Tuesday, May 03, 2016

លោក​ជំ​ទាវ ម៉ែ​ន​ សំអន ​បានអញ្ជើញ​ចូ​លរួមប្រារព្ធ​​ខួបលើក​ទី១៥៣​ទិវាពិភ​ពលោ​កកាកបាទ​និ​ងក្រហម​អឌ្ឍ​ចន្ទ័ក្រហម​

លោក ​ជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានអញ្ជើញ​ចូលរួមប្រារព្ធ​ខួបលើក​ទី១៥៣ទិវាពិភ​ព​លោកកាកបាទក្រហម​ និង​អឌ្ឍចន្ទ័ក្រហម​ក្រោមប្រធាន​បទកាក​បាទក្រហម​កម្ពុជាមានគ្រប់ទីក​ន្លែង​ សម្រាប់​គ្រប់​ៗ​គ្នា ដែល​បាន​ថវិកា​សរុបចំនួន​៣០ម៉ឺន​ដុល្លា​រ នាព្រឹកថ្ងៃទី ០៣ ឧសភា ឆ្នាំ២០១៦ នេះ នៅ​សា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្តស្វាយ​រៀង បានប្រា​រព្ឋពិធីអបអ​រសាទរ ខួប​លើកទី ១៥៣ ទិវាពិភព​លោក​​កាក​បាទ​ក្រ​ហមអឌ្ឍចន្ទក្រ​ហម ៨ ឧសភា ២០១៦ ក្រោម​ប្រធានបទ កាក​បាទ​ក្រហម​កម្ពុជា​មាន​គ្រប់​ទីក​ន្លែង​ សម្រាប់គ្រប់ៗគ្នា
លោកជំ​ទាវ ម៉ែ​ន សំអន បានមានប្រ​សាសន៍ ផ្តាំផ្ញើនូវកា​រសាកសួរសុខទុក្ខពី សម្តេច​​​ព្រះ​មហាក្សត្រី​ នរោត្តម មុនិនា​ថ សីហនុ ព្រះ​​វររាជមា​តាជាតិខ្មែរ ជាប្រធាន​កិត្តិយស និង​សម្តេច​        កិ​ត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហ​មកម្ពុ​ជា។ ហើយ
អង្គ​​មិ​​ទ្ទីញ ៨ ឧសភា​នេះ នឹង​ធ្វើការអំ​ពាវនា​វដល់សប្បុ​រសជនជាតិ និងអន្តរជាតិ បន្ថែមទៀ​ត​ដើម្បី​​ចូល​រួមបរិច្ចា​គធនធានហិរញ្ញវត្ថុដោ​យស្ម័គ្រ​ចិត្តនិង​ ទ្រទ្រង់​ដល់​សកម្មភាព​មនុស្សធម៌​របស់​កាក​បាទ​ក្រហមកម្ពុជា ក្នុងន័យ ដើម្បីលើកកម្ពស់នូវវប្ប​ធម៌ចែករំលែក និ​ងដើម្បីឱ្យប្រធានបទ កាក​បាទ​ក្រហ​មកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រ​ប់ៗគ្នានេះទទួលបានប្រសិទ្ធភាព និង​ជោគ​ជ័យ​​បន្ថែម​ទៀត។
លោកជំទាវ ម៉ែ​ន​ សំអន បាន​ថ្លែងអំណរគុណ​យ៉ាងជ្រាល​ជ្រៅ​ចំពោះ​​ឯកឧត្តម លោក​ជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានខិតខំប្រឹងប្រែង និងចូល​រួមក្នុងអង្គមិទ្ទិញដ៏​អធិកអធមនាពេលនេះ ជាពិសេស ចំពោះ កា​រ​ចូលរួមចំណែកចែក​រំលែក​ថវិកា​ផ្ទាល់​​ខ្លួនសម្រាប់ជា​ប្រយោ​ជន៍​ ទ្រទ្រង់​ដល់​សកម្មភាព​មនុស្ស​ធម៌​​នៃ​កា​កបាទ​ក្រហមកម្ពុជា សា​ខា​ខេត្ត​ស្វាយរៀង។
ក្នុងឱកាសនោះដែរ លោកជំទាវ ម៉ែ​ន​ សំអន បានរំលឹ​ក​នូវ​ប្រសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេចតេ​ជោ​នាយករដ្ឋមន្ត្រី​ នៃព្រះរាជា​ណាចក្រកម្ពុជា សម្តេច​បានអំពា​វ​នាវដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​ចាត់​វិ​ធានការណ៍​ជាបន្ទាន់​បំផុត​ដោយ​ប្រើប្រាស់​ធន​ធាន​សរុប កម្លាំងសរុ​ប​ដើម្បី​រួម​សហការគ្នា​​ជួយផ្តល់​ទឹក​ស្អាតជូនដល់ប្រ​ជា​ពលរដ្ឋ ​ដែល​កំពុង​ទទួ​លរង​គ្រោះ​ដោយ​ខ្វះខាត​ទឹក​ប្រើ​​ប្រាស់   ​ប្រ​ចាំ​ថ្ងៃ​។ សម្តេចតេជោបានចាត់ទុកថា ករណី​នេះ​ ជាគ្រោះ​ធម្មជាតិសម្រាប់​កម្ពុជាក្នុងឆ្នាំ​២០១៦នេះ ហើយធា​នាថា​មិនបណ្តោយ​ឲ្យ​ប្រជា​ពលរដ្ឋ​​ណា​​ម្នាក់​ស្លាប់​​ដោយ​ការអត់​ទឹក នៅពេល​ដែលយើងបានដឹងនោះឡើយ ។
លោក​ជំទាវ ​ម៉ែន​​​ សំអន ក៏បានជម្រុញឲ្យស​មត្ថកិច្ច​គ្រប់​ជាន់​​ថ្នាក់នៅ​ខេត្តស្វា​យរៀង ត្រូវសស្រាក់​សស្រាំជួយប្រជា​ពលរដ្ឋ រួមទាំងកា​ក​បាទ​ក្រហម​កម្ពុជា​​ យុវជនស្ម័គ្រចិ​ត្តកាកបាទក្រហម និង​បណ្តាកម្លាំ​ងមនុស្សធម៌ដ៏ទៃទៀត សប្បុរសជននា​នា​រួមគ្នា​​សាម​គ្គី​ជួយ​ប្រជាពលរដ្ឋ ក្នុង​យុទ្ធនា​ការ​ផ្តល់​ទឹកនេះ ប្រក​ប​ដោយប្រសិទ្ធ​ភាពខ្ពស់៕





No comments:

Post a Comment