Monday, August 05, 2019

ប្រជាកសិករមានសេចក្តីត្រេកអរជាខ្លាំង ចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ បានផ្តល់ការជួយសង្គ្រោះស្រូវពូជ

សៀមរាប៖ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញផ្តល់ពូជស្រូវដល់ប្រជាកសិករដែលរងផលប៉ះពាល់ និងខូចខាតដំណាំស្រូវ ដោយគ្រោះរាំងស្ងួតសម្រាប់ធ្វើការស្តារឡើងវិញ នៅក្នុងស្រុកពួក និងស្រុកក្រឡាញ់ ក្រោមអធិបតីភាពលោក ណៅ ធួក រដ្ឋលេខាធិការក្រួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតំណាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការផ្តល់ពូជស្រូវនេះ មានចំនួន ២៩តោន នៃស្បៀងបម្រុងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៃរាជរដ្ឋាភិបាល ជូនដល់ប្រជាជនចូលរួមមាន ៥៤០គ្រួសារដែលប៉ះពាល់ដោយភាពរាំងស្ងួតមកពីស្រុកពួកនិងស្រុកក្រឡាញ់នៅវត្តព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀបរាប។
ជាមួយគ្នានេះដែរ បងប្អូនប្រជាកសិករដែលបានទទួលពូជស្រូវនេះសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធទាំងអស់ចំពោះការយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី និងគ្រប់កាលៈទេសៈទាំងអស់៕







No comments:

Post a Comment