Monday, August 05, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មិនត្រូវបណ្តោយឱ្យកម្ពុជាក្លាយទៅជាជម្រកក្រុមភេរវករ និងក្រុមលាងលុយកខ្វក់ឡើយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កិច្ចការសន្តិសុខជាតិរបស់យើង មិនសាមញ្ញ ហើយមិនធម្មតា ហើយក្នុងបរិការដែលពិភពលោកកំពុងមានការប្រែប្រួលស្មុគស្មាញ ហើយភេរវកម្ម និងឧក្រិដ្ឋកម្មផ្សេងៗ ទាំងសន្តិសុខប្រពៃណី និងសន្តិសុខមិនប្រពៃណីកំពុងរាតត្បាតផងដែរ។ លោកក៏បានបន្ថែមថា មិនត្រូវបណ្តោយឱ្យកម្ពុជាយើងក្លាយទៅជាជម្រកក្រុមភេរវករ និងក្រុមលាងលុយកខ្វក់ឡើយ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រ វិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១,៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះថា «ក្រុមភេរវករបានចូលដល់បាងកក ដើម្បីរំខានរដ្ឋាភិបាល ប្រាយុទ្ធ ចាន់អូចា។ តែកម្ពុជា មិនបណ្តោយឲ្យ ក្លាយជាជម្រកក្រុមភេរវករ និងក្រុមលាងលុយកខ្វក់ឡើយ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ប្រសិនបើគ្មានសន្តិភាព ស្ថិរភាពសង្គមនោះទេ យើងមិនអាចកសាងប្រទេសទៅរួចនោះទេ សូម្បីតែទេសចរក៏មានការភ័យខ្លាចដែរនិងមិនហ៊ានមកទស្សនាប្រទេសយើងផងដែរ៕





No comments:

Post a Comment