Monday, August 05, 2019

នៅឆ្នាំ២០២០ខាងមុខនេះ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២០ខាងមុខនេះ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីនឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលប្រការនេះកត្តាសន្តិសុខគឺជាបន្ទុករបស់នគរបាលជាតិរបស់យើង។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រ វិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញា​បត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១,៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំកំពូលឆ្នាំ២០២០ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២ និងទទួលរៀបចំប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ផងដែរ ដូចនេះ នគរបាលជាតិយើងមានតួនាទីសំខាន់ណាស់ក្នុងការធានារ៉ាប់រងថែរក្សាសណ្តាប់ធ្នាប់ ដើម្បីឱ្យការប្រជុំខាងមុខនោះប្រព្រឹត្តទៅបានល្អ៕





No comments:

Post a Comment