Thursday, April 21, 2016

រដ្ឋមន្រ្ដីក្រសួងសាធារណការប្រកាសថានឹងរៀបចំដាក់ម៉ាស៊ីនសម្រាប់ធ្វើប័ណ្ណ បើកបរជូនប្រជាពលរដ្ឋ នៅផ្សារទំនើបអ៊ីអន

រដ្ឋមន្រ្ដីក្រសួង​សាធារណការ​​និងដឹកជញ្ជូនបាន​ប្រកាសថា ក្រសួងនឹង​រៀបចំបើក​​ដំណើរ ការដាក់ម៉ាស៊ីន​បោះពុម្ពធ្វើ​ប័ណ្ណបើកបរនៅ​ក្នុងផ្សារទំនើបអ៊ីអន ដើម្បីផ្ដល់ ភាពងាយ​​ស្រួល​ដល់ប្រជាពលរដ្ឋមន្រ្ដី​រាជការ ដែលត្រូវការប្ដូរប័ណ្ណ ឬការសុំធ្វើ​ប័ណ្ណបើកបរថ្មី ឱ្យកាន់​តែ​ងាយ​ស្រួល និងឆាប់រហ័ស។ ក្នុងកិច្ចប្រជុំរវាង​​ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ​សាលា​រាជធានីភ្នំពេញ កាលពីរសៀល​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេស​រដ្ឋម​ន្រ្ដី រដ្ឋមន្រ្ដី​ក្រសួងសាធារណការ​​​និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការបើក​​ពង្រីកកន្លែង ធ្វើប័ណ្ណថ្មីនេះ ដើម្បីផ្តល់ឱកាសឱ្យ​ប្រជា​ពលរដ្ឋមកចុះបញ្ជី តាមប្រព័ន្ធអនឡាញ​សម្រាប់ការ ស្នើសុំធ្វើប័ណ្ណ​បើកបរម៉ូតូ រថយន្ដថ្មី ឬប្ដូរប័ណ្ណបើកបរ ការសុំធ្វើស្លាកលេខ ម៉ូតូ និងរថយន្ដជាដើម ដើម្បីកាត់បន្ថយការចំណាយក្រៅផ្លូវការ កាត់បន្ថយ ពេលវេលារង់ចាំ។ ឯកឧត្តមរដ្ឋមន្រ្ដីបាន​បញ្ជាក់ថា ការដាក់ម៉ាស៊ីនបោះពុម្ពប័ណ្ណបើកបរ​នៅផ្សារទំនើបនេះ គឺជាការបង្ខិតសេវាឱ្យ ទៅកាន់តែ ជិតប្រជាពលរដ្ឋ ពិសេសការទទួលបាននូវសេវាកាន់តែរហ័ស ស្របពេលប្រជាពលរដ្ឋមកដើរ លេងកម្សាន្ដនៅថ្ងៃឈប់សម្រាក ក៏អាចឆ្លៀតពេល មកប្តូរប័ណ្ណបើកបររបស់ខ្លួនបាន ផងដែរ។
ឯកឧត្តម វ៉ា ស៊ីមសុរិយា អ្នកនាំ ពាក្យ​ក្រសួងសាធារណការ និងដឹកជញ្ជូន បាន បញ្ជាក់​ឱ្យដឹង នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះថា ការរៀបចំដាក់ម៉ាស៊ីនបោះពុម្ព ផលិតប័ណ្ណបើកបរយានយន្ដ នេះ គឺជាគំនិតផ្ដួច ផ្ដើមរបស់រដ្ឋមន្រ្ដីថ្មីក្រសួងសាធារណការ ដោយមិនទាន់អាចបង្ហាញលំអិតអំពីប្រសិទ្ធភាព តម្រូវការ និងរយៈពេលរង់ចាំរបស់ប្រជា ពលរដ្ឋ ដើម្បីទទួលបានប័ណ្ណ បើកបរ។
ឯកឧត្តមបញ្ជាក់ថា ការចាប់ផ្ដើមដំណើរការ​ទៅលើសេវាកម្មថ្មីនេះ ក្រសួងសាធារណការ នឹងប្រគល់សិទ្ធិ ជូនសាលារាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ចូន​រាជធានីភ្នំពេញ ដើម្បីរៀបចំអនុវត្តន៍នាពេល ខាងមុខនេះ។ លោក ព្រាប កុល នាយកអង្គការតម្លាភាពកម្ពុជា បានស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើម របស់រដ្ឋមន្រ្ដីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រងធ្វើប្រតិភូកម្ម និងផ្ទេរការងារទៅថ្នាក់ក្រោមជាតិ ឬដាក់កន្លែងធ្វើការងារនៅតាមទីសាធារណៈ ដើម្បីឱ្យប្រជា ពលរដ្ឋងាយស្រួលក្នុងការមកទទួលសេវាកាន់ តែឆាប់រហ័ស កាត់បន្ថយការចំណាយថវិកា និងពេលវេលា។ ជាមួយគ្នានេះ គម្រោងរៀបចំដាក់ឱ្យដំណើរការ ម៉ាស៊ីនបោះពុម្ព សម្រាប់ប្ដូរប័ណ្ណ បើកបរយានយន្ដនៅផ្សារទំនើបអ៊ីអននេះ គឺជាផ្នែកមួយនៃការធ្វើកំណែ ទម្រង់លើវិស័យ សាធារណការ និងដឹកជញ្ជូន ដែលបានកំណត់រយៈពេល១០០ថ្ងៃ បន្ទាប់ពីក្រសួងនេះ ផ្លាស់ប្ដូររដ្ឋមន្ត្រីថ្មីចូលកាន់តំណែង។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំរវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយសាលា រាជធានីភ្នំពេញ ភាគីទាំងពីរសម្រេចបានលទ្ធផលជាច្រើនចំណុចដូចជា កាត់បន្ថយពេលវេលា ផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ដូចជាការធ្វើប័ណ្ណបើកបរ ការលក់ផ្តាច់ ការត្រួតពិនិត្យឆៀក ឬការធ្វើស្លាកលេខ ជាដើម ហើយក៏មានការពិភាក្សា ដើម្បីផ្លាស់ប្តូរកិច្ចការមួយចំនួនទៅជាប្រព័ន្ធបច្ចេកវិទ្យាទំនើប៕


No comments:

Post a Comment