Friday, May 04, 2018

ខេត្តកំពតទទួលស្វាគមន៏ការ​ប្រកួត​កីឡា​បាល់​ទាត់​ពាន​រង្វាន់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨

កំពត៖ ពហុកីឡាដ្ឋានខេត្តកំពត នៅទី០២ ខែឧសភា ឆ្នាំ២០១៨ បានរៀបចំពិធី​ប្រកួតកីឡា​បាល់ទាត់​ពានរង្វាន់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើក​ទី​១២ ឆ្នាំ​២០១៨ វគ្គ​៨​ក្រុម​ចុង​ក្រោយ​​រវាងខេត្តកំពត និង​ខេត្តមណ្ឌលគីរី ក្រោម​អធិបតីភាព លោក ស៊ឹម វុទ្ធា អភិបាល​រង​ខេត្ត តំណាងលោក​ ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត  ព្រម​ទាំង​មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរងកងកម្លាំងទាំង៣ថ្នាក់ខេត្ត ប្រធានមន្ទីរ អង្គ​ភាព​ជុំវិញខេត្ត នាយក នា​យក​រង​ទីចាត់​ការ​សា​លាខេត្ត អភិបាលក្រុង ស្រុក ក្រុមកីឡាករ និង​ទស្សនិកជនយ៉ាងច្រើនកុះករ។

ដំណើរការនៃ​ការ​ប្រកួតដណ្តើ​មពានរង្វាន់នេះ គឺចាប់ផ្តើមពីវេលាម៉ោង ៣:០០​រសៀល និង​បញ្ចប់​នៅ​ម៉ោង ៥:០០​ល្ងាច។ បន្ទាប់ពីការបញ្ចេញនូវបច្ចេកទេសប្រកួត និង​តស៊ូ​យ៉ាង​ស្វិត​ស្វាញ​រយៈ​ពេល ០២​​ម៉ោង​​កន្លង​ទៅ ក្រុមកីឡាករខេត្តកំពត​ទទួលបានជ័យជំនះ​លើ​ក្រុមកី​ឡាករ​មក​ពី​ខេត្តមណ្ឌលគីរី ដោយ​ពិន្ទុ ៣ ទល់នឹង ២៕

កិច្ចបញ្ចប់​ការ​ប្រកួត លោក ស៊ឹម វុទ្ធា បានផ្តល់ថវិការបស់រដ្ឋបាលខេត្តកំពត ជូន​ដល់​អ្នក​រៀប​ចំកម្ម​វិធី​​ប្រកួតចំនួន ១​លាន​រៀល និង​ឧបត្ថម្ភ​ក្រុម​ការងារ​ទូរទស្សន៏​បាយ័ន​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​ចំនួន ២​លាន​រៀល​​ផង​ដែរ៕








No comments:

Post a Comment