Wednesday, December 06, 2017

លិខិតមិត្តអ្នកអាន៖ ល្មមបញ្ចប់គំនិតចងអាឃាត បំផ្លាញសេចក្តីសុខរបស់ប្រជាជនកម្ពុជាទៅ

អនិច្ចាប្រជាជនកម្ពុជាយើង ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ប្រសិនបើសម្បូរអ្នកស្នេហាជាតិដូចបច្ចុប្បន្នកាល ដែលស្វះស្វែងរកជំនួយអន្តរាគមន៍នានា ពីខាងក្រៅដើម្បីដាក់សម្ពាធ ដាក់ទណ្ឌកម្ម លើរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត ដូចអ្វីដែលពួកគេកំពុងធ្វើយ៉ាងសកម្មមកលើកម្ពុជានាពេលនេះ ប្រហែលជា ប៉ុល ពត គ្មានឱកាសបានសម្លាប់ប្រជាជនស្លូតត្រង់អស់រាប់លាននាក់នោះទេ ។

ប៉ុន្តែពួកអស់នេះ ជាពិសេសមេក្រុមឧទ្ទាម សម រង្ស៊ី បែរជាសម្ងំរស់ស្រួលនៅក្រៅប្រទេស នៅពេលនោះទៅវិញ។ ដូច្នេះក្នុងនាមជាពលរដ្ឋខ្មែរមួយរូប សូមអង្វរ ឱ្យបញ្ចប់ទៅគំនិតចងអាឃាត បំផ្លាញសេចក្តីសុខរបស់ប្រជាជនកម្ពុជា តាមរយៈបេសកកម្មញុះញុង ឆ្កឹះឆ្កៀល បញ្ឆេះកំហឹង បោកបញ្ឆោត នេះទៅទៀតទៅ ទុកអោយកម្ពុជាស្គាល់សន្តិភាព និងការអភិវឌ្ឍបានយូរជាងនេះផងចុះ! ។
ប្រជាពលរដ្ឋកម្ពុជាបានឆ្លងកាត់ ការឈឺចាប់រាប់សិបឆ្នាំមកហើយ យើងទើបបានស្គាល់សន្តិភាព ដែលមានរយៈពេលខ្លីជាងសង្គ្រាមនៅឡើយទេ។ ខ្ញុំសូមបញ្ជាក់ថា ទោះបីជាអស់លោកខំបំផ្លាញកម្ពុជាយ៉ាងណា ក៏វាមិនអាចទៅរួចដែរ គឺបានតែត្រឹមយល់សប្តិប៉ុណ្ណោះ!៕

ដោយ៖ រាស្ត្រខ្មែរ




No comments:

Post a Comment