Tuesday, July 16, 2019

ពិធីចុះហត្ថលេខាលើភាពជាដៃគូរវាងធនាគារ ស្ថាបនា និងទ្រូម៉ាន់នី

កិច្ចសហប្រតិបត្តិការជាដៃគូរវាងធនាគារស្ថាបនា និងទ្រូម៉ានីនីនាពេលនេះ គឺជាការឆ្លុះបញ្ចំាងនូវការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុនទាំងពីរ ដើម្បីផ្តល់ជូនមធ្យោបាយផ្ទេរប្រាក់កាន់តែងាយស្រួល ឆាប់រហ័សនិងសុវត្ថិភាពដល់គ្រប់អតិថិជន ដែលនិយមប្រើប្រាស់បច្ចេកវិទ្យាទំនើប និងអតិថិជនដែលមិនទាន់បានប្រើប្រាស់សេវាកម្មធនាគារនៅឡើយ។
លោក លឹម អូន ប្រធាននាយកប្រតិបត្តិធនាគារស្ថាបនា បានថ្លែងថា «យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលចាប់ពីពេលនេះទៅ អតិថិជនទាំងអស់អាចធ្វើការផ្ទេរប្រាក់ពីគណនីនៅធនាគារស្ថាបនា ទៅកាន់ Wallet របស់អតិថិជនទ្រូម៉ាន់នី បានដោយងាយស្រួល និងរលូន។ ជាមួយគ្នានេះដែរ អតិថិជនរបស់ធនាគារស្ថាបនា ក៏អាចធ្វើការបង់ប្រាក់កម្ចីរបស់ខ្លួន ដោយគ្រាន់តែធ្វើការផ្ទេរប្រាក់ពី Wallet ទ្រូម៉ាន់នី ទៅគណនីចរន្ត ឬគណនីសន្សំ នៅធនាគារស្ថាបនា ដែលនឹងធ្វើការទូទាត់ប្រាក់កម្ចីនោះដោយស្វ័យប្រវត្តិ»
លោកបានថ្លែងបន្ថែមថា «មិនត្រឹមតែប៉ុណ្ណោះ អតិថិជនធនាគារស្ថាបនា ក៏អាចបង់ប្រាក់កម្ចីរបស់ខ្លួនជាសាច់ប្រាក់សុទ្ធនៅតាមភ្នាក់ងារទ្រូម៉ាន់នីនៅទូទាំងប្រទេស»
ដូចនេះ ជាមួយ កម្មវិធី Sathapana Mobile និង សេវាកម្ម iBanking លោកអ្នកអាចធ្វើការផ្ទេរប្រាក់ពីគណនីនៅធនាគារស្ថាបនា ទៅ Wallet ទ្រូម៉ាន់នី បានយ៉ាងងាយស្រួលបំផុត។
ជាមួយគ្នានេះអ្នកស្រី អ៊ុក រ៉ាវី អគ្គនាយកស្តីទីរបស់ទ្រូម៉ាន់នីបានលើកឡើងថា «ដើម្បីអបអរសាទរកិច្ចសហប្រតិបត្តិការភាពជាដៃគូនេះ អតិថិជននឹងទទួលបាននូវការផ្តល់ជូនពិសេសសម្រាប់ថ្លៃសេវាកម្មផ្ទេរប្រាក់ពី Sathapana Mobile ទៅ TrueMoney App និងពី TrueMoney App ទៅ Sathapana Mobile ដោយមិនគិតកម្រៃចាប់ពីថ្ងៃទី១៥ខែកក្កដារហូតដល់ថ្ងៃទី១៥ ខែតុលាឆ្នាំ២០១៩។ដូចនេះ យើងខ្ញុំ សូមប្រកាស់ជាផ្លូវការនូវការផ្តល់ជូនជាពិសេសនេះចាប់ពីពេលនេះតទៅ ហើយយើងខ្ញុំសង្ឃឹមថា នេះជាការផ្តល់ជូនដ៏ទាក់ទាញសម្រាប់អតិថិជនទាំងអស់»
ធនាគារស្ថាបនា នៅតែខិតខំអភិវឌ្ឍ និងបន្តផ្តល់ជូនជម្រើសឌីជីថល ប្រកបដោយប្រសិទ្ធភាពសម្រាប់អតិថិជនដើម្បីផ្ទេរប្រាក់ ទាំងសម្រាប់តម្រូវការផ្ទាល់ខ្លួនឬតម្រូវការអាជីវកម្មគ្រប់ទីកន្លែងទូទាំងប្រទេស។ ជាមួយទូរស័ព្ទដៃ ធនាគារស្ថាបនាបាននាំមកនូវសេវាកម្មហិរញ្ញវត្ថុដ៏ទំនើបរបស់ខ្លួនតាមរយៈ Sathapana Mobile ដល់អតិថិជន ហើយឥឡូវនេះ នឹងមានផ្តល់ជូនតាមរយៈ TrueMoney app បន្ថែមទៀត៕
 អំពីធនាគារស្ថាបនាធនាគារស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេសកម្ពុជាដែលមានទ្រព្យសកម្មសរុបលើសពី 1.3 ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកបម្រើការងារ ច្រើនជាង 4,000 នាក់។ យើងមានបណ្ដាញសាខាធំជាងគេទីពីរនៅក្នុងប្រទេសកម្ពុជាចំនួន 171 សាខា និងម៉ាស៊ីនអេធីអឹមចំនួន 161 គ្រឿង ដែលមានសមត្ថភាពទទួលយកក្រដាសប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ យើងផ្ដល់សេវាកម្មធនាគារដ៏ពេញលេញដូចជា សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវា iBanking សេវាធនាគារតាមទូរស័ព្ទដៃសេវាប័ណ្ណឥណពន្ធនិងប័ណ្ណឥណទានប្រភេទវីសា សេវាផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅប្រទេស សេវាផ្ទេរប្រាក់ជុំវិញពិភពលោក (Western Union) ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាកម្មផ្សេងៗទៀតជាច្រើន។
ចុចដោនឡូត TrueMoney App ឥឡូវនេះ http://onelink.to/truemoneyapp_sk ៕



No comments:

Post a Comment