Tuesday, July 10, 2018

ប្រធានគណៈចលនាសាសនិកឥស្លាម CPP បន្តយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅឃុំកំពង់ទ្រាស ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ បានដឹកនាំថ្នាក់ដឹកនាំសមាជិក សមាជិកា គណៈចលនារបស់ខ្លួនឆ្ពោះទៅកាន់ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីជួបសំណេះសំណាល និងឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពីសហគមន៍ខ្មែរឥស្លាមដល់មូលដ្ឋាន និយាយរួមគឺតាមឃុំនីមួយៗទូទាំងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
យុទ្ធនាការនេះ បានចាប់ផ្តើមសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរឥស្លាម ជាពិសេសសកម្មជនគណបក្ស​ទូទាំងឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ នឹងមហាជនប្រមាណជាង ៩០០នាក់។
តាមការបញ្ជាក់ពីលោកប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា ក្នុងយុទ្ធនាការឃោសនាដែលនៅសល់១៩ថ្ងៃទៀតនេះ គណៈចលនានឹងអញ្ជើញជួបសំណេះសំណាល ជាមួយសាសនិកឥស្លាមទូទាំងប្រទេសទាំង២៥រាជធានី-ខេត្ត ដែលគ្រោងនឹងជួបជុំនៅ១១០កន្លែង ដែលមានចំនួន៧៩ឃុំ-សង្កាត់ និង៥៥ក្រុងស្រុកខណ្ឌ។

លោក អូស្មាន ហាស្សាន់ បានផ្សព្វផ្សាយពីគោលនយោបាយសំខាន់ៗទាំង១១ចំណុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិទី៦ ឆ្នាំ២០១៨-២០២៣ ក៏ដូចជាការរំលឹកអំពីអត្ថ​ប្រយោជន៍​នានាដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានផ្តល់ និងដោះស្រាយជូន​សហគមន៍​ខ្មែរឥស្លាម និងសហគមន៍ជាតិទាំងមូល ៕





No comments:

Post a Comment