Tuesday, July 16, 2019

លោកស្រីតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យ

កំពង់ឆ្នាំង៖ លោកស្រី កុប ម៉ារីយ៉ាស អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងរួមដំណើរដោយ លោក សាន់ យូ សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ាន ណាវី សមាជិករដ្ឋសភាមណ្ឌលក្រុងភ្នំពេញ និងលោកស្រី ម៉ាន ចិន្តា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងសហការីជាច្រើនរូបទៀត នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ បានអញ្ជើញចុះសាកសួរសុខទុក្ខ អ្នករងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន ៣គ្រួសារស្ថិតនៅភូមិ ស្វាយបាកាវ ឃុំតាជេស ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងការអញ្ជើញចុះសាកសួរសុខទុក្ខនោះដែរ លោកស្រី រួមទាំងសប្បុរជនអមដំណើរបាននាំយក សម្ភារ: និងថវិកាមួយចំនួនចែកជូនដល់គ្រួសាររងគ្រោះទាំងបីគ្រួសាររួមមាន៖ អង្ករ ២៥ គីឡូក្រាម ភួយ ១ ម៉ុង ១ កន្ទេល ១ សារុង ១ ក្រម៉ា១ កំម្រាល ១ អាវ ១ ជូទុង ១ និងថវិកា ១.២៤០.០០០ រៀលក្នុងមួយគ្រួសារ ៕



No comments:

Post a Comment