Tuesday, May 03, 2016

សម្តេ​ច កិត្តិព្រឹ​ទ្ធបណ្ឌិត ប៊ុន រ៉ានី ​ហ៊ុន​សែន ផ្ញើសា​រជូនជនរួ​មជាតិ​ក្នុងទិ​វាឆ្មបជា​តិ៥ឧស​ភា​

សម្តេច កិត្តិព្រឹទ្ធបណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា ឥស្សរជ​នឆ្នើមថ្នាក់ជាតិ នៃផែនការ​សកម្មភាពរួម អគ្គលេខាធិ​ការអង្គការ សហប្រជា​ជាតិដើម្បីសុខភា​ពស្រ្តីនិងកុមារ បានអំពាវ​នាវដល់​គ្រប់ ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង អង្គការ ជាតិ-អន្តរជាតិ ឲ្យមាន​ការវិនិយោ​គបន្ត និងជា​ប្រចាំ ទៅលើ​អន្តរាគមន៍ នៃគន្លឹះផ្នែក​ការងា​រឆ្មប ដើម្បីជួយស​ង្រ្គោះជីវិតស្រ្តី​ជាមាតា ទារក និងកុមារ​នៅកម្ពុជា។
សារលិខិ​តរបស់សម្តេច កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន ផ្ញើជូន​រួមជនជាតិក្នុង​ទិវាឆ្មប​ជាតិ​៥ឧសភា ដែល​ចេញ​ផ្សាយ​ជាផ្លូវ​ការ​នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ បានឲ្យដឹងថា ដើម្បី​ឲ្យការពារ​ឆ្មបអនុវត្ត​ឲ្យបាន​រលូន យើង​ទាំង​អស់​គ្នាត្រូ​វចូលរួមជាធ្លុង​មួយ ជួយការងារឆ្ម​ប ទាំងមន្ត្រី បុគ្គលិ​កសុខាភិបា​ល គ្រប់លំដាប់ថ្នាក់ក្នុង ប្រព័ន្ធ​សុខាភិបាល ទាំង​មន្ត្រីរាជការ​ស៊ីវិល អង្គការ​ដៃគូ អភិវឌ្ឍន៍ជាតិ-អន្តរជាតិ អង្គការ​សង្គមស៊ី​វិល​ និងស្រ្តី​ខ្លួនឯងផងដែរ ។

សារលិ​ខិតបន្តថា កម្ពុជាកំ​ពុងបន្ត អនុ​វត្តយុទ្ធសាស្រ្តចតុកោណ​ របស់រាជ​រដ្ឋាភិបាល ប្រកប​ដោយ មហិច្ឆតា និងការប្តេជ្ញាចិត្តខ្ពស់ ឆ្ពោះទៅ​សម្រេចគោល​ដៅ អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរ​ភាព​ ឆ្នាំ២០៣០។ ទន្ទឹមនិងនេះដែរ ការវិនិយោគលើការងារឆ្មប និងផ្តល់នូវលទ្ធផលល្អប្រសើរ និងទទួល​បានជោគជ័យ​តាមការកំ​ណត់។ ការប្តេជ្ញា​ចិត្តរួមគ្នា​ធ្វើសកម្មភាពជាច្រើន ដើម្បីធានាថា​ស្រ្តីគ្រប់រូបសម្រាល​កូនដោយ​សុវត្ថិភាព ​និងដោយ​សេចក្តីថ្លៃថ្នូរ ។ ឆ្មប​មាន​តួនាទីសំ​ខាន់ក្នុង​ការជួយស្រ្តី និងទារក ពីព្រោះស្ត្រីត្រូវការកា​រថែទាំដ៏ល្អមា​នគុណភាព និងដោយ​ក្តីគោរពរាប់អាន ។ ស្រ្តីច​ង់បាន ដូចជាការប្រា​ស្រ័យទាក់ទងល្អ ការផ្តល់នូ​ព័ត៌មានត្រឹមត្រូវ ការពិនិ​ត្យតាមដានការ ឈឺ​ពោះសម្រាល និង​ការផ្តល់យោបល់​ជាក់លាក់ ដើម្បីស្រ្តី​អាចធ្វើ​ការ សម្រេ​ច​ចិត្ត​ទាន់ពេល​វេលា។ ម្យ៉ាងវិញទៀត ដើម្បីក្លាយជា​ឆ្មបជំនាញម្នាក់ ឆ្មបត្រូ​វឆ្លងការបណ្តុះ​បណ្តាល ជំនាញតាម​ប្រព័ន្ធ​កម្មវិធីជា​ក់លាក់ ជាមួយនិងការអនុវត្តជំនាញគ្រប់គ្រាន់ក្នុ​ងការថែទាំស្រ្តី និង​ទា​កក្នុងពេល មាន​គភ៌រហូតដល់ក្រោ​យពេលសម្រាលកូនតូច។ ជាមួយគ្នានេះ​សម្តេច កិត្តិព្រឹ​ទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន មាន​ជំនឿចិត្តយ៉ាងមុតមំាថា ក្រោ​មការដឹកនាំរបស់រាជរដ្ឋាភិបាលនិងប​ន្តផ្តល់លទ្ធភាព និងជម្រុញការងារក្នុងវិស័យ សុខាភិបា​លជាពិសេស ការងារផ្នែកឆ្មបនេះឲ្យ​កាន់​តែចម្រើ​ន​ជឿន​លឿ​នជាលំដា​ប់ ៕






No comments:

Post a Comment