Tuesday, April 03, 2018

លោក ហេង សំរិន ផ្ញើសារលិខិតជូនពរ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ

ក្នុងឱកាសដ៏នក្ខត្តឫក្សប្រារព្ធខួបកំណើតគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ របស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ស្អែកនេះ លោក ហេង សំរិន ប្រធានរដ្ឋសភា សូមជូនពរ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទទួលបាននូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយភាពសម្បូរសប្បាយ រុងរឿងជារៀងរហូតទៅ។

ឆ្លៀតក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមនេះដែរ ក្នុងនាមលោកប្រធានរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកនៃ​រដ្ឋសភា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមប្រោះព្រំប្រសិទ្ធ​ពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខជូនដល់ លោកនាយករដ្ឋមន្រ្ដី និងភិរិយា ព្រមទាំងបុត្រា បុត្រីចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមសមប្រកបតែសុខ និងចម្រើន ព្រមទាំងពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕


No comments:

Post a Comment