Monday, August 05, 2019

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន និងថ្នាក់ដឹកនាំខេត្តស្វាយរៀង រៀបចំពិធីបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើន ដើម្បីបញ្ជៀសនូវឧបទ្រពចង្រៃ ជូនប្រជាពលរដ្ឋ

ស្វាយរៀង៖ នៅមាត់ទន្លេវ៉ៃគោ និងនៅអាស្រម លោកតាគង់ យាយដើង នៃក្រុងស្វាយរៀងលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន និងជាអ្នកតំណាងរាស្រ្តមណ្ឌស្វាយរៀង រួមជាមួយ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង លោក លោកស្រី អភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ បានរៀបចំពិធីបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើន ដើម្បីបញ្ជៀសនូវឧបទ្រពចង្រៃ ជូនដល់ខេត្តស្វាយរៀង។
ពិធីបួងសួងនេះប្រារព្ធឡើងដើម្បីឧទ្ទិសដល់អ្នកសច្ចំបង់បត់ ទស្សបារមីវត្ថុសក្តិសិទ្ធិក្នុងនិគមខេត្តស្វាយរៀង ជាពិសេស ទស្សបារមីរបស់លោកតាគង់ យាយាដើង ដែលអ្នកស្វាយរៀងមានជំនឿ យ៉ាងខ្លាំងក្នុងការបួងសួងសុំនូវអ្វីផ្សេង ហើយក៏តែងតែសម្រេចតាមបំណងប្រាថ្នារបស់អ្នកដែលបានស្នើសុំផងដែរ។
នាឱកាសនោះផងដែរ លោកស្រីក៏បាន បួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត ៕




No comments:

Post a Comment