Wednesday, December 06, 2017

លោក សុខ ឥសាន លើកឡើងពី​ ចរិតប្រទូស្រ្តរាយ​ក្បត់ជាតិ​សួរពូជរបស់​ទណ្ឌិត​ សម រង្ស៊ី​មកលើជាតិ​និងប្រជាជនកម្ពុជា​

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានលើកឡើងថា សម រង្សី ជាទណ្ឌិត និងជាជនក្បត់ជាតិសួរពូជ តាំងពីឪពុកមក ដែលតែងតែប្រព្រឹត្តអំពើប្រទូស្ត្ររាយចំពោះជាតិ និងប្រជាជនកម្ពុជា លក់ក្បាលឱ្យបរទេស ធ្វើអាយ៉ងបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ បម្រើផលប្រយោជន៏បរទេស តាំងពីជាន់ដី ស្រុកខ្មែរមក។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបន្តទៀតថា ទណ្ឌិតរូបនេះតែងតែធ្វើសកម្មភាពជាឧបសគ្គរារាំងដល់ការរីកចម្រើនទៅមុខរបស់ប្រទេសជាតិ ប្រព្រឹត្តតែអំពើប្រទូស្ត្ររាយនាំឱ្យមានគ្រោះថ្នាក់ដល់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា ដូចជា៖ បំផ្លាញនីតិរដ្ឋនៅកម្ពុជា បំផ្លាញសន្តិភាព ស្ថេរភាពនយោបាយ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជា ប្រព្រឹត្តតែអំពើញុះញង់ឱ្យមានការបែកបាក់ជាតិ និងរើសអើងក្នុងសង្គមជាតិ ញុះញង់ឱ្យមានការរើសអើង និងប្រកាន់ជាតិសាសន៍ ចង់បង្កសង្គ្រាមជាមួយប្រទេសជិតខាង ដើរញុះញង់និងអង្វរប្រទេសនានាឱ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើរាជរដ្ឋាភិបាលកម្ពុជា នាំដល់មានបញ្ហាអត់ការងារធ្វើរបស់កម្មករ និយោជិត ដែលនាំឱ្យមានជីវភាពលំបាក និងញុះញង់ឱ្យកងកម្លាំប្រដាប់អាវុធ ងាកចុងកាំភ្លើងប្រឆាំងនឹងរាជរដ្ឋាភិបាលរបស់ខ្លួនជាដើម។

លោក សុខ ឥសាន បានបន្ថែមថា សកម្មភាពទាំងឡាយរបស់ សម រង្ស៊ី បញ្ជាក់ច្បាស់ថា ទណ្ឌិត សម រង្ស៊ី ពិតជាជនក្បត់ជាតិ តពីឪពុកឈ្មោះ សម សារី ជាជនក្បត់ជាតិក្នុងសម័យសង្គមរាស្ត្រនិយម នាទសវត្សរ៍ឆ្នាំ១៩៥០ មក។ រាល់សកម្មភាពរបស់ សម រង្ស៊ី គឺមិនចង់ឱ្យប្រទេសជាតិមានសន្តិភាព ស្ថេរភាពនយោបាយ និងប្រជាជនមានជីវភាពសម្បូរសប្បាយ រីកចម្រើនរុងរឿងឡើយ៕


No comments:

Post a Comment