Monday, August 05, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មានគ្រឿងញៀនខ្លះមកពីអាមេរិក ប៉ុន្តែបែរជាចាប់បាននៅព្រលានយន្តហោះកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងពីសមត្ថភាពរបស់កម្លាំងមានសមត្ថកិច្ចកម្ពុជាក្នុងការទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រឿងញៀនពីបរទេស ដោយលោកបានបញ្ជាក់ថានៅប្រទេសយើងធ្លាប់បានចាប់របស់ដែលមកពីចំងាយ មានគ្រឿងញៀនខ្លះមកតាំងពីអាមេរិក និងអាមេរិកខាងជើង មកឆ្លងកាត់តាមព្រលានយន្តហោះជាច្រើនដែលគេចាប់មិនបាន មកចាប់បាននៅព្រលានយន្តហោះកម្ពុជាទៅវិញ។
លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រ វិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១,៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជំរុញឱ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ធ្វើការហ្វឹកហាត់បន្តទៀតដើម្បីពង្រឹងសមត្ថភាពរបស់មន្រ្តីមានសមត្ថកិច្ចកម្ពុជាយើង ដែលធ្លាប់ទទួលបាននូវការហ្វឹកហាត់ហើយត្រូវមានការលះបង់ខ្ពស់ដែលយើងត្រូវធ្វើបន្តទៅទៀតផងដែរ៕




No comments:

Post a Comment