Tuesday, May 03, 2016

ក្រសួង​បរិស្ថាន​ បានរៀប​ចំវគ្គបណ្តុះ​បណ្តាល ​ស្តីពី ដំណើរកា​រនិងនីតិវិ​ធីសវនក​ម្មផ្ទៃក្នុង​

នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងបរិស្ថាន សហការ​ជាមួយ​អគ្គនាយកដ្ឋាន​​សវនកម្ម​ផ្ទៃក្នុង នៃ​ក្រសួង​​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​រៀបចំវគ្គបណ្តុះ​បណ្តាលរយៈ​ពេល៤ថ្ងៃ ស្តីពី ដំ​ណើរ​​ការនិងនីតិវិធីសវន​កម្មផ្ទៃក្នុង ដែល​ប្រព្រឹត្តទៅក្រោម​អធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋម​ន្រ្តី​ក្រ​សួង​បរិស្ថាន ដែល​​វគ្គបណ្តុះ​បណ្តាល​នេះ​រៀ​ប​ចំឡើងក្នុង​គោលបំណង​បង្កើនការយល់ដឹង និង​​ពង្រឹង​សម​ត្ថភាព​​ជូន​សិក្ខាកាម​នៅក្នុង​ការរៀប​​ចំផែន​ការ​យុទ្ធសា​ ស្រ្តសវនកម្ម ផែនការសវន​កម្មប្រចាំឆ្នាំ និង​នីតិ​វិធី​ក្នុង​ការអនុវត្ត​ការងារ​សវនក​ម្មជាក់​ស្តែង​ឱ្យ​បាន​សម​ស្រប​​ដើម្បីឆ្លើយតបទៅ​នឹងស្តង់ដារសវ​នកម្មផ្ទៃក្នុង ។
ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាន៍ថា តាមរយៈ​កម្មវិធីបណ្តុះបណ្តាលនេះ នឹង​អាចជួយ​ពង្រឹង​បន្ថែមដល់មន្រ្តីជំនាញនៃក្រសួងបរិស្ថានបន្ថែមទៀតទាក់ទងទៅនឹងការអនុវត្តផែនការថវិកានៅក្នុងក្រសួង​​​បរិស្ថានទាំងមូល ដើម្បីឆ្លើយតបទៅនឹងការផ្តល់ឱ្យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាន៍បន្តថា ដំណើរការ និងនីតិវិធីសវនកម្មផ្ទៃក្នុង ជាផ្នែ​ក​មួយនៃ​ការធ្វើទំ​នើប​កម្មសាធារណៈ និងជាផ្នែកមួយនៃការធ្វើកំណែទម្រង់របស់ក្រសួង ក្នុង​ការកសាង​សមត្ថភាព​ជូន​ដល់​មន្រ្តី  ​ជំ​នា​ញ​ប​ន្ថែម ហើយ ឯកឧត្តម ក៏បាន​សំណូម​ពរ​អោយ​មន្រ្តី​សវនកម្មផ្ទៃ​ក្នុង​ទាំង​អស់​ធ្វើយ៉ាង​ណា​ក៏​ត្រូវ​មាន​ភាព​ស្អា​តស្អំខ្លួនឯងផងដែរ៕






No comments:

Post a Comment