Tuesday, April 03, 2018

​​​​​​​​​​​​​​​​​​​​​​​​​​​​​ចិន និងវៀតណាមអំពាវនាវឱ្យដោះស្រាយបញ្ហាជម្លោះដែនសមុទ្រ

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិន និងវៀត​ណាម​គួរតែដោះស្រាយជម្លោះរបស់ពួកគេនៅក្នុងសមុទ្រចិនខាងត្បូង តាមរយៈការពិភាក្សា និងរួមគ្នា​ទាញ​យក​ផលប្រយោជន៍នៅក្នុងដែនទឹករបស់ខ្លួន។

គាត់បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីជំនួបជាមួយលោក Pham Binh Minh រដ្ឋមន្ត្រីការបរទេស និងជាឧបនាយករដ្ឋមន្ត្រីវៀតណាមនៅទីក្រុងហាណូយថា «យើងបានឯកភាពថា ការ​ដោះ​ស្រាយបញ្ហា​ដែន​សមុទ្រ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេ​ភាគី​ប្រកបដោយចីរភាព​»។

ប្រទេសចិនទាមទារ ៩០% នៃដែនសមុទ្រនេះ ដែលកំពុងកសាង និងធ្វើយោធូបនីយកម្មលើតំបន់​ថ្ម និងថ្មប៉ប្រះទឹកនៅក្នុងដែនទឹករបស់ខ្លួន។

ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម ក៏ទាមទារផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង តាម​​រយៈ​ពាណិជ្ជកម្មឆ្លងកាត់ជារៀងរាល់ឆ្នាំដែលមានតម្លៃប្រហែល ៥ ពាន់ពាន់លានដុល្លារ។ ប្រទេស​​វៀត​ណាម គឺជាប្រទេសប្រឆាំងយ៉ាងបើកចំហជាមួយចិនអំពីបញ្ហានេះ។

 លោក Wang បានមានប្រសាសន៍ថា «ភាគីទាំងពីរគួរតែដោះស្រាយជម្លោះតាមរយៈការពិភាក្សា និងបញ្ឈប់ការចាត់វិធានការជាឯកតោភាគី ដែលអាចធ្វើឱ្យកាន់តែស្មុគស្មាញ និងពង្រីក​ជម្លោះ។

«ក្នុងពេលជាមួយគ្នា (ភាគីទាំងពីរ) គួរតែជំរុញកិច្ចសហប្រតិបត្តិការនៅសមុទ្ររួមទាំងកិច្ចពិភា​ក្សា​ស្តីពីការធ្វើអាជីវកម្មរួមគ្នាផងដែរ»។

លោក Wang និងលោក Minh បាននិយាយថា ទំនាក់ទំនងទ្វេភាគីបានមើលឃើញការអភិវឌ្ឍវិជ្ជមាន ដោយមានការកើនឡើងផ្នែកពាណិជ្ជកម្ម និងការវិនិយោគនៅពេលដែលប្រទេសជិតខាងទាំងពីរបាន​បើកទ្វារទីផ្សារទៅវិញទៅមក។ ពាណិជ្ជកម្មទ្វេភាគីបានកើនលើស ១០០ ពាន់លានដុល្លារកាលពីឆ្នាំមុន។

លោក Minh បាននិយាយថា វៀតណាម និងចិនបានចែករំលែកការទទួលខុសត្រូវ ដើម្បីរក្សាសន្តិ​ភាព និងស្ថិរភាពនៅក្នុងតំបន់ ដោយរំលឹកឡើងវិញនូវគោលជំហររបស់វៀតណាមថា ជម្លោះ​ដែន​សមុទ្រត្រូវដោះស្រាយដោយសន្តិភាព និងស្របតាមច្បាប់អន្តរជាតិ៕

​ប្រភព៖ Reuters ចុះថ្ងៃទី០២ ខែមេសា​ ឆ្នាំ២០១៨


No comments:

Post a Comment