លោកបានថ្លែងដូចនេះ ក្នុងឱកាសជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយកូនក្មួយកម្មករកម្មការិនី ជាង១ម៉ឺន៥ពាន់នាក់ មកពីរោងចក្រនានា នៅតំបន់អូឌឹម ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា មុំទាំង៣ផ្នែកនេះ គឺមិនអាចបាត់បង់ផ្នែកណាមួយបានទេ ប៉ុន្តែផ្នែកដែលសំខាន់ជាងគេ គឺទាក់ទងទៅនឹងផ្នែករដ្ឋតែម្តង បើរដ្ឋដួលរលំ ឬរដ្ឋអស្ថិរភាពហើយនោះ បានសេចក្តីថា មុំ២ទៀត គឺមុំផ្នែកកម្មករ និងមុំផ្នែកឯកជន (ការវិនិយោគ) គឺច្បាស់ជាមិនអាចគង់វង្សបានទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ក្មួយៗកម្មករកម្មការិនីទាំងអស់ ដែលតែងតែផ្តល់ក្តីស្រឡាញ់រាប់អានដល់រូបលោក ហើយលោកសំណូមពរឱ្យបង្កើត និងរក្សាឱ្យបាននូវសុខដុមនីយកម្មការងារ រវាងកម្មករនិយោជិត និងនិយោជក ដែលជាកត្តាមិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ៕

No comments:
Post a Comment