Thursday, April 21, 2016

សាលារាជធា​នីភ្នំពេញជូន​ដំណឹង​ស្តី​ពីការ​គូស​គំនូស​ចរាចរ​ណ៍​ថ្មីលើម​ហា​វិថីមួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ

យោងតាមសេចក្តីជូនដំណឹងរបស់​សាលារាជធានីភ្នំពេញ   ​​និងក្រសួងសាធារណការ និងដឹកជញ្ជូន  ​កាលពីរសៀលថ្ងៃទី១៩ ​​​​​ខែមេសា ​​​ ​​ឆ្នាំ២០១៦បានឲ្យដឹងថា  ដើម្បីលើកកម្ពស់ សោភ័ណភាព និងដើម្បីរៀបចំ​សណ្តាប់ធ្នាប់ចរាចរណ៍តាម​ដងផ្លូវក្នុងរាជធានីភ្នំពេញ    ឲ្យកាន់តែល្អប្រសើរនៅ​ថ្ងៃ​ទី២១  ​ ​​ខែមេសា  ​​ ឆ្នាំ២០១៦  ​ ​​សាលារាជធានីភ្នំពេញ​សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចុះអនុវត្តការងារគូសគំនូសចរាចរណ៍ថ្មីលើមហាវិថីចំនួន ០៥ ខ្សែ រួមមាន៖ ១-មហាវិថីម៉ៅសេទុង ចាប់ពីចំណុចប្រសព្វមហាវិថីព្រះនរោត្តម  ​​  ​​​​​ដល់ចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី ​​​   ​ ​​​​​​​ជាជំនួយរបស់ក្រុមហ៊ុន ​​ ​​ China  ​​ Road & ​​ Bridge ​​ ​​ Cooperation តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន។ ២មហាវិថីព្រះសីហនុ ចាប់ពីចំណុចប្រសព្វមហាវិថីព្រះមុនីរ៉េត ដល់​​ចំណុចប្រសព្វមហាវិថីសុធារស ជាជំនួយរបស់ក្រុមហ៊ុន China Road & Bridge Cooperation តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន។ ៣មហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីចំណុច​ប្រសព្វមហាវិថីព្រះនរោត្តម  ​​​ ​​​ ​​​  ​​ដល់រង្វង់មូលចោមចៅ ​​ ​​​ ​​  ​​អនុវត្តដោយក្រុមហ៊ុនដូនពេញ   ​​​​​​ខន​ស្ត្រាក់សិន     ​​​​​​  ​​​​​ជាគម្រោង​របស់រដ្ឋាភិបាលរាជធានីរដ្ឋាភិបាភ្នំពេញ។ ៤មហាវិថីកម្ពុជាក្រោម ចាប់​ពីចំណុចប្រសព្វ​មហាវិថីព្រះមុនីវង្ស ដល់ស្ពានអាកាស  ​៧មករា  ​​អនុវត្តដោយក្រុមហ៊ុនដូនពេញ   ​​ ​​ខនស្ត្រាក់សិន     ​​​​​ជាគម្រោងរបស់សាលារាជធានីភ្នំពេញ។ ៥មហាវិថីព្រះនរោត្តម ចាប់ពីរង្វង់មូលវត្តភ្នំ ដល់ស្ពានអាកាសក្បាលថ្នល់     ​​​​​​​អនុវត្តដោយក្រុមហ៊ុន  ​​ដូនពេញ     ​​ខនស្ត្រាក់សិន​   ​​​​​​​ជាគម្រោងរបស់រដ្ឋាភិបាលរាជធានីភ្នំពេញ។
សេច​ក្តីជូនដំណឹង​នេះ​ក៏បានបន្តទៀតថា ដើម្បីបញ្ចៀសបានជាអតិបរមានូវផលប៉ះពាល់នានា និងដើម្បីដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍តាមដងផ្លូវ ការអនុត្តគម្រោងខាងលើ   នឹងត្រូវដំណើរការការដ្ឋាននៅវេលាយប់ចាប់ពីម៉ោង    ២១:០០ នាទីយប់   ​​ដល់ម៉ោង
០៦០០ នាទីព្រឹក ដោយត្រូវចាប់ផ្តើមពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ចំពោះមហាវិថីម៉ៅសេទុង និងមហាវិថីព្រះសីហនុ។ ដោយឡែកចំពោះមហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីកម្ពុជាក្រោម និងមហាវិថីព្រះនរោត្តម បានចាប់ផ្តើមដំណើរការការដ្ឋានតាំងពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នេះតទៅ។

សាលារាជ​ធានីភ្នំពេញក៏​បានអំពាវនាវ​ឲ្យបងប្អូនប្រជា​ពលរដ្ឋ និងសាធារណៈ​ជនទាំងអស់​ចូលរួមសហការ​ជាមួយនិង​សមត្ថកិច្ចពាក់ព័ន្ធ ដោយ​ឈរលើ​ស្មារតី​យោគយល់​អធ្យាស្រ័យ​ខ្ពស់ ចំពោះ​ផល​រំខាននានា​ដែលអាចកើត​មានឡើង ដើម្បីឲ្យដំ​ណើរការនៃការ​អនុវត្តគ​ម្រោងនេះ ប្រព្រឹត្ត​ទៅដោយរលូន ​និងទទួលបាន​លទ្ធផល​ល្អប្រសើរ៕​

No comments:

Post a Comment