Tuesday, July 10, 2018

រឿងអាស្រូវបុរសល្មោភកាម ផាត់ ផល្លា

យោងតាមការបង្ហោះផ្សាយរបស់គណនីFacebook យុត្តិធម៌សង្គម នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៨នេះ មានខ្លឹមសារថា ៖ នារី​រងគ្រោះដែល​ជាកម្មការនី​ដោយមន្ត្រីអស់សាច់ជំនិតលោក កឹម សុខា បានបន្តលាតត្រដាង​អំពីស្នេហាស្មោគគ្រោករបស់ ផាត់ ផល្លា ជាមួយនារីពេទ្យយោធាម្នាក់នៅខេត្តបាត់ដំបង ។ ក្នុងពេលជាមួយគ្នា ដោយភាពមិនស្កប់ស្កល់នឹងតម្រេកតណ្ហា ផាត់ ផល្លា បានទាក់ទងរួមរក្សស្នេហា ជាមួយនារីម្នាក់ទៀតឈ្មោះ កញ្ចនា ដែលធ្វើពេទ្យទាហាននៅ នៅខេត្តបាត់ដំបង ។ ដើម្បីលាក់បាំងពីប្រពន្ធដើមឈ្មោះ សុខថា ជនល្មោភកាម ផាត់ ផល្លា តែងតែលួចស្កាត់ទៅជួបគ្នា នៅខេត្តបាត់ដំបង ហើយក៏មាន ពេលខ្លះ នារី កញ្ចនា ក៏មក
រក​ផាត់ ផល្លា ដល់ភ្នំពេញ។ចាប់តាំងពីមានស្នេហាត្រួតគ្នា ពីរ បី ផាត់ ផល្លាក៏ចាប់ផ្តើមបង្ករឿងដោយប្រើពាក្យសំដីអសុរសមកលើនារីអភព្វ័ស្នេហ៍ដែលជាកម្មការនីស្ទើររាល់ថ្ងៃ ។គេទាំងពីរនាក់ ផាត់ ផល្លា និង កញ្ចនា បានសារសងស្នេហាតាមទូរសព្ទ័ដោយគ្មានការលាក់លៀម ព្រោះតាមដឹងច្បាស់ ផាត់ ផល្លា បានបង្ហើបឲ្យដឹងថា នារីកញ្ចនា មានវយ័ចំណាស់បន្តិច ប៉ុន្តែនាងមានទ្រពសម្បត្តិគួរសម ព្រោះនាងមានរបរបន្ថែមជាមេកន្ទុយលេខផងដែរ ដែលខុសគ្នាពីកម្មការនីអភព្វ័ដែលគ្មានទ្រព្យធនអ្វីសោះ៕



No comments:

Post a Comment