Monday, August 05, 2019

ក្រុមការងារចម្រុះ បានបន្តចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចអូរប្រតប់ ឃុំកែវព៌ណ ស្រុកពួក

សៀមរាប ៖ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារចម្រុះបានបន្តចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចអូរប្រតប់ ឃុំកែវព៌ណ ស្រុកពួក ខេត្តសៀមរាប។ ក្នុងការចុះបង្ក្រាបនេះដែរ មានការចូលរួមពីមន្ត្រីមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត៣រូប កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច៦រូប មន្ត្រីបរិស្ថាន១១រូប សហគមន៍២រូប ប្រជាការពារ៣រូប ដោយបានប្រើប្រាស់កាណូត៤គ្រឿង។
ជាមួយនឹងការចុះបង្រ្កាបនេះ ក្រុមការងារបានដកហូតឧបករណ៍២៥ឡុក សាច់រ៉ាវប្រមាណ៣២០០ម៉ែត្រ ចំរឹងប្រមាណ១៥២០ដើម និងប្រលែងកូនត្រីប្រមាណ៥៥គីឡូក្រាម។
ក្នុងនោះអាជ្ញាធរខេត្ត បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាប្រជានេសាទទាំងអស់សូមកុំនេសាទក្នុងរដូវបិទនេសាទ និងកុំនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់៕



No comments:

Post a Comment