Monday, June 19, 2017

(ទស្សនាវីដេអូ)៖ លិខិតចំហរជូនទណ្ឌិត សម រង្ស៊ី៖ «២២ឆ្នាំនៃដំណើរនយោបាយឥតន័យ» !



(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃនេះ ទណ្ឌិត សម រង្ស៊ី បានខំបង្ហើរសារនយោបាយបន្តបន្ទាប់ ប៉ុន្តែសរុបជាន័យរួមជាចុងក្រោយថា៖ «ការនិយាយចោល គឺវាងាយណាស់។ តែត្រូវធ្វើរបៀបម៉េច និងធ្វើតាមវិធីណានោះ គឺមិនគួរកុហកគេទេ។ និយាយត្រង់ទៅថា ពិតជាធ្វើមិនបាន និងទៅមិនរួច!»។

ទី១៖ ថ្មីៗនេះទណ្ឌិត សម រង្ស៊ី និយាយថា «នឹងវិលចូលស្រុក…»។ គ្មានអ្នកណាហាមឃាត់ទេ។ ប៉ុន្តែមិនដល់១០ម៉ោងផង សម រង្ស៊ី បានក្លាយជាឆ្មាត្រូវទឹកក្តៅ ក្រឡាស់សម្តីថា មិនវិលវិញទេ ពីព្រោះឧបសគ្គជាក់ស្តែងគឺ «ខ្លាចគុក»។ ការពិត សម រង្ស៊ី ដែលមានទោសជាប់ខ្លួននេះគឺដោយសារអណ្តាតគ្រលាស់មិនគិត និងដោយសារមាត់ឥតគំរបប្រមាថលោក ហោ ណាំហុង។ នេះបង្ហាញថា ការនិយាយវាស្រួល តែលើការជាក់ស្តែង សម រង្ស៊ី គ្មានលទ្ធភាព និងគ្មានសមត្ថភាព ធ្វើបានទេ។ សូម្បីតែជួយខ្លួនឯងមិនបានផង ទៅដោះបញ្ហាជាតិដ៏ធំម្តេចនឹងកើត!

No comments:

Post a Comment