Monday, August 05, 2019

នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមបង្ការ និងសង្គ្រោះគ្រោះមហន្តរាយ

កំពង់ស្ពឺ៖ នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមបង្ការ និងសង្គ្រោះគ្រោះមហន្តរាយ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។
ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំ លោក លោកស្រី ប្រធានមន្ទីរអង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សមាជិក សមាជិកា សរុបប្រមាណជាង ២២០នាក់៕






No comments:

Post a Comment