Tuesday, July 10, 2018

គ្រូបង្រៀននៅអនុវិទ្យាល័យម្នាក់ ដែលញុះញង់ពលរដ្ឋមិនឱ្យទៅបោះឆ្នោត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនគ្រូបង្រៀននៅអនុវិទ្យាល័យត្រពាំងចាន់ ក្នុងឃុំត្រពាំងចាន់ ស្រុកបូរិបូរណ៍ ក្រោយពីជនម្នាក់នេះ បានញុះញង់ដល់ពលរដ្ឋមិនឱ្យទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។

សូមបញ្ជាក់ថា ជនសង្ស័យដែលដើរញុះញង់ពលរដ្ឋមិនឱ្យទៅបោះឆ្នោត មានឈ្មោះអ៊ុ សាវ៉ាន ជាគ្រូបង្រៀន និងជាអតីតជំទប់ទី២ ឃុំឆ្នុកទ្រូផងដែរ។ ការឃាត់ខ្លួនបានធ្វើឡើងនៅយប់ថ្ងៃទី៨ ខែកក្កដា ប៉ុន្តែត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញនៅថ្ងៃម្សិលមិញ បន្ទាប់ពីជននេះបានធ្វើកិច្ចកិច្ចសន្យាបញ្ឈប់នូវការធ្វើសកម្មភាពបែបនេះបន្តទៀត។
យោងតាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍ផ្សារឆ្នាំង បានឱ្យដឹងថា ការឃាត់ខ្លួនបុគ្គលរូបនេះ បានធ្វើឡើងនៅភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង៕




No comments:

Post a Comment