Tuesday, July 16, 2019

ក្រសួងមុខងារសាធារណៈ ប្រកាសជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌចំនួន ១៤៥កន្លែង

ក្រសួងមុខងារសាធារណៈ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើស ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌ សរុបចំនួន ១៤៥កន្លែង សម្រាប់ឆ្នាំ២០១៩។
សូមជម្រាបផងដែរថា កាលបរិច្ឆេទលក់ពាក្យនិងទទួលពាក្យ: ចាប់ផ្តើមពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ត្រឹមវេលាម៉ោង ១៧:០០នាទី។
ទីកន្លែងទទួលពាក្យៈ
១- បេក្ខជនដែលដាក់ពាក្យសុំសិទ្ធិប្រឡងនៅក្រសួងមុខងារសាធារណៈ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ត្រូវមកទិញពាក្យ និងដាក់ពាក្យ នៅនាយកដ្ឋានគ្រប់គ្រងក្របខ័ណ្ឌ នៃក្រសួងមុខងារសាធារណៈ (អគារបែរមុខទៅលិច ជាន់ផ្ទាល់ដី បន្ទប់A05)។
២- បេក្ខជនដែលដាក់ពាក្យសុំសិទ្ធិប្រឡងនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងតាមបណ្ដាមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវមកទិញពាក្យ និងដាក់ពាក្យនៅនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
សូមបញ្ជាក់៖ បេក្ខជនអាចដាក់ពាក្យសុំសិទ្ធិប្រឡងបានតែមួយក្រសួង ស្ថាប័ន តែប៉ុណ្ណោះ។
សូមអានសេចក្តីជូនរបស់ក្រសួងមុខងារសាធារណៈ នៅខាងក្រោមដូចតទៅ៖








No comments:

Post a Comment