Monday, August 05, 2019

សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងក្របខណ្ឌនៃការឈានឡើងរបស់សង្គមជា​តិយើង រាជរដ្ឋាភិបា​ល​តែងចាត់ទុកថា សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម គឺជាមូលដ្ឋា​ន​គ្រឹះ​សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែសី​ហា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រ វិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១,៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតក្នុងស្រុកកៀ​នស្វាយ ខេត្តកណ្ដាល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា គេមិនអាចមានការអភិវឌ្ឍន៍មួយដោយគ្មានស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ស​ង្គ​មនោះទេ ដូច្នេះតាមរយៈសេនាធិការនៃរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបា​យភូ​មិ-ឃុំមានសុវត្ថិភាពដែលនៅតែជាចំណុ​ចស្នូលនៃសន្តិសុខផ្ទៃក្នុងរបស់ប្រទេសជាតិយើង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានធ្វើការរំលឹកសារជាថ្មីថា សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម នៅតែជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍ប្រទេសរបស់យើងដូចនេះ ក្រសួងមហាផ្ទៃ និងនគរបាលគឺជាប្រតិបត្តិករយ៉ាងសំខាន់នៅក្នុងការងារនេះ។ ទន្ទឹមនឹងនោះដែរ លោកក៏បានអំពាវនាវឱ្យយកចំណេះដឹងដែលបានសិក្សាទៅអនុវត្តជាក់ស្តែងដើ​ម្បីបម្រើដល់ការងារសន្តិសុខរបស់ស​ង្គមជាតិយើងផងដែរ៕






No comments:

Post a Comment