Thursday, April 21, 2016

ឯកឧ ត្តម សាយ សំអាល់ អនុញ្ញាតឱ្យលោក Jake Brunner ប្រធាន​អង្គការ​​សហភាព​អន្តរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN) ចូល​ជួប​សម្តែង​ការគួរសម

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថានបាន​អនុញ្ញាតឱ្យលោក Jake Brunner ប្រធានអង្គ​ការសហភាពអន្តរ​ជាតិដើម្បីការអភិរក្ស​ធម្មជាតិ (IUCN) ប្រចំា​កម្ពុជា វៀត​ណាម ឡាវ និងភូមា និង​គណៈប្រតិភូចូល​ជួបសម្តែងការ​គួរសម នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៦ នៅទីស្តីការ​ក្រសួងបរិស្ថាន។
ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ ក៏បានកោតសរ​សើរចំពោះសកម្មភាព​ការងារអភិរក្សដែលអង្គការ IUCN បាននិងកំពុងអនុវត្ត ដោយបាន​សហការ​យ៉ាងជិតស្និទ្ធ​ជាមួយនឹងក្រសួង       បរិស្ថាន និង​លើ​ក​​​ទឹកចិត្តដល់​អង្គការ IUCN បន្តកិច្ច​សហការ​លើសកម្ម​ភាពអភិរក្សធន​ធាន​ធម្មជាតិ​នេះឱ្យកាន់​តែ​ល្អប្រសើ​របន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្រ្តីបានជម្រាបជូន​ដល់គណៈប្រតិភូ ស្តីពីកំណែ​ទម្រង់ថ្មីៗ​របស់រាជរដ្ឋាភិបាល​លើការអភិរក្ស​និងការអភិវឌ្ឍធន​ធាន​ធម្មជាតិ រវាងក្រសួង​បរិស្ថាន និងក្រសួង​កសិកម្ម រុក្ខា​ប្រម៉ាញ់​និងនេសាទ។

នៅក្នុង​ឱកាសនោះ​ផងដែរ លោក Jake Brunner បាន​ជម្រាបជូន​ពីវឌ្ឍន​​ភាពនៃកិច្ច​សហប្រតិបត្តិការ​លើការងារ​អភិរក្សធនធាន​ធម្មជាតិ និងយុទ្ធ​សាស្រ្តនៃ​ការគ្រប់គ្រង​និងអភិរក្សតំបន់ការពារ​ធម្ម​ជាតិ​​​នៅប្រទេសកម្ពុជា រវាងរាជរដ្ឋាភិបាល​កម្ពុជា និងអង្គកាIUCN។ លើសពីនេះ លោក Jake Brunner បានជម្រាប​ឯកឧត្តម​រដ្ឋមន្ត្រី ពីគម្រោង Mekong-W​et ដែល​នឹងត្រូវអនុវត្ត​ក្នុងតំបន់​រ៉ាមសារចំនួន០៣របស់​កម្ពុជា រួមមានតំបន់​រ៉ាមសារព្រែក​ទាល់ តំបន់រ៉ាមសារបឹង​ទន្លេឆ្មារ និងតំបន់រ៉ាមសារ​កោះកាពិ។ ជាមួយគ្នានេះ អង្គការ IUCN នឹងផ្តល់​ជាជំនួយបច្ចេកទេស និងថវិការ​សម្រាប់ដំណើរ​ការនៃការបង្កើត​ឧទ្យានជាតិសមុទ្រ​នៅកម្ពុជា​នាពេលខាងមុខ៕​




No comments:

Post a Comment