Monday, August 05, 2019

កិច្ចប្រជុំសាមញ្ញលេីកទី១​ អណត្តិ​ទី៣​ របស់គណៈកម្មាធិការពិគ្រោះយោបល់​ កិច្ចការស្ត្រី​ និងកុមារ​

សៀមរាប ៖ នៅថ្ងៃទី០៥ ខែសីហា​ ឆ្នាំ២០១៩​ ​គណៈកម្មាធិការពិគ្រោះយោបល់​ កិច្ចការស្ត្រី​ និងកុមារខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៣​ នៅសាសាលាខេត្តសៀមរាប ក្រោមអធិបតីភាពលោកស្រី ស៉ិន​ ណម​ ប្រធានគណៈកម្មការ​ពិគ្រោះយោបល់កិច្ចការស្ត្រី​ ននិងកុមារខេត្តសៀមរាប។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី​លោក លោកស្រី អនុប្រធាន​ និលោក​ លោកស្រី​ ជាសមាជិក​ សមាជិកា​ ​គណៈកម្មការ​ពិគ្រោះយោបល់កិច្ចការស្ត្រី​ និងកុមារខេត្តសៀមរាប ព្រមទាំងអង្គការសរុប​ ៣៣នាក់​ ស្រី​២៤នាក់។
កិច្ចប្រជុំសាមញ្ញលើកទី១​ អាណត្តិ​ទី​៣​ នេះ អង្គប្រជុំបានពិភាក្សា​ និងអនុម័តលើរបៀបវារៈមួយចំនួនដូចខាងក្រោម​ ៖
១-ពិនិត្យ និងអនុម័តលេីសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញ​ របស់​ គកសក​ ខេត្ត​ (ចាប់ពី​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ ដល់​ ខែមិថុនា​ ឆ្នាំ​២០២០)
២-របាយការណ៍​ស្តីពី​លទ្ធផល​នៃការអនុវត្តការងារប្រចាំខែមិថុនា​ និង​ខែកក្កដា​ ឆ្នាំ២០១៩​ របស់គណៈកម្មការ​ពិគ្រោះយោបល់កិច្ចការស្ត្រី​ និងកុមារខេត្តសៀមរាប
៣-របាយការណ៍​ស្តីពីស្ថានភាពស្ត្រី​ យុវវ័យ​ កុមារនិងជនងាយរងគ្រោះតាមបណ្តាវិស័យពាក់ព័ន្ធរួមមាន​វិស័យ​អប់រំ​ សុខភាព​ អនាម័យ​ទឹកស្អាត​ សន្តិសុខស្បៀង​ សង្គម​កិច្ច​ ពលកម្មកុមារ​ សមភាព​យេនឌ័រ​ និងសន្តិសុខសណ្ដាប់ធ្នាប់​ ប្រចាំ​ខែ​មិថុនា​ និងខែកក្កដា​ ឆ្នាំ​២០១៩។
៤-បញ្ហាផ្សេងៗ​ និងសំណូមពរ។
បន្ទប់ពីកិច្ចពិភាក្សាមក​ ប្រធានអង្គប្រជុំ​បានណែនាំដល់បណ្តាវិស័យពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តដាក់​ និងទទួលខុសត្រូវខ្ពស់រាល់ភារកិច្ច​ និងបញ្ហានានាចំពោះស្ត្រី​ យុវ័យ​ កុមារ​ និងជនងាយរងគ្រោះដែលកើតឡើងនៅនឹងមូលដ្ឋាន​ ហេីយរាល់បញ្ហាដែលកើតមានឡើងត្រូវដោះស្រាយអោយអស់លទ្ធភាព​ និងទាន់ពេលវេលា​ ដេីម្បីជៀសវាងការយឺតយូរនាំអោយជនបង្ករត់គេចខ្លួនទៅឆ្ងាយ។
ជាមួយគ្នានេះដែរ ប្រធានអង្គប្រជុំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការដៃគូរ​ និងអ្នកពាក់ព័ន្ធទាំងអស់ដែលតែងតែចូលរួមមតិយោបល់​ កិច្ច​ពិភាក្សា​ និងបានលេីកបញ្ហាដែលកើតឡើង​ដើម្បីដោះស្រាយរួមគ្នា​ និងទទួលបានជោគជ័យទាំងអស់គ្នា៕

No comments:

Post a Comment