើងក្រោមអធិតីភាពលោកឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិក លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្ត ប្រតិភូអមដំណើរនាយកដ្ឋានបុគ្គលិក ប្រធានសាលាដំបូងខេត្ត ព្រះរាជអជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការរងនគរបាលខេត្ត និងដោយមានការចូលរួមពីលោក លោក-លោកស្រីស្នងការរង អនុប្រធានការិយាល័យកណ្ដាលនាយការិយាល័យ អធិការនគរបាលក្រុង-ស្រុក និងសមាជិកអង្គពិធី សមាសភាពសរុបចំនួន ៣០៤ នាក់ ៕


No comments:

Post a Comment