Tuesday, October 23, 2018

រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ ណែនាំដល់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ត្រូវត្រៀមខ្លួនឱ្យបានល្អ ស័ក្តិសមជាតំណាងយុវជនកម្ពុជា

នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នាទីស្តីការក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ បានអនុញ្ញាតឱ្យតំណាងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងប្រតិភូយុវជនកម្ពុជា ចំនួន៣៣ នាក់ បានចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍។
ក្នុងឱកាសនៃជំនួបនោះផងដែរ បន្ទាប់ពីបានស្តាប់នូវការប្តេជ្ញាចិត្តរបស់តំណាងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់យកទៅប្រតិបតិ្ត ដល់ប្រតិភូយុវជនកម្ពុជា ដើម្បីត្រៀមខ្លួនឱ្យបានល្អ និងស័ក្តិសមជាតំណាងយុវជនកម្ពុជា ទៅចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ថ្នាក់អន្តរជាតិមួយនេះ ឱ្យមានប្រសិទ្ធភាព និងជោគជ័យ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី អង្គ វង្ស វឌ្ឍានា ក៏បានផ្តល់ជាប្រាក់ឧបត្ថម្ភមួយចំនួន ដើម្បីជាការចូលរួមគំាទ្រដល់សកម្មភាពរបស់ប្រតិភូយុវជនកម្ពុជាផងដែរ៕














No comments:

Post a Comment