Tuesday, July 18, 2017

តើជនជាតិចិនកំពុងតែត្រូវបានគេយកធ្វើជាគោលដៅនៅក្នុងប្រទេសឡាវឬ?

អស់រយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីជនជាតិចិនម្នាក់ត្រូវបានគេបាញ់សម្លាប់នៅក្នុងប្រទេសឡាវ មិនមានកាលើកឡើងជាសាធារណៈពីអត្តសញ្ញាណរបស់អ្នកវាយប្រហារ និងពីគោលបំណងនៃការធ្វើឃាតនេះទេ។
ប៉ុន្តែបញ្ហានេះមិនបានបញ្ឈប់ ក្រុមអ្នកវិភាគមិនឱ្យបញ្ចេញទស្សនៈនោះដែរ ដែលថាបុគ្គលត្រូវបានគេយកធ្វើជាគោលដៅនោះ គឺដោយសារតែភាពមិនសប្បាយចិត្តកាន់តែខ្លាំងឡើងជាមួយនឹងឥទ្ធិពលសេដ្ឋកិច្ចកំពុងតែកើនឡើងនៅក្នុងប្រទេសដែលគ្មានព្រំដែនជាប់នឹងសមុទ្រមួយនេះ។
ភ្លាមៗបន្ទាប់ពីការវាយប្រហារដែលបានកើតឡើងកាលពីថ្ងៃទី១៦ ខែមិថុនា នៅខេត្ត Xaysomboun ភាគកណ្តាល ស្ថានទូតចិននៅក្នុងទីក្រុងវៀងចន្ទបានចេញប្រឹក្សាផ្តល់យោបល់ពីសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួនដែលកំពុងតែធ្វើដំណើរ ឬរស់នៅក្នុងប្រទេសឡាវ។
សេចក្តីថ្លែងការណ៍ដែលបានផ្សព្វផ្សាយដោយស្ថានទូតបាននិយាយថា «ស្ថានទូតចិនបានស្នើប្រទេសឡាវឱ្យដោះស្រាយករណីនេះជាបន្ទាន់ និងផ្តន្ទាទោសឃាតករឱ្យធ្ងន់ធ្ងរ។ ហើយស្របពេលជាមួយគ្នានេះដែរ ត្រូវចាត់វិធានការជាក់ស្តែងដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុនចិនមួយចំនួន»។
ការបាញ់ប្រហារកាលពីខែមុន គឺជាការវាយប្រហារចុងក្រោយនៃការវាយប្រហារបន្តបន្ទាប់ជាច្រើនទៀតលើជនជាតិចិននៅក្នុងប្រទេសឡាវ។
កាលពីខែមីនា ឆ្នាំមុន ជនជាតិចិនម្នាក់ត្រូវបានគេសម្លាប់ និងបីនាក់ផ្សេងទៀតបានរងរបួសក្នុងការបាញ់ប្រហារមួយនៅខេត្ត Luang Prabang។ វិទ្យុអាស៊ីសេរី (FRA) បានរាយការណ៍ថា បុគ្គលទាំងនោះគឺជាកម្មករក្រុមហ៊ុនកាប់ឈើដែលបានកំពុងតែឈូសឆាយដីសម្រាប់សាងសង់ទំនប់វារីអគ្គីសនី។
កាលពីពីរមុន មានការវាយប្រហារមួយដែលគេសង្ស័យថាបានប្រើគ្រាប់បែកនៅក្នុងខេត្ត Xaysomboun នោះ គឺបានសម្លាប់ជនជាតិចិនពីរនាក់ផ្សេងទៀត ដែលត្រូវបានគេរាយការណ៍ថា ជាបុគ្គលិកក្រុមហ៊ុនជីករ៉ែដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន។
ការវាយប្រហារម្តងហើយយម្តងទៀតមកលើជនជាតិចិនបានបង្ហាញឱ្យឃើញថា ពួកគេកំពុងតែត្រូវបានគេយកធ្វើជាគោលដៅ ដោយសារតែតួនាទីសេដ្ឋកិច្ចកំពុងតែកើនឡើងរបស់ចិននៅក្នុងប្រទេសឡាវ គឺកំពុងតែប៉ះពាល់ជាអវិជ្ជមានដល់អ្នកស្រុកមួយចំនួន។
