Monday, June 19, 2017

អ្នកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិ២ក្នុងឃុំកំពង់ ហៅស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងលោក ចេង ញ៉ាន់ និងលោក កែវ ពៅ ក្រុមការងារថ្នាក់ខេត្តនិងជាអនុប្រធានក្រុមការងារ ចុះជួយស្រុកកំពង់លែងបានថ្លែង អំណរគុណនិងជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំកំពង់ហៅនិងប្រជាពលរដ្ឋភូមិដូនវៀតនិងភូមិកោះក្អែកដែលបានបោះឆ្នោតគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤របស់គណបក្សប្រជាជនកម្ពុជា។

លោក ចេង ញ៉ាន់ ក៏បានធ្វើការកោតសរសើរ និងសាទរចំពោះលទ្ធផលក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលធ្វើឱ្យឃុំកំពង់ហៅ ក្នុងស្រុកកំពង់លែងទទួលបានជោគជ័យ ដែលជាយុទ្ធសាស្ត្រ ឆ្ពោះទៅរកជ័យជម្នះ លើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨ខាងមុខ ហើយលទ្ធផលទាំងនេះក៏កើតឡើងពី ការខិតខំប្រឹងប្រែងរបស់អស់លោក លោកស្រីនៅមូលដ្ឋាន ដោយមានការសហការ សាមគ្គីគ្នាបានល្អ និងគោរពបាននូវគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា អនុវត្តតាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាជាពិសេសមានការគាំទ្រនិងការចូលរួមដោយទំនុកចិត្តពីប្រជាពលរដ្ឋមកលើគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

លោក ចេង ញ៉ាន់ ក៏បានជំរុញ ក្រុមប្រឹក្សាឃុំកំពង់ហៅទាំងអស់ ក្រោយពីការប្រកាសលទ្ធផលបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤នេះទៅ គឺត្រូវធ្វើការពង្រឹង ស្មារតី ក្នុងការបំពេញការងារបម្រើ ប្រជាពលរដ្ឋនៅតាមភូមិឱ្យកាន់តែបានល្អប្រសើរជាងមុននឹង ការធានានិរន្តរភាពការងាររដ្ឋបាល ការផ្តល់សេវា និងការអភិវឌ្ឍដើមី្បបម្រើនូវផលប្រយោជន៍របស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន៕





No comments:

Post a Comment