Friday, May 04, 2018

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត ចុះពិនិត្យ និង​ព្យាបាល​ជម្ងឺបឋម ជូនប្រជាពលរដ្ឋ​ក្រី​ក្រ​ប្រមាណ ៥៣១​គ្រួសារ ​ដោយ​​ឥត​​គិត​​ថ្លៃ​

​កំពត៖ ដោយមានការណែនាំ និងចង្អុលបង្ហាញរបស់លោក ជាវ តាយ សមាជិក​គណៈ​កម្មាធិ​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈ​កម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្តគយ លោក នៃ គង់ សមាជិក​គណៈ​កម្មា​ធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​អចិន្រ្តៃយ៏​គណៈ​កម្មាធិការ​គណបក្ស​ខេត្ត បានអញ្ជើញជាអធិបតី​ក្នុង​កម្ម​វិធី​ពិនិត្យ និងព្យាបាលជម្ងឺបឋម ជូន​ប្រជា​ពលរដ្ឋ មកពីឃុំចំនួន​៣ ក្នុង​ស្រុក​ឈូក ខេត្ត​កំពត។

ពិធីនេះមានការចូលរួមពីក្រុមការងារយុវជនគណបក្សខេត្ត លោក លោកស្រី​ក្រុមការងារ​ចុះ​ជួយ​ឃុំ  លោក ខៀវ រិទ្ធីភ័ណ្ឌ ប្រធានគណៈ​កម្មាធិការគណបក្ស​ស្រុកឈូក និង​ក្រុម​ការ​ងារ​យុវជនគណបក្ស​ស្រុក ក្នុងនោះដែរ ក៏មានវត្តមាន​លោកវេជ្ជៈបណ្ឌិត បូ ចាន់ដារ៉ា ជាប្រ​ធាន​ក្រុម បានចុះពិនិត្យ​ព្យា​បាល​ជម្ងឺបឋម​ដល់មូល​ដ្ឋាន​ផ្ទាល់ និង​ចែកថ្នាំ​ពេទ្យ​ជូន​ដល់បង​ប្អូន​ប្រជា​ពលរដ្ឋដោយឥតគិតថ្លៃ និងដោយមិនប្រកាន់និន្នាការនយោបាយ ចំនួន៥៣១គ្រួសារ មកពី ៣ឃុំ រួមមាន៖ ឃុំ​បឹងនិមល ឃុំ​ល្បើក និងឃុំ​ត្រពាំងបី ស្ថិតក្នុងស្រុកឈូក ខេត្តកំពត។

សកម្មភាពមនុស្សធម៏នេះ បានបង្ហាញនូវការគិតគូរពី​សុខុមាលភាព​ប្រជាជនពីគ្រប់​ស្រ​ទាប់​វណ្ណៈ​ ពីមន្រ្តី​គណបក្សប្រជាជនកម្ពុជា ក្រោម​ការដឹកនាំរបស់លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្រមុខ​ដឹក​នាំគណបក្ស​ប្រជាជន​កម្ពុជាដ៏​ឆ្នើម នាំមកនូវសុខសន្តិភាព និង​ការអភិវឌ្ឍ​ជាតិ​​មក​ដល់​សព្វ​ថ្ងៃ​នេះ៕










No comments:

Post a Comment