វិទ្យុ RFA បានស្រង់សម្តីទាហានចូលនិវត្តន៍ដែលសុំមិនឱ្យបញ្ចេញឈ្មោះ ដោយបាននិយាយបន្ទាប់ពីការវាយប្រហារកាលពីខែមីនា ឆ្នាំ២០១៦ ថា «អ្នកភូមិមិនឯកភាពនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាល ដែលបានអនុញ្ញាតឱ្យជនជាតិចិនកាប់ឈើជិតសហគមន៍របស់ពួកគេទេ។ ហើយពួកគេទាំងនោះមិនចង់ឱ្យគេផ្លាស់ប្តូរទីតាំងផ្ទះសម្បែងរបស់ខ្លួនឡើយ»។
បច្ចុប្បន្ននេះ ប្រទេសចិនគឺជាអ្នកវិនិយោគទុនបរទេសធំជាងគេបំផុតនៅក្នុងប្រទេសឡាវ ដែលថ្មីៗនេះកំពុងតែនាំមុខប្រទេសវៀតណាម។ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិនបានអះអាងថា មានគម្រោងដែលផ្តល់ថវិកាដោយរដ្ឋាភិបាលចិនជាង៧៦០ នៅក្នុងប្រទេសនេះ ដែលគិតជាទឹកប្រាក់ជិត៦,៧ ពាន់លានដុល្លារអាមេរិក។
ប្រទេសដែលគ្មានព្រំដែនជាប់នឹងសមុទ្រមួយនេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់គំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយដែលមានទឹកប្រាក់ពាន់ពាន់លានដុល្លាររបស់ចិន ដែលជាផ្លូវមួយធ្វើដំណើរទៅកាន់ប្រទេសដទៃទៀតនៅតំបន់អាស៊ីអាគ្នេយ៍។
អ្នកវិភាគមួយរូបដែលមានមូលដ្ឋាននៅក្នុងប្រទេសឡាវ គឺដូចជាប្រភពព័ត៌មានផ្សេងៗទៀតនៅក្នុងអត្ថបទនេះដែរ គឺស្នើសុំមិនឱ្យបញ្ចេញឈ្មោះដោយសារតែខ្លាចក្រែងមានការសងសឹក បាននិយាយថា «ប្រជាជនឡាវ ជាទូទៅហាក់បីជាមិនចូលចិត្តប្រជាជនចិនទេ និងមានការត្អូញត្អែរគួរឱ្យកត់សម្គាល់អំពីវិធីសាស្រ្តនៃការធ្វើកសិកម្មដ៏កខ្វក់ ដែលបានជួលដោយក្រុមហ៊ុនចិនមួយចំនួន»។
តំបន់សេដ្ឋកិច្ចពិសេស (SEZs) នៅតំបន់ភាគខាងជើងប្រទេសឡាវមានសន្ទុះខ្លាំងឡើងនាពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ នៅតំបន់ជាច្រើនរូបិយប័ណ្ណក្នុងស្រុក គឺប្រាក់គីបឡាវត្រូវបានបដិសេធ ដោយមានការគ្រាំទ្រប្រាក់យន់ចិនវិញ ការគ្រប់គ្រងនៃការបណ្តាក់ទុនជារឿយៗស្ថិតនៅខាងក្រៅដែនសមត្ថកិច្ចអាជ្ញាធរខេត្ត។
ទោះបីជាមានការត្អូញត្អែរមួយចំនួនអំពីការវិនិយោគទុនរបស់ចិននៅក្នុងប្រទេសឡាវ និងផលប៉ះពាល់របស់វាទៅលើប្រជាជនក្នុងស្រុកក៏ដោយ អ្នកវិភាគខ្លះជឿថា បញ្ហានេះអាចនឹងធ្វើឱ្យមានការវាយប្រហារកើនឡើងបន្តិចបន្តួចលើជនជាតិចិន។ ជាធម្មតា ទីក្រុងប៉េកាំងមានបំណងចង់កាត់ផ្តាច់ចំណងទាក់ទង ទោះបីជាមិនមានការវាយប្រហារកាលពីខែមុនក៏ដោយ៕
ប្រភព: Asia Times ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧



No comments:

Post a Comment