Tuesday, April 03, 2018

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះជួបធ្វើការសំណេះសំណាលសួរសុខទុក្ខបងប្អូនក្រុមគ្រួសារម៉ូតូឌុប

(ពោធិ៍សាត់) នៅថ្ងៃទី០៣ ខែមាសា ឆ្នាំ ២០១៨ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយ អស់លោក លោកស្រីជាប្រធាន តាមមន្ទីរនានាជាច្រើនរូបទៀត បានអញ្ជើញចុះជួបធ្វើការសំណេះសំណាលជាមួយបងប្អូនក្រុមគ្រួសារម៉ូតូឌុប។

នេះជាលើកទី៦ហើយ ដែលក្រុមគ្រួសារម៉ូតូឌុប ទាំង៩១៩នាក់ ក្នុងនោះស្ត្រី ១៣នាក់ មកពី ៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ត្រូវបាន លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ធ្វើពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអាវដែលជាឯកសណ្ឋានសំគាល់ថាម៉ូតូឌុបខេត្តពោធិ៍សាត់នៅបរិវេណពហុកីឡាដ្ឋានខេត្តពោធិ៍សាត់ ដែលស្ថិតក្នុង ភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។ ហើយកន្លងមកលោកតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ទៅលើក្រុមម៉ូតូឌុប ក៏ដូចជាក្រុមតាក់ស៊ីដូចគ្នាដែរ។

លោកអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើរដល់បងប្អូនទាំងអស់អោយចេះស្រលាញ់គ្នា អត់អោនអោយគ្នា យោគយល់គ្នាទៅវិញទៅមក ព្រោះយើងជាក្រុមគ្រួសារខ្មែរតែមួយ។
លោកក៏ បានរៀបចំអាហារសាមគ្គី ព្រមទាំងចែកអាវ និងសារ៉ុង ម្នាក់មួយៗដល់ក្រុមគ្រួសារម៉ូតូឌុបយើង៕








No comments:

Post a Comment