Tuesday, May 03, 2016

អាជ្ញាធរ​ជាតិ​អប្សរា​ចែក​ទឹក​ប្រជាព​លរដ្ឋ​ក្នុង ភូមិប្រិយ៍​ថ្មីដែល​កំពុង​ជួប​កង្វះទឹក

បច្ចុប្បន្នអាកាសធាតុក្តៅហួតហែង បានបង្កឱ្យមានកង្វះទឹកស្ទើរគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ពិសេសតំបន់មួយចំនួននៃខេត្តសៀមរាបក៏រងនូវផលប៉ះពាល់នេះដែរ ដែលបណ្តាលឱ្យសត្វ រុក្ខជាតិស្លាប់ជាហូរហែរ និងធ្វើឱ្យមនុស្សពិបាកក្នុងការរស់នៅ។ 

ស្របតាមបញ្ហាដែលកំពុងកើតឡើងនិងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋកំពុងត្រូវការប្រើប្រាស់ទឹកជាចាំបាច់នោះ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ អាជ្ញាធរជាតិអប្សរាបានយកទឹកស្អាតចំនួន២ឡាន ចំណុះ៧០០០លីត្រ ទៅចែកជូនប្រជាពលរដ្ឋនៅភូមិប្រិយ៍ថ្មី ដែលកំពុងជួបកង្វះខាតទឹកប្រើប្រាស់។ ចំណែក ប្រជាជនខ្លះដែលគ្មានមធ្យោបាយដឹកទឹកបាន អាជ្ញាធរជាតិអប្សរាក៏បានជួយសម្រួលក្នុងការដឹកជញ្ជូនទឹកជូនពួកគាត់ដល់ទីកន្លែងផងដែរ។

សកម្មភាពភាពនេះបានធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិប្រិយ៍ថ្មី សម្តែងនូវអំណរសាទរជាខ្លាំងចំពោះអាជ្ញាធរជាតិអប្សរាដែលបានជួយដោះស្រាយបញ្ហាកង្វះទឹកទាន់ពេលវេលា ហើយក្រៅពីសកម្មភាពនេះដែរ អ្នកភូមិប្រិយ៍ថ្មីក៏ធ្លាប់បានទទួលកញ្ចប់គាំពារសុខុមាលភាពមាតានិងទារក ដែលជាអំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរាជាច្រើនផងដែរ។

នេះសរបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់អាជ្ញាធរជាតិអប្សរាចំពោះប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់អង្គរ បើទោះបីភារកិច្ចស្នូលផ្តោតសំខាន់លើការជួសជុល ថែទាំ អភិរក្សប្រាសាទកី្ត ក៏មិនដែលភ្លេចឬព្រងើយកន្តើយចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ គឺអាជ្ញាធរជាតិអប្សរាតែងនៅជិតបងប្អូនជានិច្ច ហើយនឹងបន្តសកម្មភាពសង្គ្រោះនេះជារហូត៕







No comments:

Post a Comment