Wednesday, July 10, 2019

នៅថ្ងៃទី១២ កក្កដា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់តាមរយៈបណ្តាញសង្គមហ្វេស​ប៊ុកថា លោកបានចេញពីមន្ទីរពេទ្យប្រទេសសឹង្ហបុរីហើយកាលពីម្សិលមិញ ហើយនៅថ្ងៃនេះនឹងអញ្ជើញមកភ្នំពេញវិញដើម្បីរៀបចំដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅក្នុង Facebook ថា «ជនរួមជាតិជាទីនឹករឮក និងកូនក្មួយជាទីស្រឡាញ់ ពុកបានចេញពីមន្ទីរពេទ្យមកនៅសណ្ឋាគារតាំងពីព្រឹកម្សិលម៉ិញម្ល៉េះ។ ថ្ងៃទី១០ កក្កដា នេះ នឹងត្រឡប់មកដល់ភ្នំពេញវិញ ដើម្បីដឹកនាំប្រជុំគណៈរដ្ឋមន្ត្រីនៅ ទី ១២ កក្កដា ២០១៩។ អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយដែលបានជូនពរឬបារម្ភពីសុខភាពខ្ញុំ»៕

No comments:

Post a Comment