Monday, June 19, 2017

អបអរសាទរ ទិវារត់ប្រណាំងភ្នំពេញ ម៉ារ៉ាតុង អន្ដរជាតិ លើកទី៧

នៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០១៧  នឹងមានការរត់ ប្រណាំងភ្នំពេញពាក់កណ្ដាល ម៉ារ៉ាតុងអន្ដរជាតិ លើកទី៧ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេច ព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ នាថ្ងៃទី១៨ ខែមិថុនា និងដើម្បីចូលរួមផ្សព្វផ្សាយពីបរិស្ថាន ស្អាត ទីក្រុងស្អាត និងបៃតង ដល់ប្រជាពលរដ្ឋទៀតផង។ កម្មវិធីនេះគឺរៀបចំដោយ គណៈកម្មាធិការ ជាតិអូឡាំពិក កម្ពុជា (NOCC)។
ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ ដ៏អធិកអធម្ម នេះ គឺមានការចូលរួមយ៉ាងច្រើនកុះករពី ប្រជាពលរដ្ឋ យុវជន និងទេសចរបរទេសប្រមាណជា ៥,០០០ នាក់ នៅមុខ ព្រះ បរមរាជវាំង។
ទន្ទឹមនឹងនេះ យើងសង្ឃឹមថា នឹងមានការបរិច្ចាគថវិកាពី សប្បុ រស ជនផងដែរ។ ចំពោះថវិកាទទួលបាន ពីការចុះឈ្មោះ បន្ទាប់ពីចំណាយលើការរៀបចំរួចរាល់ហើយ គណៈកម្មការ នឹង បរិច្ចាគជូនដល់មន្ទីរ ពេទ្យគន្ធបុប្ផាផងដែរ។
កម្មវិធីបែបនេះដែលអាចធ្វើបាន គឺអាស្រ័យដោយប្រទេស ជាតិមានសុខសន្តិភាព!
សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវតីចូលរួម អោយបានកុះករ និង សូមមានសុវត្ថិភាពក្នុងការរត់ Marathon នៅព្រឹកនេះទាំងអស់គ្នា!៕





No comments:

Post a Comment