Monday, June 19, 2017

ក្រុមការងារទាំងអស់ ត្រូវបន្តចុះជួបជាប្រចាំជាមួយបង​ប្អូនប្រជាពលរដ្ឋ​ កម្មករកម្មការិនី​ សិស្សា​នុសិស្ស​ និងសមាជិកបក្ស

លោកទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ សមាជិកគណៈកម្មាធិ ការកណ្តាលគណបក្សប្រជាជនកម្ពុជា​ ប្រធានគណបក្សអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះ​សំណាលជាមួយសកម្មជនយុវជនអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ចំនួន៥៨នាក់នៅថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ២០១៧​។

ថ្លែងទៅកាន់សកម្មជនយុវជនគណបក្ស លោកទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា​ ក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ថ្មីៗនេះ​ គណបក្សប្រជាជនកម្ពុជាបានឈ្នះគណបក្សប្រឆាំងជាង៥០មុឺនសម្លេងក្នុងក្របខណ្ឌទូទាំងប្រទេស​ ហើយស្រុកបរសេដ្ឋ​ ខេត្តកំពង់ស្ពឺ​ ដែលក្រុមការងារយើងបានចុះ​ មានការកើនឡើងជាង ៩០០០សម្លេង។ បើតាមលទ្ធផលនេះគណបក្សប្រជាជនកម្ពុជានឹងកើនអសនៈក្នុងសភាយ៉ាងតិច​ចំនួន៣បន្ថែមទៀត។

លោក​ ឈឹម​ ឃិនដារ៉េត​ ប្រធានក្រុមសកម្មជនយុវជនអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ តាងនាមឱ្យក្រុម​ការងារយុវជនទាំងអស់​ បានធ្វើការប្តជ្ញាចិត្តយ៉ាងមោះ មុតពង្រឹងឆន្ទៈរួម​ កៀរគរកម្លាំងគាំទ្រ​ ពិសេសពីសំណាក់យុវជនផ្សេងៗ​ ដើម្បីឆ្ពោះទៅចូលរួមដណ្តើមជោគជ័យក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨ជូនគណបក្សប្រជា ជនកម្ពុជា។

នៅទីបញ្ចប់ លោកទេសរដ្ឋមន្រ្តី​ បានកោតសរសើរដល់ក្រុមការងារយុវជនទាំងអស់ដែលបានប្រឹងប្រែងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងមកថ្មីៗនេះ​ ហើយបានផ្តាំទៅក្រុមការងារទាំងអស់ត្រូវបន្តការចុះជួបជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋ​ កម្មករកម្មការិនីរោងចក្រ​ សិស្សានុសិស្ស​ ក៏ដូចជាសមា ជិកបក្សនៅទីនោះ​ផងដែរ ​ដើម្បីឱ្យពួកគាត់បន្តគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា​ ដើម្បីបន្តរក្សាសន្តិភាព​ និងការអភិវឌ្ឍប្រទេស៕



No comments:

Post a Comment