Monday, August 05, 2019

ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២បូក២ ជំនាន់ទី៣៦ នៃសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តក្រចេះ

ក្រចេះ៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបឋមសិក្សា ១២បូក២ ជំនាន់ទី៣៦ នៃសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាល លោក លោកស្រី គ្រូឧទ្ទេស និងគរុសិស្សជំនាន់ទី៣៦-៣៧ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក វ៉ា ថន បានថ្លែងអំណរគុណ និងសរសើរចំពោះលោកនាយកសាលា និងគ្រូឧទ្ទេស ដែលបានខិតខំផ្តល់ការបង្ហាត់បង្រៀន ណែនាំ ដល់គរុសិស្ស ឲ្យបានទទួលការបណ្តុះបណ្តាល ក្នុងការក្លាយខ្លួនជាគ្រូបង្រៀនល្អ នាពេលខាងមុខ ដើម្បីបង្ហាត់បង្ហាញកុមារនៅតាមសហគមន៍។ លោកបានបន្ថែមទៀតថា ការងារគ្រូបង្រៀន គឺជាការងារគួរឲ្យគោរព និងថ្លៃថ្នូរ ។
លោកអភិបាលខេត្ត បានមានមតិផ្តាំផ្ញើទៅកាន់គរុសិស្ស ដែលទើបបញ្ចប់ការបណ្តុះបណ្តាល ពេលត្រលប់ទៅតាមមូលដ្ឋានវិញ ត្រូវអប់រំកុមារឲ្យក្លាយជាទំពាំងស្នងប្ញស្សី ជៀសវាងការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង និងអំពើអបាយមុខផ្សេងៗ ត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ និងកុមារ នៅក្នុងសហគមន៍របស់ខ្លួន ត្រូវខិតខំបន្តស្វ័យទិទៀន វាយតម្លៃខ្លួនឯងជាប្រចាំត្រូវបន្តការអភិវឌ្ឍខ្លួនដោយកសាងសមត្ថភាពតាមជំហានៗ ត្រូវមានវិធីសាស្ត្រល្អ និងមានសម្ភារក្នុងការបង្ហាត់បង្រៀនសិស្ស ត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈជាគ្រូបង្រៀន។
លោកអភិបាលខេត្តមានប្រសាសន៏បន្តថា ដោយហេតុផលនេះរាជរដ្ឋាភិបាលអាណត្តិទី៦ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានជំរុញឲ្យបោះជំហានទៅរកដំណាក់កាលថ្មីមួយ ទៀតនៃការអភិវឌ្ឍតាមរយៈ ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្យកំណែទម្រងតាមគ្រប់រូបភាព និងដាក់ចេញនូវ គោលនយោបាយអប់រំ ផ្ដោតលើសហាសភាពចំនួន ៥ គឺគុណធ៌ម សហធ៌ម បរិយាប័ន្ន អប់រំពេញមួយជីវិត និងការអប់រំ សម្រាប់ទាំងអស់គ្នា។ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត គឺបានគាំទ្រយ៉ាងពេញទំហឹង នូវរាល់សកម្មភាពការងារ របស់មន្ទីរអប់រំ យុវជន និងកីឡា ជាពិសេសសាលគរុកោសល្យ និងវិក្រឹតកា ជាគ្រឹះស្ថានសិក្សាដ៏សំខាន់ក្នុងការបណ្ដុះ បណ្ដាលគ្រួបឋមសិក្សា ។
បន្ថែមពីនេះលោក វ៉ា ថន បានបង្ហាញការជឿជាក់ថា បុគ្គលិអប់រំទាំងអស់ លោកគ្រួ អ្នកគ្រួ ពិសេង្អូនៗ ក្មួយៗ គរុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍបន្តលើចំណវដឹងវិជ្ជាជីវៈ ការសិក្សាវិជ្ជាជីវៈដើម្បីឲ្យមានគុណវឌ្ឍ បុគ្គលិអប់រំ នៃប្រសេក្នុងតំបន់ និងដើម្បីប្រយោជន៏កុមារ ៕






No comments:

Post a Comment